រង្វង់ភ្នែកខ្មៅ អាចកើតឡើងទៅលើមនុស្សគ្រប់រូបបានយ៉ាងស្រួល ប្រសិនបើពួកគេ ទទួលទានដំណេក មិនគ្រប់គ្រាន់។ រង្វង់ភ្នែកខ្មៅគឺជា ស្នាមខ្មៅ ឬ ស្រមោលខ្មៅ ដែលមាននៅជុំវិញភ្នែក របស់អ្នក។ ហើយស្រមោលខ្មៅនេះ នឹងធ្វើឱ្យអ្នកបាត់នូវសម្រស់ ភាពស្រស់ស្អាតរបស់ អ្នក ជាពិសេស ធ្វើឱ្យអ្នក មានអារម្មណ៍ថាខ្មាស់អៀន ពេលចេញទៅខាងក្រៅជួបអ្នកដទៃ។

ខាងក្រោមនេះយើងសូមណែនាំអ្នកនូវវិធីងាយៗ មួយចំនួន ដែលអាចជួយកំចាត់ រង្វង់ភ្នែកខ្មៅ បានយ៉ាងឆាប់រហ័ស៖

ត្រសក់៖ សូមយកផ្លែត្រសក់ស្រស់១ផ្លែ ចិតជាចំណិតស្តើងៗទុកនៅក្នុងទូរទឹកកក ឱ្យត្រជាក់ រយៈពេល ៣០នាទី បន្ទាប់មកយកវា បិទនៅលើរង្វង់ភ្នែកខ្មៅឬស្រមោលខ្មៅនោះ ទុករយៈ ពេល ១០នាទី រួចលាង សំអាតទឹកចេញជាការស្រេច។

ប៉េងប៉ោះ៖ សូមយកទឹកប៉េងប៉ោះស្រស់ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រា កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាបមក លាបទឹកនៅលើរង្វង់ភ្នែកខ្មៅរបស់អ្នក ទុករយៈពេល ១០នាទី រួច លាងសំអាតជាមួយនឹងទឹកស្អាតចេញ។ សូមធ្វើតាមការណែនាំ នេះឱ្យ បាន ២ដង ក្នុង១ថ្ងៃ។

ក្រូចឆ្មារ៖ គឺជាឱសថធម្មជាតិម្យ៉ាង ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការកំចាត់ស្នាមរង្វង់ខ្មៅ នៅលើ ភ្នែកបានយ៉ាងឆាប់រហ័ស។ សូមយកក្រណាត់ស្អាតមួយ មូលជារង្វង់មូលតូចល្មម ជ្រលក់ ជាមួយនឹង ទឹកក្រូចឆ្មារស្រស់ បន្ទាប់មក យកវាដាក់នៅលើរង្វង់ភ្នែកខ្មៅ របស់អ្នក ទុករយៈពេល ១០នាទី រួចលាង សំអាតទឹកចេញជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies