ភ្នំពេញ៖ គូស្វាមីដំបូងគេ ១គូបាន បង្ហាញនូវអារម្មណ៍ រំភើបឥតឧប្បមា នៅពេលដែល ពួកគាត់ មានកូនដូចបំណង តាមរយៈបច្ចេកវិទ្យា ទំនើបចុងក្រោយ ការបង្ក កំណើតកូន ក្នុងកែវ បន្ទាប់ ពួកគាត់រៀបការ ជាមួយគ្នាអស់ ពេល៥ឆ្នាំ ហើយគ្នានកូន ដូចបំណងនោះ។

គូស្វាមីដែលមានកូន លើកដំបូងតាមរយៈបច្ចេកវិទ្យា បង្កកំណើតក្រៅស្បូននេះ គឺ លោក ញ៉ុក ម៉េត អាយុ៤៥ឆ្នាំ ជាមន្រ្តីនៃមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ផ្នែកជំងឺឆ្លង និងលោកស្រីប៉េង ចាន់រី អាយុ៣២ឆ្នាំ រស់នៅសង្កាត់លេខ៣ ក្រុម៣ ភូមិព្រះសីហនុ សង្កាត់ក្រុងព្រះសីហនុ។

លោកស្រីប៉េង ចាន់រី បានមានប្រសាសន៍ថា គាត់បានរៀបការ ៥ឆ្នាំហើយតែអត់មានកូនទោះ ជាព្យាយាមគ្រប់មធ្យោបាយក៏ដោយ ហើយគាត់ធ្លាប់ទៅ ប្រទេសវៀត-ណាម ចំនួនពីរដង និងស្វែងរកការព្យាបាល ក្នុងស្រុកដោយចំណាយលុយ អស់ជាច្រើន តែមិនបានជោគជ័យ។

លោកស្រីចាន់រី បានបន្តថា នៅចុងឆ្នាំ២០១៣ គាត់និងស្វាមីបានមកពិនិត្យ និងប្រឹក្សាយោបល់នៅមន្ទីរ សម្រាកព្យាបាលកម្ពុជា ហើយពួកគាត់ បានទទួលយក បច្ចេកវិទ្យាបង្កកំណើត ក្នុងកែវនៅមន្ទីរ សម្រាកព្យាបាល កម្ពុជានៅខ្ទង់ខែ សីហា២០១៤ ទីបំផុតតាមរយៈ បច្ចេកវិទ្យាទំនើប តែមួយគត់នៅកម្ពុជា ឥឡូនេះគាត់ មានទម្ងន់ជាង៣ខែ ហើយៗកូនក៏មានសុខភាព ល្អធម្មតាដូចមានកូនតាម ធម្មជាតិអ៊ីចឹង។

គ្លីនិកដំបូងគេនៅកម្ពុជា ដែលផ្តល់សេវា បង្កកំណើត កូនក្រៅស្បូននេះ បានបើកដំណើរការ កាលពីខែសីហា២០១៤ បន្ទាប់ពីចំណាយ ពេលសាងសង ប្រមាណ ៩ខែ និង វិនិយោគនូវទឹកប្រាក់ ប្រមាណជាង១លានដុល្លារអាម៉េរិក ដើម្បីបំបាត់ក្តីកង្វល់របស់ ប្រជាជនកម្ពុជា ដែលលំបាកមានកូន។គ្លីនិកដំបូងគេនេះ ជាការវិនិយោគកូនខ្មែរ សុទ្ធសាធក្នុងគោលបំណង ដើម្បីផ្តល់ ភាពងាយស្រួលដល់ ប្រជាជនកម្ពុជា ដែលជួបបញ្ហាលំបាក មានកូនទាំងអស់អាច មកទទួលសេវាប្រឹក្សា និងព្យាបាលតាមបែបទំនើប និងចុងក្រោយបង្អស់ របស់ពិភពលោក ។

ផ្តើមចេញពីបន្ទប់ សម្រាកព្យាបាល ជំងឺតូចមួយ ដែលផ្តោតសំខាន់ព្យាល បាលគូស្វាមីភរិយា ដែលលំបាកមានកូនឲ្យ មានកូនដូចបំណង ចាប់តាំងពី ឆ្នាំ២០១២មកនោះ បាននាំឲ្យលោក ហោ សំណាងនិងភរិយា របស់ខ្លួនវេជ្ជបណ្ឌិតស៊ាន សុខទៀង ដែលវេជ្ជបណ្ឌិតបញ្ចប់ ការសិក្សាមក ពីប្រទេសបារាំង សម្រេចចិត្តបង្កើត នូវគ្លីនិច ដែលមានឡាបូ បង្កកំណើត កូនក្រៅស្បូន បំពាក់ដោយ សម្ភារៈទំនើប ចុងក្រោយនេះឡើង ។

អ្នកគ្រប់គ្រងទូទៅ មន្ទីរសម្រាកព្យាបាលកម្ពុជា លោក ហោ សំណាង បានមានប្រសាសន៍ឱ្យដឹងថា បច្ចេកវិទ្យាបង្កកំណើត ក្នុងកែវនេះមាន ជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជា និងមានតែមួយគត់ នៅមន្ទីរសម្រាកព្យាបាលកម្ពុជា។

លោកបានបញ្ជាក់ថា បច្ចេកវិទ្យា បង្កកំណើតក្នុងកែវនេះ បានត្រូវរកឃើញតាំងពីឆ្នាំ១៩៧៧ហើយនៅឆ្នាំ១៩៧៨ កូនដំបូងគេដែលទទួលបាន ជោគជ័យតាមរយៈ បច្ចេកវិទ្យានេះឈ្មោះ ល្វីសប្រោន ក្នុងប្រទេសអង់គ្លេស។ចំណែកកូនដំបូងគេ នៅស្រុកខ្មែរដែល ទទួលជោគជ័យ តាមរយៈបច្ចេកវិទ្យា បង្កកំណើតក្នុងកែវនេះ មានអាយុជាង៣ខែ ហើយ។មកទល់បច្ចុប្បន្ន បច្ចេកវិទ្យានេះ បានបង្កើត កូនជាង៥លាននាក់ ហើយក្នុងពិភពលោក។

លោក ហោ សំណាង បានឱ្យដឹងថាបច្ចេកវិទ្យា បង្កកំណើតក្នុងកែវឬបង្កកំណើត ក្រៅស្បូននេះគឺ សម្រាប់ជួយអ្នក ដែលជួបការលំបាក ធ្ងន់ធ្ងរមិនអាច មានបុត្រតាមធម្មជាតិ ដូចជាស្ត្រីអត់ដៃស្បូន ទាំងសងខាង ដៃស្បូនទាំងសងខាងស្ទះ បុរសមានមេជីវិត ខ្សោយខ្លាំង។

ទាក់ទងនឹងបច្ចេកទេស និងការព្យាបាល នោះ លោក ហោ សំណាង បានឱ្យដឹងថាអ្នកដែលជួប ការលំបាកធ្ងន់ធ្ងរក្នុងការ មានកូនតាមធម្មជាតិ តម្រូវឱ្យបូមពងញី ចេញមកក្រៅយកទៅ បង្កាត់ជាមួយមេជីវិត របស់ប្តី រួចយកទៅចិញ្ចឹមក្នុងកែវ។ ចំណែកអ្នកមិនមានកូនតែ ការលំបាកតិចតួច ឬស្រាលដូចជា មេជីវិតស្រាល ឬមធ្យមគេគ្រាន់តែរែង មេជីវិតរួចបាញ់ បញ្ចូលក្នុងស្បូន គឺអាចមានកូន រីឯស្ត្រីខ្លះរដូវមិនទៀង និងមានកើតរោគស្ត្រី មួយចំនួន គ្រាន់តែ ព្យាបាលឱ្យ រដូវទៀងវិញអាចមាន លទ្ធភាពមានកូន។ ជម្រើសនៃការព្យាបាល គឺងាស្រ័យតាមមូលហេតុ នៃការលំបាក។តាមលក្ខណៈបច្ចេកទេស គឺត្រូវរកមូលហេតុឱ្យ បានច្បាស់មុនព្យាបាល និងកំណត់ជម្រើសព្យាបាល។

មន្ទីរសម្រាកព្យាបាលកម្ពុជា ដែលមានទីតាំងស្ថិត នៅផ្ទះលេខ ៣៣សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានអ្នកជំនាញកម្ពុជា និងបរទេសល្បីៗ ដូចជាអ្នកភ្ញោច បូបពងញីនិងបង្កាត់ ជាវេជ្ជបណ្ឌិតខ្មែរបញ្ចប់ ការសិក្សាពីប្រទេសបារាំង និងជនជាតិអង់គ្លេស ដែលធ្លាប់គ្រប់គ្រង មន្ទីរពិសោធន៍បច្ចេកវិទ្យា កំណកំណើតក្នុងកែវ នៅអាមេរិកនិងអង់គ្លេស ជាង២០ឆ្នាំ។ ចំណែកហេដ្ឋារចនាសម្ព័ន្ធវិញ ទាំងអគារ មន្ទីរពិសោធន៍ និងសម្ភារៈ ចំណាយជាង១លានដុល្លារ។

លោកក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក៏ដូចជាមានមោទនភាព ដែលកម្ពុជាមានមន្ទីរពិសោធន៍ បច្ចេកវិទ្យាបង្កកំណើត ក្នុងកែវទំនើបបំផុត មិនចាញ់ប្រទេស ជឿនលឿន។នៅថៃ មន្ទីរពិសោធន៍បែបនេះ មានចំនួន៥៨ វៀតណាមជាង១០ សិង្ហ-បុរី ៨។

ពាក់ព័ន្ធនឹងតម្លៃវិញ លោក ហោ សំណាង បានឱ្យដឹងថាការបង្កកំណើត ក្នុងកែវនេះត្រូវចំណាយ ប្រមាណ ៤០០០ទៅ ៥០០០ដុល្លារអាមេរិក រួមទាំងការចាក់ថ្នាំ ការបូមពង ការបង្កាត់ និងការយកទៅដាក់ក្នុងកែវ។ បើប្រៀបធៀបជាមួយ ប្រទេសផ្សេង ដូចជានៅថៃ ជាង៧០០០ដុល្លារ នៅ សិង្ហបុរីពី ៧០០០ទៅ៩០០០ដុល្លារ ឯនៅអាមេរិកជាង ១០០០០ដុល្លារ ដែលតម្លៃនេះមិនទាន់ រាប់បញ្ចូលលើការ ធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក។ ដូច្នេះសេវាក្នុងស្រុក ថោកជាងពីរ ទៅ៣ដង និងចំណេញពេលវេលាទៀត តែគុណភាពល្អដូចគ្នា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល