ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងប្រទេស ប្រេស៊ីល ក្រោយមានការវាយប្រហារ ដោយគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់ដ៏កាចសាហាវ ទៅ លើ ក្រុមមនុស្ស សម្រាកកំសាន្ត នៅឯឆ្នេរ សមុទ្រ ប្រជុំទៅដោយ ពលរដ្ឋយ៉ាងច្រើនកុះករនេះបើតាមការគូសបញ្ជាក់ អោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក ។

បន្ថែមពីលើនេះ ទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា មនុស្ស ៤ នាក់ផ្សេងទៀត ត្រូវ បានបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈពីរនាក់ ក្នុងចំណោម ៤ នាក់ ទទួលរងរបួសធ្ងន់ ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ធម្មជាតិមួយនេះ បានកើតឡើង កំឡុងពេល ដែលមាន ព្យុះ កន្ទ្រាក់ នៅឈូងសមុទ្រភាគខាងត្បូង ឆៀងខាងកើត ទីក្រុង Sao Paulo ក្នុងនោះ ជនរងគ្រោះទាំង អស់គ្នា បានរត់ទៅសម្ងំជ្រកនៅក្រោម រោងយាមមួយកន្លែង នៅកៀនឆ្នេរ ក្រោយ មកក៏កើតមាន ឡើងនូវការវាយប្រហារ ដោយគ្រោះធម្មជាតិ រន្ទះបាញ់លើកនេះតែម្តង ។

សារព័ត៌មានក្នុងស្រុក គូសបញ្ជាក់អោយដឹងថា ជនរងគ្រោះទាំងអស់ គឺជា សមាជិក ក្រុមគ្រួសារតែ មួយក្នុងនោះ មានដូចគ្នាដែរ នូវស្រ្តីកំពុងតែមានគភ៌ ។ ជាមួយនឹងកម្លាំង បោកបក់ ក៏ដូចជា វាយប្រ ហារដ៏ខ្លាំងក្លានោះ បានបណ្តាលអោយមានករណី រលើងឬស ដើមឈើធំៗ ក៏ដូចជាកាត់ផ្តាច់ប្រព័ន្ធ អគ្គីសនី ផ្គត់ផ្គង់នៅក្នុងក្រុង ជាដើម ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី