ក្រុម Hacker ល្បីឈ្មោះ Anonymous ថ្មីៗនេះទើបតែបានធ្វើការវាយលុកគេហទំព័ររបស់
អង្គភាពប៉ូលីសព្រហ្មទណ្ឌអន្តរជាតិ (Interpol) ក្នុងគោលដៅធ្វើការឆ្លើយតបទៅនឹងទង្វើ
ដែល Interpol ចាប់ឃាត់ខ្លួនសមាជិកចំនួន ២៥ រូបរបស់ក្រុមនេះនៅក្នុងទ្វីបអឺរ៉ុបនិង អា
មេរិកខាងត្បូង។
ទស្សនាវដ្តី Forbes បានទទួលស្គាល់ថាគេហទំព័ររបស់ Interpol ត្រូវបាន DDoS ធ្វើការវាយ
លុកនិងមានដំណើរការក្នុងស្ថានភាពជា offline ក្នុងកំឡុងពី ២០ ទៅ ៣០នាទី។
បើយោងតាមសេចក្តីជូនដំណឹងរបស់សេវាកម្ម Host-Tracker បានអោយដឹងថា នៅប៉ុន្មាន
ម៉ោងបន្ទាប់មក គេហទំព័រនេះនៅតែស្ថិតក្នុងសភាពមិនអាចចូលទៅកាន់បានដដែល ពី
បណ្តាប្រទេសមួយចំនួនភាគច្រើន។
បច្ចុប្បន្នពុំទាន់មានពត៌មានណាមួយស្តីអំពីការបាត់បង់ទិន្នន័យដែលបង្កឡើងពីការវាយ
លុកនេះនៅឡើយ។
គួរបញ្ជាក់ផងដែរថាកន្លងមក Interpol ធ្លាប់បានធ្វើសេចក្តីជូនដំណឹងថាខ្លួនបានចាប់ឃាត់
ខ្លួនមនុស្សចំនួន ២៥រូបដែលជាសមាជិករបស់ក្រុម Hacker Anonymous នៅក្នុងប្រទេស
ចំនួន ៤ គឺ Argentina, Chile, Colombia និងអេស្ប៉ាញ ។ នេះគឺជាផ្នែកមួយនៃយុទ្ធនាការ
Unmask ដែលត្រូវបាន Interpol ចាប់ផ្តើមអនុវត្តន៍នៅពាក់កណ្តាលខែកុម្ភៈថ្មីៗកន្លងមកនេះ
បន្ទាប់ពីមានការផ្ទុះឡើងនូវបទល្មើសវាយលុកគេហទំព័ររបស់ក្រសួងការពារជាតិ ,ការិយា
ល័យរបស់ប្រធានាធិបតី Colombia, ក្រុមហ៊ុនអគ្គីសនីប្រទេស Chile និងប័ណ្ណាល័យជាតិ
របស់ប្រទេស Chile ។
តាមការអោយដឹងពីអង្គភាពដែលមានទីស្នាក់ការនៅក្នុងទីក្រុង Lyon របស់ប្រទេសបារាំង
អោយដឹងថា បណ្តាជនសង្ស័យទាំងអស់នោះមានអាយុចន្លោះពី ១៧ ទៅ ៤០ឆ្នាំ។ ហើយ
រដ្ឋអំណាចនៃបណ្តាប្រទេសទាំងនោះក៏ប្រមូលបាននូវសំភារៈផ្សេងៗបានចំនួន២៥០គ្រឿង
ផងដែរ ដែលរួមមានដូចជាឧបករណ៍បច្ចេកវិទ្យា និងទូរស័ព្ទចល័តជាដើម...។
Anonymous គឺជាក្រុម Hacker ដែលមានឈ្មោះល្បីបំផុតនៅក្នុងពិភពលោកពេលបច្ចុប្បន្ន
នេះ ជាមួយយុទ្ធនាការធ្វើការវាយលុករបស់ខ្លួនទៅលើបណ្តាគេហទំព័រជាច្រើន ទាំងគេហ
ទំព័រឯកជន,ស្ថាប័ន និងក្រុមហ៊ុនផ្សេងៗនៅទូទាំងពិភពលោក។ ហើយកន្លងមកថ្មីៗនេះ
ក្រុម Hacker ខាងលើក៏បាន "ចូលសួរសុខទុក" បណ្តាគេហទំព័រមួយចំនួនរបស់ស្ថាប័ន
រដ្ឋាភិបាលអាមេរិក និងលោកខាងលិចផងដែរ។ ក្នុងនោះមានទាំងគេហទំព័រ CIA របស់
ប្រទេសអាមេរិកផងដែរ។
ប៉ុន្តែទោះជាយ៉ាងណាក្តី ដោយសារតែបុគ្គលិកលក្ខណៈមិនមានជាផ្លូវការរបស់ក្រុមនេះជា
ហេតុទោះបីជាឈ្មោះ Anonymous មានវត្តមាននៅគ្រប់ទីកន្លែងក៏ដោយ ក៏ប៉ុន្តែបណ្តាពត៌
មានទាំងឡាយស្តីពីរចនាសម្ព័ន្ធក៏ដូចជាសមាជិករបស់ក្រុមនេះហាក់ដូចជាមិនមាននោះ
ឡើយ។ រហូតមកដល់បច្ចុប្បន្ននេះ សមាគមន៍ hacker នេះហាក់នៅតែមិនទាន់មានឈ្មោះ
ល្បីនៅក្នុងពិភពពត៌មានពិភពលោកនៅឡើយ៕
ប្រភព៖ The Guardian
ដោយ៖ រស្មី