ព្រៃវែង៖ ស្នងការរងនគរបាលខេត្តព្រៃវែង លោក សេង សុភក្តិ បានថ្លែងថា ក្រោមបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការ នគរបាលខេត្ត កម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាល ស្រុកស្វាយអន្ទរ ពេញមួយយប់នេះ ចាប់តាំងពីម៉ោង១៖០០នាទីយប់ រហូតមកដល់ព្រឹកព្រលឹមថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ បាន ចាប់ខ្លួនមេក្លោង ចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលធ្លាប់ធ្វើសកម្មភាព បាញ់សម្លាប់ ដ៏ក្រើកនៅខេត្តព្រៃវែង ហើយដែល ធ្លាប់គុកជាច្រើនលើក។

លោក សេង សុភក្តិ បានបញ្ជាក់ថា មេក្លោងចោរប្លន់រូបនេះមានឈ្មោះ ខែ អុល អាយុ៤១ឆ្នាំ ចាប់បាននៅភូមិ មានជ័យ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ នៅវេលាម៉ោង ៦:១០នាទីព្រឹកព្រលឹមថ្ងៃនេះ ។ លោកបានបញ្ជាក់ទៀតថា មុខសញ្ញាម្នាក់នេះ និងបក្ខពួកធ្លាប់ធ្វើសកម្មភាពជាច្រើនដង ហើយចុងក្រោយនៅឆ្នាំ២០១៣ បានបាញ់សម្លាប់ មនុស្ស នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរ៏ និងប្លន់ប្រដាប់អាវុធនៅផ្សារព្រែកតាសរ ឃុំព្រែកតាសរ ស្រុកពោធិរៀង ។

ក្រោយការចាប់ខ្លួន មុខសញ្ញាមេក្លោងចោរប្លន់រូបនេះ ត្រូវបាននាំខ្លួន ទៅសួរនាំបន្តនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល