គណៈកម្មការមូលបត្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជន មេតា្តជ្រាបថា
កាលពីថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១២ នេះ ព្រឹត្តិការណ៍ Roadshow លើការបោះផ្សាយ
លក់មូលបត្រជាសាធារណៈ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្រោមអធិបតីភាព របស់
ឯកឧត្តម ឯក សុនចាន់ ជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបានធ្វើឡើងនៅ
ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាវេទិការ អនុញ្ញាតឲ្យ
អតិថិជន ទទួលបាននូវព័ត៌មានច្បាស់លាស់អំពី ដំណើរការនៃការបោះផ្សាយលក់មូល
បត្រជាសាធារណៈជាលើកដំបូងនេះ។ ជាមួយគ្នានេះដែរ ក៏មានការសហការណ៍ជាមួយ
នឹងក្រុមហ៊ុន TONGYANG Securities (Cambodia) Plc ដែលជាក្រុមហ៊ុនធានាការទិញមូល
បត្រ។
ទីស្នាក់ការកណ្ដាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
ឯកឧត្តម ឯក សុនចាន់ ជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងថ្លែងសន្ទរកថា
ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ
ដោយទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល, ក្រសួងអាណាព្យាបាល និងក្រុមប្រឹក្សា
ភិបាល, មានទំនាក់ទំនងល្អពីដៃគូរអភិវឌ្ឍន៍ និងម្ចាស់ជំនួយ រដ្ឋាករទឹកក្រុងភ្នំពេញ
បានទទួលស្វយ័តភាពក្នុងការដំណើការអាជីវកម្ម តាំងពីឆ្នាំ១៩៩៧ រ.ទ.ស.ភ មានការ
ប្រែប្រួលខុសស្រឡះពីទិដ្ឋភាពមុនឆ្នាំ១៩៩៣ ។
ឆ្នាំ២០០៩ ប្រទេសកម្ពុជា បានទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលធ្វើ
អោយរោងចក្រនានាដល់ទៅជាង១០០រោងចក្រ បានបង្ខំចិត្តបិទទ្វារយ៉ាងគំហុក
បណ្តាលអោយរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បាត់បង់ចំណូលយ៉ាងច្រើន (ពិសេសជា
អតិថិជនប្រភេទអាជីវកម្ម) ។ ស្របពេលជាមួយនិងការពង្រីកផ្ទៃសេវាកាន់តែឆ្ងាយ
ជាតំបន់ដែលភាគច្រើនជាអតិថិជនក្រីក្របានធ្វើអោយថ្លៃលក់មធ្យម ធ្លាក់ចុះ ហើយ
ការបញ្ជូនទឹកទៅកាន់តែឆ្ងាយនេះធ្វើអោយចំណាយអគ្គីសនីកើន ឡើង គួបផ្សំ និង
វិបត្តិសេដ្ឋកិច្ចក៏បានបណ្តាលអោយតំលៃវត្ថុធាតុដើមកើនឡើង នាំអោយចំណាយ
ដំណើការសហគ្រាសមានការកើនឡើងគួរអោយកត់សំគាល់ ។
គោលការណ៍ណែនាំស្តីពី �ការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ�
គោលបំណងណែនាំ៖ ដើម្បីសំរួលដល់ការយល់ដឹង ធានាអោយមានការអនុវត្តប្រកប
ដោយរលូន និងមានប្រសិទ្ធភាព ក្នុងដំណើរការនៃការបោះផ្សាយលក់មូលបត្រ ជា
សាធារណៈលើកដំបូង។
ដំណាក់កាលទី១៖ ដំណាក់កាលប៊ុកបៀលឌីង
1. បន្ទាប់ពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីគណៈកម្មការមូលបត្រកម្ពុជា
(គ.ម.ក) លើសំណើរសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈក្រុមហ៊ុន
- រៀបចំធ្វើប៊ុកបៀលឌីង ដោយត្រូវធ្វើការប្រកាសផ្សព្វផ្សាយជាសាធារណៈ ដើម្បី
អញ្ជើញវិនិយោគិនអោយចូលរួម។
2. មូលបត្រកម្មសិទ្ធិ សំរាប់ការធ្វើប៊ុកបៀលឌីង និងធ្វើបរិវិសកម្ម ត្រូវបែងចែក៖
- ៧០ ភាគរយ នៃមូលបត្រកម្មសិទ្ធិ ដែលនៅសល់បន្ទាប់ពីការលៃ បំរុងទុកសំរាប់
លក់ជូនបុគ្គលិកត្រូវបានលៃបំរុងទុកសំរាប់ការធ្វើប៊ុកបៀលឌីង។
- ៣០ ភាគរយ ទៀត គឺត្រូវលៃបំរុងទុកសំរាប់ការធ្វើបរិវិសកម្ម ដោយវិនិយោគិន ដែលមិនទទួលបានជោគជ័យ ក្នុងការប៊ុកបៀលឌីង និងវិនិយោគិនដែល មិនបាន
ចូលរួមក្នុងការប៊ុកបៀលឌីង។
3. វិនិយោគិន ដែលបានចូលរួមក្នុងដំនើរការប៊ុកបៀលឌីង ត្រូវ៖
- បំពេញពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង (Book Building Form) ដែលកំណត់ ដោយ
គ.ម.ក។
- ថ្លៃមួយក្នុងចន្លោះថ្លៃ (Price Range) នៃថ្លៃមូលបត្រកម្មសិទ្ធិក្នុងឯកសារផ្តល់ ព័ត៍មាន
ដែលទទួលបានការអនុញ្ញាត និងចុះបញ្ជីជាគោលការណ៍ពី គ.ម.ក
- កំណត់ចំនួនមូលបត្រកម្មសិទ្ធិ ដែលនឹងមានបំណងធ្វើបរិវិសកម្មបន្ទាប់ពីបញ្ចប់
ដំណាក់កាលនៃការធ្វើប៊ុកបៀលឌីងនេះ។
4. វិនិយោគិនដែលបានចូលរួមក្នុងដំនើរការត្រូវ៖
- តម្កល់ប្រាក់កក់ស្មើនឹង ១០ភាគរយនៃថ្លៃមូលបត្រកម្មសិទ្ធិសរុប ដែលបានបំពេញ
ក្នុងពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង។
5. ក្រោដំណើរការប៊ុកបៀលឌីងត្រូវបានបញ្ចប់ ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនទិញមូលបត្រ ត្រូវ៖
- កំណត់ថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើរលក់ ដើម្បីស្នើសុំការសំរេចពិ គ.ម.ក។
- ភ្ជាប់មកជាមួយនូវបញ្ជីឈ្នោះវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យ។
6. វិនិយោគិនដែលទទួលជោគជ័យខ្ពស់ក្នុងប៊ុកបៀលឌីង សំដៅដល់វិនិយោគិន
ដែលបានដាក់ថ្លៃខ្ពស់ជាង ឬស្មើថ្លៃមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើសំណើរលក់។
ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- គណនាថ្លៃមូលបត្រកម្មសិទ្ធិ ដែលត្រូវធ្វើសំណើរលក់ដោយប្រើប្រាស់បច្ចេកទេស
ថ្លឹងរ កមធ្យមភាគ លើមូលដ្ឋានថ្លៃ និងចំនួនមូលបត្រកម្មសិទ្ធិ ដែលវិនិយោគិនបាន
បំពេញក្នុងពាក្យស្នើសុំចូលរួមប៊ុកបៀលឌីង។
7. ថ្លៃមូលបត្រកម្មសិទ្ធិដែលបានគណនាក្នុងកថាខ័ណ្ឌទី៦ ខាងលើអាចត្រូវបានធ្វើការ
កែតំរូវ ដើម្បីអោយឆ្លើយតបទៅនឹងស្ថានភាពទីផ្សារ ដោយមានការសំរេចពិ គ.ម.ក។
8. ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- ធ្វើការជូនដំណឹងភ្លាមៗដល់វិនិយោគិនដែលទទូលបានជោគជ័យក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យបន្ទាប់ពី គ.ម.ក បានផ្តល់ការអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៍មាន។
- ផ្ទេរប្រាក់កក់១០ភាគរយ ជូនវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀល
ឌីងវិញ ឬ រក្សាទុលក្នុងករណីវិនិយោគិនមិនទទួលបានជោគជ័យ ក្នុងការធ្វើប៊ុកបៀល
ឌីងមានបំណងបន្តធ្វើបរិវិសកម្ម។
ដំណាក់កាលទី២៖ ដំណាក់កាលនៃការធ្វើបរិវិសកម្ម មូលបត្រកម្មសិទ្ធិ
9. វិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង អាចធ្វើបរិវិសកម្ម មូលបត្រ
កម្មសិទ្ធិ លើសពីចំនួនដែលមានដាក់ក្នុងពាក្យស្នើសុំចូលរូមប៊ុកបៀលឌីង ដោយត្រូវ៖
- ធ្វើការតម្កល់ប្រាក់បន្ថែម ដើម្បីបង្គ្រប់ទៅតាមទំហំនៃបរិវិសកម្មមូលបត្រកម្មសិទ្ធិដែល
បានធ្វើ។
10. វិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ដែលមានបំណងបន្ត
ធ្វើបរិវិសកម្មអាចធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិដោយត្រូវ៖
- ធ្វើការតម្កល់ប្រាក់បន្ថែម ដើម្បីបង្រ្គប់ទៅតាមទំហំនៃបរិវិសកម្មមូលបត្រកម្មសិទ្ធិដែល
ត្រូវធ្វើ។
11. វិនិយោគិនដែលមិនបានចូលរួមក្នុងដំណើរការប៊ុកបៀលឌីង អាចចូលរួមធ្វើបរិវិ
សកម្ម មូលបត្រកម្មសិទ្ធិដោយត្រូវ៖
- តម្កល់ប្រាក់យ៉ាងតិច ១០០ភាគរយនៃទំហំមូលបត្រកម្មសិទ្ធិដែលត្រូវធ្វើ បរិវិសកម្ម។
12. វិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ត្រូវដាក់ពាក្យស្នើសុំធ្វើ
បរិវិសកម្ម។ ក្នុងរយៈពេលធ្វលបរិវិសកម្ម៖
- ករណីមានវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង បានធ្វើបរិវិសកម្ម
លើស ពីចំនួនមូលបត្រកម្មសិទ្ធិ ដែលបានលៃបំរុងសំរាប់ធ្វើប៊ុកបៀលឌីង
- ហើយមានវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ប៉ុន្តែមិនទាន់ដាក់
ពាក្យស្នើសុំធ្វើបរិវិសកម្ម វិនិយោគិននោះ អាចមិនដាក់ពាក្យស្នើសុំធ្វើបរិវិសកម្ម និងអាច
ដក់ប្រាក់កក់១០ភារយវិញបាន។
13. ករណីការធ្វើបរិវិសកម្មដោយវិនិយោគដែលទទួលបានជោគជ័យ ក្នុងប៊ុកបៀលឌីង
មានចំនួនលើសពីចំនូននៃមូលបត្រកម្មសិទ្ធិ ដែលបានលៃបំរុងសំរាប់ប៊ុកបៀលឌីង
ក្រុមហ៊ុនបោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជីការមូលបត្រ ត្រូវ៖
- ធ្ចើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិន ដែលដាក់ពាក្យធ្វើបរិវិសកម្ម តាមវិធាន
ប្ររ៉ាតា (Pro Rata)។
14. ករណីវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង និងបានដាក់ពាក្យធ្វើ
បរិវិសកម្មមូលបត្រកម្មសិទ្ធិ ក្នុងចំនួនវច្រើនលើសពីចំនួនមូលបត្រកម្មសិទ្ធិដែលបានលៃ
បំរុងសំរាប់ធ្វើប៊ុកបៀលឌីង គ.ម.ក អាចពិនិត្យ៖
- ធ្វើការបែងចែកក្នុងចំនួនមិនលើសពី ពីរភាគបី (២/៣) នៃមូលបត្រកម្មសិទ្ធិដែលត្រូវ
បានលៃបំរុងសំរាប់វិនិយោគិនដែលមិនទទួលបានជោគជ័យ ក្នុងប៊ុកបៀលឌីង និងវិនិយោ
គិនដែលមិនបានចូលរួមក្នុងប៊ុកបៀលឌីង ហើយផ្ទេរបន្ថែមចែកជូនដល់វិនិយោគិនដែល
បានដាក់ពាក្យធ្វើបរិវិសកម្មចំនួនដ៏ច្រើនលើសលុបនោះ។
15. បន្ទាប់ពីការធ្វើបរិវិសកម្មត្រូវបានបញ្ចប់ ក្នុងករណីមានអ្នកធ្វើបរិវិសកម្មមិនទទួល
បានមូលបត្រកម្មសិទ្ធិតាមការដាក់ពាក្យស្នើសុំ នោះក្រុមហ៊ុនបោះផ្សាយដោយមានជំនួយ
ពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវ៖
- ធ្វើការផ្ទេរសាច់ប្រាក់ដែលនៅសល់ពិការធ្វើបរិវិសកម្ម ជូនអ្នកធ្វើបរិវិសកម្មពាក់ព័ន្ធ
នោះវិញ។
16. ករណីវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង បានដាក់ពាក្យស្នើ
សុំធ្វើបរិវិសកម្ម មានចំនួនតិចជាងចំនួននៃមូលបត្រកម្មសិទ្ធិដែលបានលៃបំរុងសំរាប់ធ្វើ
ប៊ុកបៀលឌីង៖
- វិនិយោគិនទាំងអស់ដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ត្រូវធ្វើបរិវិសកម្ម។
17. ករណីការធ្វើបរិវិសកម្មដោយវិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង
មានចំនួនតិចជាងចំនួននៃមូលបត្រកម្មសិទ្ធិដែលបានលៃបំរុងសំរាប់ធ្វើប៊ុកបៀលឌីង
ក្រុមហ៊ុនបោះផ្សាយដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគដែលទទួលបានជោគជ័យក្នុងប៊ុក
បៀលឌីងតាមការស្នើសុំ។
- ចំនួនមូលបត្រកម្មសិទ្ធិដែលនៅសល់ត្រូវធ្វើការបែងចែកទៅអោយ៖ វិនិយោគិនដែល
មិនបានចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុងប៊ុក
បៀលឌីង។
18. ករណីចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបានស្នើសុំធ្វើបរិវិសកម្ម ដោយវិនិយោគិន
ដែលបានមិនចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុង
ប៊ុកបៀលឌីង មានចំនួនលើសពីចំនួននៃមូលបត្រកម្មសិទ្ធិ ដែលត្រូវបានលៃ បំរុងទុល
សំរាប់គោលដៅនេះ ក្រុមហ៊ុនបោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិនតាមវិធានប្ររ៉ាតា (Pro Rata)។
19. ករណីចំនួនមូលបត្រកម្មសិទ្ធិសរុបដែលបានស្នើសុំធ្វើបរិវិសកម្ម ដោយវិនិយោគិន
ដែលមិនបានចូលរួមក្នុងប៊ុកបៀលឌីង និងវិនិយោគិនដែលមិនទទួលបានជោគជ័យក្នុង
ប៊ុកបៀលឌីង មានចំនួនទាបជាងចំនួននៃមូលបត្រកម្មសិទ្ធិ ដែលត្រូវបានលៃ បំរុងទុល
សំរាប់គោលដៅនេះ ក្រុមហ៊ុនបោះផ្សាយ ដោយមានជំនួយពីភ្នាក់ងារបញ្ជិកាមូលបត្រ៖
- ត្រូវធ្វើការបែងចែកមូលបត្រកម្មសិទ្ធិជូនវិនិយោគិនទោតាមការស្នើសុំធ្វើបរិវិសកម្ម
- មូលបត្រកម្មសិទ្ធិដែលនៅសល់ ត្រូវបែងចែកទៅអោយវិនិយោគដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីង ករណី
វិនិយោគិនដែលទទួលបានជោគជ័យក្នុងប៊ុកបៀលឌីងបានធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ
លើសពីចំនួនមូលបត្រ។
20. ករណីមានមូលបត្រកម្មសិទ្ធិដែលនៅសល់បន្ទាប់ពីការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ដូចមានចែងក្នុងគោលការណ៍ណែនាំនេះ៖
- ក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវទិញមូលបត្រកម្មសិទ្ធិដែលនៅសល់ទាំងអស់។
21. ក្រោយពិបានបញ្ចប់ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិ ក្រុមហ៊ុនបោះផផ្សាយដោយ
មានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ៖
- ត្រូវរៀបចំរបាយការណ៍លទ្ធផលនៃការធ្វើបរវិសកម្ម
- ដាក់ជូន គ.ម.ក ភ្លាម ដើម្បីសុំការពិនិត្យ និងសំរេច។
ទស្សនៈវិស័យ
រដ្ឋាករទឹកក្រុងភ្នំពេញបាននឹងកំពុងខិតខំពង្រីកផ្ទៃសេវា ទៅតំបន់មានសក្តានុពលសេដ្ឋកិច្ច
និងតាមជាយក្រុងអោយអស់លទ្ធភាពដោយមិនមើលរំលងប្រជាជនក្រីក្រ ។
ដោយ៖ រ័ត្ន
ប្រភព៖ ឯកសារគណៈកម្មការមូលបត្រកម្ពុជា