CamNews

ពលរដ្ឋរត់ជាន់ជើងគ្នា ខណៈអាវុធហត្ថដេញបាញ់ រថយន្តដឹកកូនក្រឡឹងអស់ជាង ១០គ្រាប់

មណ្ឌលគិរីៈ យុទ្ធនាការដេញបង្រ្កាប រថយន្តដឹកឈើ របស់កម្លាំងអាវុធហត្ថមួយក្រុម នៅកណ្តាល ទីរួមស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពី វេលាម៉ោង ៦និង១០នាទី ព្រឹកថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០១៤ ករណីនេះ បានបង្កឱ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ជាច្រើននាក់ ភ័យស្លន់ស្លោ ស្ទើរត់ជាន់ជើងគ្នា ដោយសារតែ ក្រុមអាវុធហត្ថ ទាំងនោះ បាញ់រះជាង ១០គ្រាប់ មិនប្រណីដៃ។

សមត្ថកិច្ច បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ការបាញ់រះ ប្រដេញរថយន្តដឹកឈើ តាមដងផ្លូវនេះ បង្កឡើង ដោយកម្លាំង អាវុធហត្ថបំរើការស្នាក់ការ អភិរក្សជីវៈចំរុះសីមា ដោយពួកគេ ជិះរថយន្តដេញបាញ់ មកលើរថយន្ត កំពុងដឹកកូនក្រឡឹង (ឈើបួនជ្រុងតូចៗ) មួយគ្រឿង ដែលមិន បានបង់លុយ ឱ្យលោក ស្វាយ វណ្ណា មេអាវុធហត្ថប្រចាំតំបន់នេះ ទើបធ្វើឱ្យលោក ប្រធានរូបនេះខ្ញាល់ បញ្ជាឱ្យកូនចៅខ្លួន តាមបាញ់រះបែបនេះ តែម្តងទៅ។

សមត្ថកិច្ចឱ្យដឹងបន្ថែមថា សំណាងល្អហើយការបាញ់រះ ជាង១០គ្រាប់ ពុំបណ្តាលឱ្យ រងរបួសដល់ ប្រជាពលរដ្ឋណាម្នាក់នោះឡើយ ខណៈដែលរថយន្តទាំងអាវុធហត្ថ និងរថយន្តដឹកឈើ បើកលឿន ដូចយន្តហោះ។

ប្រជាពលរដ្ឋ ក្នុងស្រុកកែវសីមា បានធ្វើការសំណូមពរ ដល់មន្រ្តីអាវុធហត្ថថ្នាក់លើ ជាពិសេស ប្រធានអង្គភាពរបស់លោក ស្វាយ វណ្ណា នេះតែម្តង សូមជួយស្រាវជ្រាវ មើលករណីផ្ទុះអាវុធនេះផង សព្វថ្ងៃនេះ មានការណែនាំរបស់ថ្នាក់លើបានហាមប្រាម រួចហើយស្តីពីការផ្ទុះអាវុធ អនាធិបតេយ្យ បែបគំរាមកំហែង ប្រជារាស្រ្តនោះ។ ពួកគេនិយាយថា ល្មមដល់ពេលមេៗ របស់លោក ស្វាយ វណ្ណា ចុះមកសួរនាំលោកប្រធានប៉េអឹម នៅស្នាក់ការនេះហើយ កុំអោយបង្កការភ័យខ្លាច ដល់ ប្រជាពលរដ្ឋទៀត។

ប្រជាពលរដ្ឋនិងសមត្ថកិច្ចព្រមទាំងអ្នកឃ្លាំមើលបទល្មើសព្រៃឈើ រួមទាំងអង្គការសង្គមស៊ីវីលផងដែរ

បានអោយដឹងថា រូបភាពនៃការទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ ប្រកបដោយគុណភាពនោះ គឺមានវិធីសាស្រ្ត របស់វាតាមផ្លូវច្បាប់ មិនមែនយកកាណុងកាំភ្លើង មកប្រើប្រាស់ នោះឡើយ។ ប្រជាពលរដ្ឋនិយាយថា លោកប្រធាន ប៉េអឹម នៅស្នាក់ការអភិរក្សជីវៈចំរុះ សព្វថ្ងៃនេះ គឺត្រូវដងត្រូវផ្លែ ជាមួយលោក មាគ វុឌ្ធី ប្រធានគំរោងតំបន់អភិរក្សជីវៈចំរុះសីមា និងលោក គង់ ពុទ្ធារ៉ា អនុប្រធាន គំរោងនេះ ផ្ទាល់តែម្ដង ដែលត្រូវបានគេសង្ស័យថា ក្នុងមួយថ្ងៃៗ ពួកគេបើកឱ្យមាន មានរថយន្ត ឡង់គ្រីស័រ ដឹកឈើឆ្លងកាត់មុខស្នាក់ការមិនតិចជាង៤០ទៅ៥០ឡាននោះទេ រថយន្ត ឡង់គ្រីស័រ ក្នុងមួយគ្រឿងៗ ត្រូវបង់លុយអោយលោក ស្វាយ វណ្ណា ចំនួន៥០ដុល្លារ និងរថយន្តកាមឺរីតូចៗ មួយគ្រឿង១០ម៉ឺនរៀល ដឹកចេញពីតំបន់ហាមឃាត់នេះ បានដោយសេរី រីឯរថយន្តណាដឹកជញ្ជូនឈើ ឆ្លងកាត់ទីនេះ ដោយមិនបានបង់លុយអោយលោកប្រធានទេ គឺលោកប្រធានបញ្ជាកូនចៅ ដេញបាញ់ ផ្អើល ពេញស្រុកគ្មាន នរណាហ៊ានក្អកជាមួយនោះទេ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល