CamNews

សុភ័ក្ត្រ កុសុម៉ា ឪពុកបង្ខំឲ្យរៀបការ

ភ្នំពេញៈ កញ្ញា សុភ័ក្ត្រ កុសុម៉ា ដែលកន្លងមកធ្លាប់តែប្រកាស បិទទ្វារបេះដូងមិនទាន់ចង់ ទទួល ស្នេហ៍ពីបុរសណាមួយឡើយ ព្រោះតែនាងចង់ទុកពេល សម្រាប់ពង្រឹងកេរ្តិ៍ឈ្មោះ ឲ្យមានភាពលេចធ្លោ និងមានលំនឹងក្នុងវិថីសិល្បៈច្រើនជាងនេះ ប៉ុន្តែអ្វីដែលនាង ធ្លាប់តាំង ចិត្តនាពេលកន្លងមក បែរជាត្រូវខកចិត្តពាក់កណ្តាលទី ដោយសារតែឪពុករបស់នាង ចង់ឲ្យ នាងរៀបការសាងគ្រួសារផ្តាច់ខ្លួនពីសិល្បៈ។

នៅក្នុងជំនួប តាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤នេះ តារាស្រីរូបស្រស់សម្រស់ឆើតឆាយ វ័យជាង២០ឆ្នាំ កញ្ញា សុភ័ក្ត្រ កុសុម៉ា បាន បង្ហើបឲ្យដឹងពីសន្ទុះការងាររបស់នាងថា បច្ចុប្បន្នការងារសិល្បៈរបស់នាង គឺដំណើរ ការទៅជាធម្មតា មិនទាន់មានអ្វីដែលប្លែកខ្លាំងនោះទេ គឺនាងនៅតែបង្ហាញវត្តមាន នៅលើ ខនសឺត ទាំងតាមបណ្តាលខេត្ត និងតាមកញ្ចក់ ទូរទស្សន៍ហើយក្រៅពីនេះគឺ នាងមានច្រៀង នៅតាមក្លឹប ពេលរាត្រីផងដែរ ។

នៅក្នុងនោះតារាស្រីដែល មានចរិករួសរាយក្រមិចក្រមើមរូបនេះ ក៏បានព្រលយឲ្យដឹងទៀត ថា“សម្រាប់ខ្ញុំការងារសិល្បៈគឺ នៅមានគម្រោង ត្រៀមអ្វីថ្មីជាលំដាប់ គ្រាន់តែមិនចង់ទម្លាយ នៅពេលនេះ ដោយឡែកសម្រាប់រឿងស្នេហា ខ្ញុំនៅមិនទាន់ចង់គិតទេ ព្រោះមិនចង់បែងចែក អារម្មណ៍ តែទោះជាខ្ញុំមិនទាន់ចង់គិតក៏ដោយ ប៉ុន្តែឪពុកខ្ញុំគាត់រំអុកចង់ ឲ្យខ្ញុំរៀបការមាន គ្រួសារដូចគេដូចឯង ហើយកាត់ផ្តាច់ខ្លួនពីការងារសិល្បៈចោលទាំងស្រុង ទើបធ្វើឲ្យខ្ញុំត្រូវ ពិបាកចិត្ត ម្ខាងការងារម្ខាងតម្រូវការឪពុក” ។

តារាចម្រៀងសំលេងពិរោះ ក្រអួនក្រអៅរូបនេះ បានប្រាប់ឲ្យដឹងទៀតថា តាមពិតទៅរាល់ថ្ងៃ នេះ មានបុរសតាមប្រលោមស្នេហ៍ នាងមិនតិចទេ តែគ្រាន់តែនាងមិនទាន់ដាក់ចិត្តថា ជ្រើស រើសយកបុរសម្នាក់ ណាមកធ្វើជាម្ចាស់បេះដូងឃុំគ្រង មើលថែទាំនាងពេញមួយជីវិត ព្រោះថា ពេលនេះពេលវេលាភាគច្រើនគឺនាងទុកសម្រាប់ការងារ ចន្លោះពីម៉ោង៥ល្ងាច ដល់ម៉ោង ១២ យប់ គឺនាងធ្វើការហើយ ចន្លោះពីម៉ោង១២យប់ ដល់ម៉ោង២ថ្ងៃ គឺនាងសម្រាក់ (គេង) ដូច្នេះ គឺគ្មានពេលសម្រាប់គូស្នេហ៍ទេ ។

កញ្ញា កុសុម៉ា បានបង្ហើបឲ្យដឹងទៀតថា “បើទោះជាឪពុកខ្ញុំចង់ឲ្យរៀបការ ក៏ពិតមែនតែខ្ញុំ នៅ តែរក្សាចិត្តមិនទាន់ចង់គិតពីរឿងនេះទេ រង់ចាំ៤-៥ឆ្នាំទៀត ព្រោះខ្ញុំនៅស្រលាញ់សិល្បៈ មិន ចង់បោះបង់ទេ ហើយក៏ចង់រកចំណូលឲ្យបានច្រើន ដើម្បីទុកធ្វើជាដើមទុនរកស៊ី នៅពេល ក្រោយទៀតផងដែរ” ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល