ភ្នំពេញ ៖ នារីខារ៉ាអូខេមួយក្រុម បានយកស្បែកជើង គប់ទៅលើ់ បុរសរត់ម៉ូតូកង់បី គ្រាន់តែរឿងទារលុយថ្លៃជិះ មុន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទាបភ្លឺថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវ២០០៤ហៅផ្លូវម៉ៃដា ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង៣ទាបភ្លឺ មាននារីខារ៉ាអូខេ មួយក្រុម បានហៅម៉ូតូ កង់បីដើម្បី ជិះ ចេញពី ម្តុំ ពេទ្យលោកសង្ឃ ក្នុងគោលបំណង ទៅបន្ទប់ជួលនៅម្តុំ ផ្លូវ៣៧១ ក្នុងតំលៃ១៥០០០រៀល ពេលនាងៗខារ៉ាអូខេ ទាំងអស់នោះ បានឡើងជិះនៅលើម៉ូតូរឺម៉កកង់បី ម្ចាស់ម៉ូតូក៏បានទារលុយមុន តែពួកនាង ក៏យល់ព្រមឲ្យ ស្រាប់តែមកដល់ជិតផ្លូវបំបែក ចុះទៅផ្លូវលេខ៣៧១ អ្នករត់ម៉ូតូកង់បីនោះឈប់ ហើយមិន ព្រមជួនពួកនាង ទៅដល់បន្ទប់ ក៏កើតមានការប្រកែកគ្នា យ៉ាងខ្លាំង ស្រាប់តែបុរស ជាអ្នករត់ម៉ូតូកង់បី បានជេរនារីខារ៉ាអូខេ ធ្វើឲ្យនាងខឹងក៏ទាញស្បែកជើងកែង គប់ ទៅលើបុរសជា អ្នករត់ម៉ូតូកង់បី ធ្វើឲ្យបុរសរត់ម៉ូតូកង់បី ទាញបំពង់ទីប ចេញពីក្រោម រឺម៉ក ស្ទុះទៅវាយ តែត្រូវអ្នកឈប់ម៉ូតូឈរមើល នឹងអ្នករស់នៅក្បែរ នោះជួយឃាត់ ទើបបុរសរត់ម៉ូតូកង់បីនោះ ជិះចេញពីកន្លែងកើតហេតុទៅបាត់ទៅ ។

សមត្ថកិច្ចបាននិយាយថា នេះដោយសារតែការមិន យោគយល់គ្នា គ្រាន់តែរឿងបន្តិចបន្តួចសោះ នាំឲ្យកើតចលាចលបែបនេះ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល