CamNews

បុរសម្នាក់ សង្ស័យ ឆ្លង Mers ជាលើកដំបូង ទៅកាន់ ប្រទេសខ្លួន ត្រូវធ្វើតេស្តិ៍សុខភាព ជាបន្ទាន់

ព័ត៌មានអន្តរជាតិ ៖ អ្នកជម្ងឺម្នាក់ មានមន្ទិលសង្ស័យថា បានឆ្លងវីរុស Mers ជាលើក ដំបូង​ នៅលើ ទឺកដី សាធារណរដ្ឋ ឆែក នោះ ត្រូវបានគេនាំខ្លួនទៅសម្រាក នៅឯមន្ទីរពេទ្យក្នុងស្រុក  មន្ទីរពេទ្យ Na Bulovce ហើយ អំឡុងថ្ងៃអង្គារ ម្សិលមិញនេះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ជនរងគ្រោះ ជាប់ពាក់ព័ន្ធនឹងការឆ្លងវីរុស  Mers ជាលើក ដំបូងនេះ មានវ័យ ២៥ ឆ្នាំ ជាបុរសជនជាតិឆែកដែលបានវិលត្រលប់មក កាន់ដី   កំណើតវិញ នៅ ចុងខែ ឧសភា កន្លងទៅនេះ​ បន្ទាប់ពីដំណើរ កំសាន្ត ឡើងភ្នំ នៅកូរ៉េខាងត្បូង នេះបើតាមការគូស បញ្ជាក់ដោយផ្ទាល់ ពីរដ្ឋមន្រ្តីសុខាភិបាល  រដ្ឋាភិបាល សាធារណរដ្ឋ ឆែក លោក Svatopluk Ne - mecek ។

រដ្ឋមន្រ្តីសុខាភិបាល ដដែល បន្តលើកឡើងអោយដឹងថា លទ្ធផលនៃការធ្វើតេស្តិ៍សុខភាព ទៅលើ អ្នកជម្ងឺជាបុរសវ័យក្មេង ម្នាក់នេះ គួរតែដឹង ច្បាស់ អំឡុង ព្រឹក  ថ្ងៃពុធ។ របាយការណ៍ បញ្ជាក់ថា អ្នកជម្ងឺ សង្ស័យឆ្លងវីរុស Mers ដំបូងគេម្នាក់នេះ មានអាការៈ គ្រុនញ៉ាក់ នៅថ្ងៃទី ១៤ មិថុនាកន្លង ទៅនេះ ខណៈលោក ក៏មានអាការៈគ្រុនក្តៅ ដូចគ្នាដែរ ស្របពេលដែល សីតុណ្ហភាពក្នុងខ្លួន កើន កំដៅដល់ទៅ ៣៨ អង្សា ឯណោះ អំឡុងថ្ងៃ ១៦ មិថុនា ភ្លាមៗ លោកបានទូរស័ព្ទ ផ្តល់ជាព័ត៌មាន លម្អិត ដល់ ភ្នាក់ងារ សង្គ្រោះបន្ទាន់វេជ្ជសាស្រ្ត រហូតមានការនាំខ្លួនរបស់លោក ទៅមន្ទីរពេទ្យនិង ដាក់អោយនៅដាច់ដោយឡែក ពីគេ បន្ទាប់ពីធ្វើតេស្តិ៍សុខភាព ក៏ដូចជា រង់ចាំ លទ្ធផលតេស្តិ៍សុខ ភាព ក្រោយពីរកឃើញថា លោកបានវិលមកដល់មាតុប្រទេសវិញ   (សាធារណ រដ្ឋឆែក) ពីការធ្វើ ដំណើរកំសាន្ត ទៅកាន់កូរ៉េខាងត្បូង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ