សណ្ឋាគារគឺជាកន្លែងសម្រាប់ស្នាក់នៅមិនថាមនុស្សជាន់ំណាទេ សូម្បីតែតារាតែជួនកាល
សណ្ឋគារនេះឯងគឺជាកន្លែងដែលមនុស្សមួយចំនួនត្រូវបានបញ្ចប់ជីវិតផងដែរ ហើយភាគ
ច្រើននៃមនុស្សដែលយើងឃើញស្លាប់នៅសណ្ឋាគារគឺភាគច្រើនគឺជាតារាល្បីៗ ដូចជាថ្មីៗ
នេះ Whitney Houston ត្រូវបានគេរកឃើញសាកសពនៅក្នុងសណ្ឋាគារ Hilton Hotel ទីក្រុង
Los Angeles រដ្ឋ California។ ប្រសិនបើលោកអ្នកចង់ដឹងថាតើមានសណ្ឋាគារណាខ្លះដែល
ធ្លាប់មានតារា និងមនុស្សល្បីស្លាប់នោះ យើងខ្ញុំនឹងប្រាប់លោកអ្នកអោយបានដឹង៖
១.សណ្ឋាគារ The Chateau Marmont នៅ West Hollywood, CA

តារាសម្ដែងបែបកំប្ឡែងលោក John Belushi អាយុ៣៣ឆ្នាំបានស្លាប់នៅក្នុងសណ្ឋាគារនេះ
ដោយសារប្រើប្រាស់ថ្នាំញៀនហួសកំរិត។ លោកបានត្រូវគេរកឃើញថាស្លាប់នៅថ្ងៃទី៥ខែ
មិនា១៩៨២ ដោយកាលពីយប់ក្រោយពេលដែលលោកបានបបួលមិត្តភ័ក្ររួមអាជីពគឺ Robert
DiNiro និង Robin Willaims មកផឹកស្រានិងលេង Heroin ជាមួយគ្នា។ ម៉ោង៨និង៣០នាទី
ព្រឹកថ្ងៃទី៥មិនាសហការីរបស់លោកបានរកឃើញថាលោកបានស្លាប់នៅលើគ្រែសណ្ឋគារ។
២.សណ្ឋាគារ Lorraine Motel នៅ Memphis, TN

ថ្ងៃទី៤មេសា១៩៦៨ អ្នកដឹកនាំចលនាតស៊ូប្រឆាំងទាសភាពលើជនជាតិស្បែកខ្មៅនិងជាម្ចាស់
ពានរង្វាន់ Nobel សន្តិភាពពិភពលោក Martin Luther King Jr. ត្រូវបានគេបាញ់សម្លាប់នៅ
ខាងមុខវេរ៉ង់ដានៃបន្ទប់របស់លោកក្នុងសណ្ឋាគារ Lorraine Motel។ លោកបានស្លាប់ក្នុង
អាយុ៣៩ឆ្នាំ។ James Earl Ray ដែលជាអ្នកទោសរត់ចេញពីគុគម្នាក់ជាអ្នកទទួលខុសត្រូវ
លើការបាញ់សម្លាប់នេះដោយត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារអស់មួយ
ជីវិត។
៣.សណ្ឋាគារ H�tel d'Alsace នៅ Paris, France

អ្នកនិពន្ធដ៏ល្បីជនជាតិ Irish លោក Oscar Wilde បានស្លាប់នៅក្នុងសណ្ឋាគារនេះកាលពី
ខៃវិច្ចិកាឆ្នាំ១៩០០ដោយសារជំងឺរុំារ៉ៃ។ លោកបានស្លាប់នៅអាយុ៤៦ឆ្នាំ។ លោក Oscar ជា
មនុស្សស្រលាញ់ភេទដូចគ្នានេះហើយដែលបានបន្សល់ទុកជំងឺផ្លូវភេទរុំារ៉ៃដល់រូបគាត់។
៤.សណ្ឋាគារ Ritz-Carlton Hotel នៅ Sydney, Australia

ប្រធានក្រុមចម្រៀង INXS លោក Michael Hutchene អាយុ៣៧ឆ្នាំត្រូវបាបគេរកឃើញ
សាកសពនៅក្នុងបន្ទប់របស់លោកក្នុងសណ្ឋាគារនេះ ដោយអាក្រាតកាយហើយត្រូវបាន
ចងភ្ជួរកជាមួយនឹងខ្សែក្រវាត់ស្បែកហើយនៅលើកំរាលគេឃើញមានដបស្រានិង
ឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើន។
៥.សណ្ឋគារ Seminole Hard Rock Hotel and Casino នៅ Miami, FL

Anna Nicole Smith ស្លាប់នៅអាយុ៣៩ឆ្នាំនៅលើគ្រែបន្ទប់របស់នាងក្នុងសណ្ឋាគារដោយ
សារនាងមានជំងឺផ្ដាសាយធ្ងន់ធ្ងរជាបជាង១សប្ដាហ៍។ នាងក្ដៅខ្លួនដល់៤១អង្សាសេហើយ
បានធ្វើអោយនាងសន្លប់ដល់លែងដឹងខ្លួនរហូតនៅថ្ងៃទី៨ខែកុម្ភះ២០០៧។
៦.សណ្ឋគារ The Landmark Hotel នៅ Los Angeles, CA

janis Joplin អាយុ២៧ឆ្នាំត្រូវបានគេរកឃើញថាបានស្លាប់នៅកំរាលក្នុងបន្ទប់សណ្ឋាគារដែល
នាងកំពុងស្នាក់នៅដើម្បីថតបទចម្រៀងជាអាល់ប៊ុមចុងក្រោយក្នុងអាជីពរបស់នាងកាលពីខែ
តុលា១៩៧០ដោយនាងបានប្រើប្រាស់ Heroin ហួសកំរិត។ មិនត្រឹមតែប៉ុណ្ណោះគេបានរក
ឃើញមានបារីជាច្រើនដែលនាងបានជក់នៅលើតុក្នុងបន្ទប់។
៧.សណ្ឋាគារ Ambassador Hotel នៅ Los Angeles, CA

Robert F. Kennedy ដែលជាប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីអាមេរិក John F. Kennedy
ដែលត្រូវបានគសម្លាប់ ត្រូវបានគេបាញ់នៅក្នុងបន្ទប់ផ្អះបាយក្នុងសណ្ឋាគារក្រោយពេល
ដែលលោកទទួលបានជោកជ័យលើការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតិក្នុង
រដ្ឋ California។
៨.សណ្ឋគារ Swissotel Nai Lert Park Hotel នៅ Bangkok, Thailand

David Carrandine អាយុ៧៩ឆ្នាំដែលជាតារាភាពយន្តវាយតប់កាប់ចាក់ប្រចាំឆ្នាំត្រូវបាន
គេរកឃើញថាបានស្លាប់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ស្រីៗ កាលពីឆ្នាំ២០០៩។
សាកសពរបស់គាត់ត្រូវបានគេរកឃើញភ្ជួរកក្នុងទូរសម្លៀកបំពាក់ស្រីៗ ដោយត្រូវបាន
គេភ្ជួរកជាមួយនឹងខ្សែភ្លើង ដៃទាំងគូរត្រូវបានគេចងស្លាបសេកដោយខ្សែភ្លើង។
៩.សណ្ឋាគារ The Ritz Hotel នៅ Paris, France

Style Icon CoCo Chanel បានស្លាប់នៅលើគ្រែក្នុងបន្ទប់សណ្ឋាគារដែលនាងស្នាក់នៅ
អឡុងពេលដែលនាងធ្វើដំណើររៀបចំការបង្ហាញពីម៉ូដសម្លៀកបំពាក់ដែលនាងរចនា
ចុងក្រោយដែលនាងបានដាក់ឈ្មោះកម្មវិធីនោះថា "Little Black Dress" នាងបានស្លាប់
ណោថ្ងៃទី១០មករា១៩៧១នៅពេលដែលនាងចំណាយជីវិតក្នុងអាជីពជាអ្នករចនាម៉ូដ
ចុងក្រោយក្នុងអាយុ៨៧ឆ្នាំ។
១០.សណ្ឋាគារ Hotel Chelsea នៅ New York, NY

អ្នកចម្រៀង Rock សញ្ជាតិអង់គ្លេស Sid Vicious និងជាអ្នកកាន់ដៃហ្គឺតាបាសអោយក្រុម
Sex Postols បានសម្លាប់ខ្លូនក្នុងបន្ទប់សណ្ឋាគារក្រោយពីបានចាក់សម្លាប់មិត្តស្រីរបស់
ខ្លួនជាច្រើនកំបិតរួចមក។ តារារូនេះបានស្លាប់នៅខៃកុម្ផះ១៩៧៩នៅអាយុ២១ឆ្នាំ ហើយ
តារារូបនេះក៏បញ្ហាញៀនថ្នាំធ្ងន់ធ្ងរផងដែរ។
ចុះលោកអ្នកគិងយ៉ាងណា? តើសណ្ឋាគារអស់ទាំងនោះអាចនិងមានវិញ្ញាណខ្មោច
ដែឬទេ?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ oddee