CamNews

Justin Bieber ប្រឈមមុខ នឹងការ និរទេស ចេញពីប្រទេស អាមេរិក

Justin Bieber តារាចំរៀង វ័យក្មេង ដែលទទួលបាន ការគាំទ្រច្រើន ពីសំណាក់មិត្តៗ ទស្សនិកជន ជានារីៗ ។ យ៉ាងណាមិញ Justin Bieber ក៏ត្រូវបានគេ ដាក់ឈ្មោះជា តារាកំពូលឈ្លើយ ប្រចាំឆ្នាំ ផងដែរ ។

ថ្មីៗនេះ វេបសាយ ព័ត៌មាន TMZ បានចុះផ្សាយថា ប្រជាជនអាមេរិក ច្រើនជាង ១ ម៉ឺននាក់ បានចុះ ឈ្មោះដាក់ញ្ញាតិ ទៅសេតវិមាន សុំអោយ រដ្ឋាភិបាលអាមេរិក បណ្តេញឬ និរទេស Justin Bieber ចេញពីប្រទេស អាមេរិក ។ ខាងសេតវិមាន បាននិយាយថា ប្រសិនបើខ្លួន ទទួលបាន អ្នកចុះឈ្មោះ ជាប្រជាជន អាមេរិក ចំនួន ១ ម៉ឺននាក់ ក្នុងរយៈពេល ៣០ ថ្ងៃ នោះសេតវិមាន នឹងលើកយក រឿង នេះមកពិចារណា ។ ទើបតែបាន ៦ ថ្ងៃសោះ ចំនួននៃ អ្នកចុះឈ្មោះ បានកើនឡើង​ រហូតដល់ទៅ ១០១២០៣ នាក់បាត់ ទៅហើយ ។ អ្នកដែលចុះឈ្មោះ ទាំងនោះបាន និយាយថា ពួកគេ មិនត្រូវការ តារាចំរៀង ដែលមានចរឹក ឬកពារឈ្លើយ បែបនេះទេ ហើយយើង ក៏មិនគួរ ទុកមនុស្ស បែបនេះ នៅក្នុងប្រទេស ដើម្បីបង្ក គ្រោះថ្នាក់ និងភាពចលាចល នៅក្នុងប្រទេសដែរ ម្យ៉ាងវិញទៀត តារា ម្នាក់នេះ ក៏កំពុងតែ ជះឥទ្ធិលពល គំរូអាក្រក់ ដល់ក្មេងៗផងដែរ ដោយការ ប្រើប្រាស់ គ្រឿងញៀន​និងរឿងខុស ច្បាប់ជាច្រើនទៀត ។

លោក ប្រធានាធិបតី សហរដ្ឋអាមេរិក Obama ធ្លាប់បានបញ្ចេញ អារម្មណ៍សប្បាយ រីករាយ នៅ ពេលដែល តារាចំរៀង Justin Bieber ចង់បានសញ្ជាតិ អាមេរិក ។ Justin Bieber ក៏ធ្លាប់ត្រូវបាន អញ្ជើញអោយ ទៅសំដែង នៅសេតវិមាន ផងដែរ នៅក្នុងឆ្នាំ ២០១០ ។ មិនត្រឹមតែប៉ុណ្ណោះ កូន ស្រី ២ នាក់របស់ លោក Obama ក៏ជាអ្នកស្រឡាញ់ គាំទ្រ Justin Bieber ផងដែរ ។ លើកនេះលោក ប្រហែលជា ត្រូវកាត់ចិត្ត ធ្វើរឿងនេះហើយ ដើម្បីប្រទេសជាតិ និងប្រជាជន ៕

ប្រែសម្រួល​ ៖ លីលី
ប្រភព ៖ tmz