បន្ទាយមានជ័យ ៖ កន្លងមក សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានមាន អនុសាសន៍ ព្រមាន ដល់មន្ត្រីកងកម្លាំង ប្រដាប់អាវុធ គ្រប់ស្ថាប័ន ពាក់ ពន្ឋ័ទាំងអស់ ដែលនិយម ប្រើប្រាស់ស្លាកលេខ ខ .ម ន.ប និង រាជការ ជាដើម ត្រូវបញ្ឈប់ជាបន្ទាន់ នៅការប្រើប្រាស់ ស្លាកលេខ រថយន្តទាំងនេះ ពីព្រោះថា ស្លាកលេខទាំងនេះជា កម្មសិទ្ឋិ របស់រដ្ឋ ដោយមិនអាច បុគ្គលណាម្នាក់ យកទៅប្រើប្រាស់ធ្វើ ជាកម្មសិទ្ឋ ផ្ទាល់ ខ្លួនបានឡើយ ។

ជាក់ស្តែងគេសង្កេត ឃើញនៅតំបន់ ជាយដែន កម្ពុជា ថៃ ប៉ោយប៉ែត មានរថយន្តស៊េរីទំនើបៗមួយចំនួន នៅតែពេញនិយម ពាក់ស្លាកលេខ ខេមរភូមិន្ទ នគរបាលជាតិ និងស្លាក រាជការ ដែលជាកម្មសិទ្ឋិឯកជន ប្រើប្រាស់ ដោយមានរថយន្ត ខ្លះមិនបានបង់ពន្ឋ ផ្លូវ ជូនរដ្ឋ ឱ្យបានត្រឹមត្រូវឡើយ ។

ពលរដ្ឋរស់នៅក្នុងតំបន់នេះ មានចម្ងល់ថា តើហេតុអ្វី ?បានជាក្រុមជនស៊ីវិល និង មន្ត្រីខ្លះទៀតចូលចិត្តប្រើប្រាស់ស្លាកលេខ ដែលមានការហាមឃាត់ដូច្នោះទៅវិញ ឬមួយក៏ពួកគេ ពាក់ដើម្បី គំរាម កំហែង ដល់អ្នកដ៏ទៃ ឬមួយក៏ងាយស្រួល ចូលដឹកបទល្មើស នៅក្នុងទឹកដីថៃ យកមកចរាចរណ៍ ចែកចាយ នៅក្នុងតំបន់ជាយដែន នេះ! ។

ពលរដ្ឋបានសំណូមពរ ល្មមដល់ពេលក្រសួងស្ថាប័ន ពាក់ព័ន្ឋ ដែលមានតួនាទីឈរជើង នៅក្នុងតំបន់ ជាយដែន កម្ពុជា-ថៃ ក្រុងប៉ោយប៉ែត គិតគូចាត់វិធានការ ទប់ស្កាត់ឱ្យបានទាន់ ពេលវេលាង។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល