រដ្ឋបាលគ្រប់គ្រងចំនីអាហារ និងថ្នាំសហរដ្ឋអាមេរិក(FDA) បាននិយាយ កាលពី ថ្ងៃព្រហស្បតិ៏ នេះថា៖ ផលិតផលសំរាប់ការពារ ឬព្យាបាល Ebola ដែលកំពុងដាក់លក់ តាម online គឺជាការបោកប្រាស់ក្លែងបន្លំ។

មន្រ្តីសុខភាពកំពូល ប្រទេសនីហ្សេរីយ៉ា Onyebuchi Chukwu បាននិយាយកាលពី ថ្ងៃព្រហស្បតិ៏នេះថា៖ អ្នកជំងឺ ៨នាក់ នៅទីក្រុង Lagos នឹងទទួលការព្យាបាលដោយ ពិសោធន៏ ដែលហៅថា nano-silver។

Erica Jefferson អ្នកនាំពាក្យFDA បាននិយាយថា៖ នាងមិនអាចផ្តល់នូវពត៌មានណាមួយ អំពីផលិតផលដែលបញ្ជាក់ដោយ ជនជាតិនីហ្សេរីយ៉ាបានទេ។ FDA មិនបានបញ្ជាក់ឲ ច្បាស់ពីផលិតផលនៅក្នុងការព្រមាននោះទេ។

ប្រាក់ត្រូវបានប្រើសំរាប់ប្រឆាំងនឹងបាក់តេរីអស់ជាច្រើនសតវត្សមកហើយ។ ចំនែកតូចៗ របស់ប្រាក់ ដែលគេហៅថា nano-silver ត្រូវបានដាក់រួមបញ្ចូលគ្នា នឹងផលិតផល ប្រើប្រាស់មួយចំនួន ដូចជា ស្រោមជើង និងពូក ដើម្បីជួយបំបាត់ក្លិន ដែលបង្កឡើងដោយបាក់តេរី និងផ្សិត។

ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក ចាត់ទុក nano-silver ជាថ្នាំសំលាប់សត្វល្អិត។ សំរាប់ការផលិតផលដែលមាន nano-silver ចាំបាច់ត្រូវចុះឈ្មោះផលិតផលទាំងនោះ ជាមួយនឹងទីភ្នាក់ងារជាមុនសិន។

nano-silver ត្រូវបានលក់តាម online ជាផលិតផលដែលទាក់ទងនឹងអាហារ។ ទោះបីជា យ៉ាងណាមិញ អ្នកស្រាវជ្រាវ ជនជាតិដាណាម៉ាក បានរកឃើញថា nano-silver អាចជ្រាបចូល និងបំផ្លាញកោសិកាបាន។

FDA បានដាក់កំរិត ផលិតផលដែលទាក់ទងនឹងអាហារ និងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៏ថា៖ តាមច្បាប់ ផលិតផលដែលទាក់ទងនឹងអាហារ មិនអាចការពារ ឬព្យាបាលជំងឺបានទេ។ ទីភ្នាក់ងារបានបន្ត ទៀតថា៖ បុគ្គលណាដែលផ្សព្វផ្សាយ ផលិតផលដែលមិនទាន់ទទួលការបញ្ជាក់ ឬ ក្លែងក្លាយទាំងនោះ ត្រូវចាត់វិធានការ ជាបន្ទាន់ ក្នុងការកែតំរូវ ឬដកចេញនូវសេចក្តី បញ្ជាក់ទាំងនោះ ឬត្រូវប្រឈមមុខនឹង វិធានការដ៏មានសក្តានុពលរបស់ FDA។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ news