ភ្នំពេញ៖ តារាម៉ូដែល និងជាតារាសម្ដែង ស្រស់សោភា ដែលទស្សនិកជន បានស្គាល់ច្រើន តាមរយៈការថត ស្ពតពាណិជកម្ម ស្រាបៀរកម្ពុជា កញ្ញា ម៉ៅ គឹមធីតា ត្រូវបានប្រភពបង្ហើបឲ្យដឹងថា តារារូបនេះ កំពុងមានទំនាក់ទំនង ស្នេហាក្រៅឆាកស្អិតល្មួត ជាមួយបុរសម្នាក់ ជានិស្សិតរៀននៅ សាកលវិទ្យាល័យវេជ្ជសាស្រ្ត សុខាភិបាល ប៉ុន្តែនាងព្យាយាម លាក់បាំងការពិត ព្រោះតែខ្លាចម្តាយស្ដីបន្ទោស ពេលដឹងរឿងនេះ ។

បើតាមប្រភពគួរឲ្យ ទុកចិត្តមួយ បានលួចបង្ហើបឲ្យដឹងថា បេះដូងតារាស្រី រូបស្រស់សោភា មានមន្តស្នេហ៍ កញ្ញា ម៉ៅ គឹមធីតា មានម្ចាស់ឃុំគ្រងរួចទៅហើយ ដោយបុរសជាសង្សារនាងនោះ គឺជាអ្នកមានទ្រព្យសម្បត្តិលេចធ្លោ ប្រចាំខេត្តក្រចេះ មានឈ្មោះថា ហេង ជានិស្សិតពេទ្យ ពួកគេបានបង្កាត់ភ្លើងស្នេហា ជាមួយគ្នា ច្រើនឆ្នាំមកហើយ ដោយជារឿយៗគូស្នេហ៍មួយនេះ តែងតែបណ្តើរគ្នា ចូលរួមកម្មវិធីផ្សេងៗ បង្អួតគេឯង និងមានអនុស្សាវរីយ៍ផ្អែមល្ហែម ល្អូកល្អើនជាមួយគ្នា ប្រៀបដូចជាស្រមោច និងស្ករ មិនចាញ់គូស្នេហ៍ ដទៃឡើយ ។

បើយោងតាមប្រភពស្គាល់នាង និងសង្សារច្បាស់ បានបង្ហើបឲ្យដឹងទៀតថា ការនិយាយរបស់ ម៉ៅ គឹមធីតា ថាគ្មានសង្សារ គឺ គ្រាន់តែជា លេសលាក់បាំងការពិតប៉ុណ្ណោះ បើសិនជាអ្នកដែល មិនស្គាល់នាង អាចជឿសម្តីរបស់នាង តែបើស្គាល់នាងច្បាស់ ពិតដឹងថា នាងនិយាយកុហក ហើយព្យាយាម លាក់បាំងមុខគូស្នេហ៍ ព្រោះតែខ្លាចម្តាយដឹង និងធ្វើឲ្យប៉ះពាល់ ប្រជាប្រិយភាពរបស់នាងក្នុងសិល្បៈ ទាកទងទៅនឹង ព័ត៌មានខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា ធីតា បង្ហើបប្រាប់ឲ្យដឹង ខណៈនាងទៅចូលរួមកម្មវិធីថត បទចម្រៀង របស់ផលិតកម្មរៃមាស តោមាស កាលពីថ្ងៃទី២ ខែកុម្ភៈថា បច្ចុប្បន្ននាង ទុកពេលសម្រាប់គិត ទៅលើរឿងការងារតែមួយមុខ គ្មានចិត្តគិតរឿងស្នេហាឡើយ ហើយពេលនេះ នាងក៏គ្មានម្ចាស់ បេះដូងទេ ព្រោះមិនចង់គិត។

តារាស្រីវ័យក្មេងសាច់សខ្ចី រាងតូចច្រឡឹងរូបនេះ បានប្រាប់ឲ្យដឹង ដោយសំឡេងស្រទន់ថា “ ខ្ញុំអត់មានសង្សារទេ ហើយក៏មិនហ៊ានមានដែរ ព្រោះថា បើម៉ាក់ដឹងម៉ាក់វៃ….”។

សម្រាប់ការលាក់បាំង ចំណងស្នេហារបស់អ្នកសិល្បៈ វាមិនមែនជារឿងចំឡែកទេ ការនិយាយកុហក បិទបាំងលើព័ត៌មានថា មានម្ចាស់ស្នេហ៍ គ្រាន់តែតារាខ្លះហ៊ានបង្ហាញ និង តារាខ្លះមិនហ៊ានបង្ហាញជាសាធារណៈ។ ចំណែកតារារូបនេះវិញ មូលហេតុដែល នាងមិនហ៊ានបង្ហាញ ព្រោះនាងជាតារាថ្មី ចង់ទុកកាលីបឲ្យឆាប់ល្បី តែនាងភ្លេចគិតថា មានគេស្គាល់សង្សារ និងដឹងរឿងនាងច្រើនណាស់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល