CamNews

Ducati 848 ​ចង់បង្ហាញថា​ខ្លួន​​ពិតជាមាន​សមត្ថភាព​​ចូល​ជ្រែក​ពិភពម៉ូតូធំ

ស្របនឹងការរីកចម្រើនកាន់តែខ្លាំងឡើងៗនៃបច្ចេកវិទ្យា ដូច្នេះតម្រូវការនៃការវិវឌ្ឍភាពទំនើបក៏ កាន់​​​តែកើតមានជាបន្ដបន្ទាប់ ។ ហេតុនេះហើយ ក្រុមហ៊ុន Ducati ក៏កាន់តែពន្លឿន គុណភាព និង បរិមាណនៃការផលិត ដើម្បីបំពេញបានតម្រូវការរបស់អតិថិជនខ្លួន។ យ៉ាងណាមិញ ដូចជាការ​បន្សល់​ទុក​បាននូវ​​ស្នាដៃប្រចាំឆ្នាំ​ ២០១៤ គឺម៉ូតូម៉ាក Ducati 848 ដែលជាប្រភេទម៉ូតួធំ មានរាង​ហាប់ រឹងមាំ​ ទំនើប និង​ មានភាពទាក់ទាញគ្រប់ស្រទាប់វណ្ណៈ។

លក្ខណៈសម្បតិ្ដរបស់ Ducati 848 ត្រូវបានបំពាក់មកជាមួយនូវភាពអស្ចារ្យ ដោយក្រុមហ៊ុនហាន ធានាអះអាងនិទ្ទេសនាម​ឲ្យថា  កំពូលអ្នកប្រើល្បឿនជាងគេលើផ្លូវ ដែលអាចនាំអ្នកឲ្យទៅដល់ គោលដៅយ៉ាងទាន់ចិត្ដ ។ មិនត្រឹមតែប៉ុណ្ណោះទេ ប្រសិនបើយើងសម្លឹងមកមើលរួបរាង​របស់វា​វិញ ពិតជានឹកស្មានមិនដល់ថា រូបរាងដ៏ស្រស់សង្ហាបែបនេះត្រូវគេអាចប្រឌិតចេញឡើងជារួបរាង​យ៉ាង​ដូច្នេះសោះ។​

តែមិនជាថ្វីទេ​យើងអាចមកសិក្សាជាមួយគ្នាសមត្ថភាពរបស់ម៉ូតូនេះ ថាតើវាពិតជាសាកសមនិងការ​អួតបង្ហាញរបស់ក្រុមហ៊ុនមែនដែរទេ​។ បើយោងទៅតាមការបកស្រាយរបស់ក្រុមហ៊ុនបានបញ្ជាក់​ប្រាប់គេហទំព័រថា ម៉ូតូទំនើបនេះ​មិនត្រឹមតែមានរាងសង្ហាទេ ថែមទាំងជាម៉ូតួ មានលក្ខណៈពិសេស​ត្រង់ពីរផ្នែក ទីមួួយ គឺទម្រង់ម៉ាស៊ីន​ ដែលផលិតឡើងតាមក្បួនខ្នាត មានកម្លាំង ៨៤៩ cc ប្រើខ្នាត​រង្វាស់​ទំហំម៉ាស៊ីនគឺ ១៣២ សេស ប្រើក្បាលម៉ាស៊ីនផ្ដាច់ពីគ្នា​ អមនឹងក្បាលនីមួយៗ ដោយ ស៊ឺប៉ាប់ ៤ ដើម ហើយប្រើដំណាក់កាលកម្លាំងម៉ាស៊ីន ៦ លេខ ចំណែកស៊ីម៉ាំងត្រូវចាប់ភ្ជាប់និងក្បាល​ម៉ាស៊ីន​​នីមួយៗ ដែលមានចំនួនពីរចេញមកក្រៅ។ ផ្នែកទីពីរ បរិក្ខាភ្ជាប់ គឺក្រុមហ៊ុនបានកែឆ្នៃឡើង​ដោយមានលក្ខណៈមិនដូចម៉ូតូដ៏ទៃឡើយ  គឺត្រង់ច្រវ៉ាក់ម៉ីញ៉ុងត្រូវចាប់ក្រៅដង ស័កស៊ី  ហើយប្រើ​តួអមផ្នែកខាងក្រៅ​ ទៀតដើម្បីបង្ហាញពីភាពរឹងមាំ ។ ហើយលក្ខណៈផ្សេងទៀតគឺ ការប្រើប្រាស់ ហ្រាំ្វងប្រេងមុខក្រោយ​។​ សម្រាប់តំលៃវិញគឺ ១៣៤៩៥ ដុល្លារ។

ពិតជាល្អ និង អស្ចារ្យសម្រាប់សង្គមសម័យថ្មី!

<object width="484" height="302" data="http://www.youtube.com/v/f1QJ5HzfTRo&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/f1QJ5HzfTRo&rel=1" /></object>

ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ topspeed