ព័ត៌មានអន្តរជាតិ ៖ ទំព័រសារព័ត៌មានសឹង្ហបុរី Channelnewsasia កាលពីវេលាព្រឹកមិញនេះ បាន ចុះផ្សាយសម្រង់អត្ថបទសារព័ត៌មាន អោយដឹងថា លោកស្រី យីងឡាក់ស៊ីនណាវ៉ាត់ត្រាបេក្ខភាព នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ប្រទេសថៃ នៅក្នុងអំឡុងថ្ងៃអង្គារនេះ បើតាមសេចក្តីរាយការណ៍សរ បញ្ជាក់អោយដឹងថា លោកស្រី នឹងមានវត្តមាន នៅចំពោះមុខតុលាការ រដ្ឋធម្មនុញ្ញជាតិ ប្រឈម មុខ នឹងការចោទប្រកាន់ អំពីការរំលោភបំពាន អំណាច ខណៈត្រង់ប្រការនេះ អាចនឹងមានការ បណ្តេញចេញពីតំណែង ។

គួរបញ្ជាក់ថា នេះគឺជាករណីមួយ ក្នុងបណ្តាចំណោមបញ្ហាចោទ ដទៃៗទៀត ដែលបានធ្វើការប្រ ឆាំងទៅនឹងលោកស្រី ខណៈមានការផ្ទុះការតវ៉ា នៅតាមបណ្តាដងផ្លូវ នៅក្នុងក្រុង ជាបន្តបន្ទាប់ ស្របពេលដែល បណ្តាក្រុមមនុស្ស គាំទ្រ រដ្ឋាភិបាលចាំផ្ទះ បានអះអាង និងចេញមុខគម្រាមដល់
ការតវ៉ាទាំងនោះ ដើម្បីជាកិច្ចការពារ ដល់មេដឹកនាំ ជានិមត្តិរូប របស់ខ្លួន ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការកោះហៅ លោកស្រី អោយមានជំនួប ជាមួយនឹង តុលាការរដ្ឋធម្មនុញ្ញ ថ្នាក់ជាតិ លើកនេះ អាចកើតឡើងទៅបាន ក្រោយពីមានការដាក់ពាក្យបន្តឹង ពីសំណាក់សមាជិកព្រឹទ្ធសភា ដោយបានបញ្ជាក់ថា ករណី មានការផ្លាស់ប្តូរ ជំនួសមកវិញ នូវ បេក្ខភាព ប្រធានសន្តិសុខជាតិ គឺលោក Thawil Pliensri នោះ ក្រោយពីលោកស្រី បានជាប់ឆ្នោត កាលពីអំឡុងឆ្នាំ ២០១១ នោះ វាគឺជាការផ្លាស់ប្តូរមួយ ក្នុងន័យបម្រើអោយតែផលប្រយោជន៍បក្ស

មិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ នឹងមានការបង្ហាញវត្តមាន ជាផ្លូវការ ទៅតាមកោះហៅពី សំណាក់តុលាការរដ្ឋធម្មនុញ្ញឬក៏យ៉ាងណានោះទេ ខណៈ មានការកោះហៅ អោយបង្ហាញវត្តមាន និងផ្តល់ជាសាក្ខីកម្ម ពីសំណាក់ នាយករដ្ឋមន្រ្តីខាងលើ រួមទាំង សមាជិក មន្រ្តីរដ្ឋាភិបាល ចាំផ្ទះ កាន់អំណាច ៣ នាក់ផ្សេងទៀត ក្នុងនោះ រួមមាន លោក Thawil Pliensri ដូចគ្នាដែរ ។

គួររំឭកថា ជាការឆ្លើយតប ទៅនឹងពាក្យប្តឹង ក៏ដូចជា ការកោះហៅខាងលើ រដ្ឋាភិបាលលោកស្រី យីងឡាក់ បានស្នើអោយ មានការផ្តល់ពេលវេលា សមស្របមួួយ និងច្រើនជាងនេះ ខណៈមាន ការស្នើសុំចង់បាននូវ សាក្សីបន្ថែមទៀត ស្របពេលដែល សំណើទាំងនេះ តុលាការ រដ្ឋធម្មនុញ្ញពុំ ទាន់មានប្រតិកម្ម ឆ្លើយតប នៅឡើយទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia