CamNews

ស៊ុន ស្រីពេជ្រ បុណ្យសមុទ្រ ឆ្នាំនេះមិនជួបរឿង ស៊យដូចឆ្នាំមុន

ភ្នំពេញ៖ បុណ្យសមុទ្រ ជាពិធីបុណ្យដែលទើបតែកើតឡើង ប្រមាណជា បីឆ្នាំនេះ បានបញ្ចប់កាលពីម្សិលមិញ ក្រោមបរិយាកាស រីករាយបំផុត ដោយសារតែការរៀបចំបានល្អ ជាងឆ្នាំមុន ព្រោះបទពិសោធន៍ ក្នុងការរៀបចំ របស់ក្រសួងហាក់ចាស់ទុំជាងមុន ពិសេសវត្តមាន តារាចម្រៀងល្បីៗ ដូចជា លោក ព្រាប សុវត្ថិ ,កញ្ញា សុន ស្រីពេជ្រ និងក្រុមដើរម៉ូដល្បីៗជាច្រើនទៀត ។

រំឭកពីកញ្ញា សុន ស្រីពេជ្រ ដែលជាតារាចម្រៀងមួយធ្លាប់ជួបរឿងស៊យធំកាលពីឆ្នាំ២០១៣ ខណៈនាងត្រូវខូចឡានតាមផ្លូវ បានប្រាក់ចំណូល មិនគ្រប់គ្រាន់ និង បិះដួលសន្លប់ក្រោយឆាក ព្រោះតែទទួលទានមិនគ្រប់គ្រាន់ មិនបានសម្រាកឲ្យបានស្រួលបួល ។ ផ្ទុយពីឆ្នាំមុន បុណ្យសមុទ្រក្នុងឆ្នាំនេះ នាងហាក់សប្បាយរីករាយ ដោយនាងបានបង្ហាញសកម្មភាពជាច្រើន ជាមួយតារាចម្រៀង ដែលចូលរួមក្នុងកម្មវិធី នឹងសរសើរទេសភាព ដ៏ស្រស់បំព្រងនាខេត្តកោះកុង ។

ប្រភពកៀកកិត សុន ស្រីពេជ្រ បាននិយាយថា ក្នុងឆ្នាំនេះអ្វីៗល្អប្រសើរ និងមានភាពសប្បាយរីករាយ ជាងឆ្នាំមុន មិនថា ការស្នាក់នៅ ម្ហូបអាហារមានការយកចិត្ត ទុកដាក់ច្រើនជាងមុន ពិសេសមិនមានបញ្ហាអ្វីលំបាក ដល់ សុន ស្រីពេជ្រទេ ។ តារាចម្រៀងស្រី សំឡេងស្រួយស្រែះរូបនេះ បាននិយាយប្រាប់ LookingTODAY ថា "មិនមានបញ្ហាអ្វីទេ អ្វីៗល្អទាំងអស់ នៅពេលនេះ ខ្ញុំបានមកផ្ទះដោយ សុវត្ថិភាពហើយ អរគុណការគាំទ្ររបស់បងប្អូន ខេត្តកោះកុង និងការយកចិត្តទុកដាក់ របស់អ្នករៀបចំកម្មវិធី ហើយដំណើការនៃ កម្មវិធីនេះ ខ្ញុំគិតថា រៀបចំបានល្អខ្លាំងណាស់...!" ។

ថ្វីត្បិតតែ សុន ស្រីពេជ្រ បានត្រឡប់មកផ្ទះវិញពិតមែន តែពុំបានសម្រាកគ្រប់គ្រាន់ទេ ពោលនាងត្រូវចេញច្រៀងតាមមង្គលការបន្ថែម ដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ព្រោះនាងជាអ្នករែកអំរែកនេះ ទោះហត់នឿយក៏ត្រូវស៊ូទ្រាំ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល