ព័ត៌មានអន្តរជាតិ ៖ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២១ បានអនុម័តជា ឯកច្ឆ័ន្ទ ទៅលើដំណោះស្រាយ ដើម្បី ទាមទារឲ្យមានការស៊ើបអង្កេត ឲ្យ បានពេញលេញពីអន្តរជាតិ លើករណីធ្លាក់យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH17។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី ២២ ខែ កក្កដា ឆ្នាំ ២០១៤ ថា នៅក្នុង ដំ ណោះស្រាយនោះដែរ គឺយូអិនបានទាមទារឲ្យបញ្ចប់គ្រប់សកម្មភាពយោធា នៅជិតទីតំាងដែល យន្ត ហោះធ្លាក់ ដើម្បីអនុញ្ញាតដល់ការស៊ើបអង្កេត ជាមួយគ្នានោះ ដែរ នៅក្នុងដំណោះស្រាយនោះក៏បាន ទាម ទារឲ្យមានការទទួលខុសត្រូវ និង ត្រូវសហការឲ្យបានពេញលេញ ក្នុងចំណោម ប្រទេសដែល បានចូលរួម។

សូមបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរប្រភេទ ប៊ូអ៊ីង ៧៧៧-២០០ របស់ប្រទេស ម៉ាឡេស៊ី ដែលហោះហើរពី អាកាសយានដ្ឋាន អាំស្ទែរដាំ ប្រទេសហូឡង់ ទៅកូឡាឡំាពួរ ប្រទេស ម៉ាឡេស៊ី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍ នៅភាគខាង កើតប្រទេសអ៊ុយក្រែន បណ្តាលមនុស្សចំនួន ២៩៨នាក់ ដែលនៅលើយន្តហោះ នោះស្លាប់ទំាងអស់។ ពាក់ព័ន្ធនឹងករណី ធ្លាក់នេះ សហរដ្ឋអាម៉េរិក បានអះ អាងថា យន្តហោះនោះធ្លាក់ដោយសារតែ មីស៊ីលបាញ់ទម្លាក់៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ដើមអម្ពិល និង ស៊ិនហួរ