ភ្នំពេញ ៖ ក្រុមមន្រ្តី សមត្ថកិច្ចខេត្តស្វាយរៀង បានថ្លែងឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នៅ រសៀលថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០១៤នេះ បាន និងកំពុងធ្វើការសាកសួរ មនុស្ស២នាក់ ដែលត្រូវ បានឃាត់ខ្លួន ពាក់ព័ន្ធនឹងការចូលខ្លួនមកប្រឡងជំនួសគេ នៅមណ្ឌលប្រឡង ចំនួនពីរដាច់ដោយពីគ្នា នៅខេត្តស្វាយរៀង ។

ប្រភពដដែលបានបញ្ជាក់ទៀតថា យុវជនទាំង២រូបនេះ មានឈ្មោះ ស្តើង ចាន់ធន់ អាយុ ២១ឆ្នាំ មុខ របរលក់ដូរ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ក្រុងស្វារៀង ឃាត់ខ្លួន នៅមណ្ឌលប្រឡង បឋមសិក្សាសាមគ្គី ស្ថិតក្នុងភូមិសាមគ្គី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ត្រូវបានអនុរក្សចាប់បាន ។

ចំណែកមួយរូបទៀត ឈ្មោះ សំ ណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរនិស្សិតរស់នៅភូមិត្នោត ឃុំ ក្រសាំង ស្រុករមាសហែក ក្រុងស្វាយរៀង ប្រឡងជំនួសគេ នៅមណ្ឌលប្រឡងវិទ្យាល័យស្វាយរៀង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល