ប្លែកៗ៖ នៅពេលដែលគេបង្ហាញរូបភាពវីដេអូ នៃជាងសំណង់ម្នាក់ ដែលមិនមានការស្ទាក់
ស្ទើរអីសោះ ក្នុងការចាប់ខ្សែយោងបន្ដទៅជាន់មួយទៀត ក្នុងអាគារ តែខ្សែបែរជាធ្លាក់មក
ក្រោមដោយនាំទាំងជាងនោះ មកលើដីលឿនស្លេវ គឺបានធ្វើអោយមនុស្សជាច្រើនមានការ
បុកពោះជាខ្លាំង ហើយបានរិះគន់ បុរសដែលជាជាងសំណង់នោះ ផងដែរ។

ក្នុងវីដេអូបានបង្ហាញថា ដំបូងឡើយ គេឃើញបុរសនោះ កំពុងលាយខ្សាច់ តែក្រោយមក ទំ
នងជាគាត់ត្រូវឡើងទៅយកអី នៅជាន់លើ (ជាន់ទី ៣)ក្នុងអាគារ គាត់ក៏ឡើងតាមជណ្ដើរភ្លាម
តែជណ្ដើរបានត្រឹមតែជាន់ទី ២ គាត់មិនបានគិតអីយូរឡើយ គឺហក់ចាប់ខ្សែយោងភ្លាមដើម្បី
បន្ដទៅជាន់ទីបី។ តែវាមិនមែនជាន់ទីបីឯណា គឺវាជាជាន់ផ្ទាល់ដីទៅវិញ។

យ៉ាងណាក៏ដោយ បុរសនេះ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ ព្រោះគាត់ធ្លាក់មកចាំលើគំនរ
ដីខ្សាច់ សម្រាប់សាងសង់អាគារ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានប្រាប់ពីអត្ដស
ញ្ញាណបុរសនោះ និងកន្លែងកើតហេតុទេ។ ជាមួគ្នានេះផងដែរ យើងក៏សំណូមពរអោយបង
ប្អូនដែលធ្វើការ ជាជាងសំណង់ទាំងឡាយ ត្រូវតែមានការប្រុងប្រយ័ត្ន ហើយកុំមានការធ្វេស
ប្រហែស ដូចបុរសម្នាក់នេះអី។ នេះជាវីដេអូឃ្លីប សូមចុចដើម្បីមើល៕

<object width="450" height="400" data="http://www.youtube.com/v/rnVHOAvoZZY&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rnVHOAvoZZY&rel=1" /></object>

ដោយ៖ រដ្ឋា
ប្រភព៖ dailymail