ទោះជាបុរសរៀបការ ជាមួយភរិយា រួចហើយក្តី ក៏នៅតែត្រូវការពិភព ផ្ទាល់ខ្លួនរបស់គេ ដាច់
ដោយឡែក មួយដែរ ហើយ ក្នុង ចិត្តរបស់គេ ក៏នៅតែមានអាថ៌កំបាំងមួយចំនួន ដែលមិនចង់
ឲ្យ ភរិយាដឹង ។

១-មានអារម្មណ៍ថា ភរិយាជាមនុស្សគួរឲ្យធុញថប់ៈ

ទោះជាពីមុនភរិយាជា “ស្ត្រីដ៏គួរឲ្យស្រឡាញ់បំផុតក្នុងលោក” ក្តីប៉ុន្តែពេលរស់នៅជាមួយ គ្នាយូរៗ
ទៅ គេអាចមាន អារម្មណ៍ ថា អ្វីដែលគេធ្លាប់ធ្វើ ធ្លាប់គិត ធ្លាប់សម្រេចចិត្តតែម្នាក់ឯង បានយ៉ាង
ឯករាជ្យ នោះ មកដល់ពេលនេះ មាន ភរិយាកំពុងតែជ្រៀតជ្រែក និងកកូរកកាយក្នុងជិវិតរបស់គេ។

២-មានអារម្មណ៍ថា ភរិយាជាដើមហេតុនៃការលំបាកៈ

ពេលស្រឡាញ់គ្នាថ្មីៗ គេបម្រើគូស្នេហ៍យ៉ាងពេញចិត្តតែនៅពេលបានគ្នាជាស្វាមីភរិយាយូរៗ ទៅ
គេអាច មានអារម្មណ៍ ថា ការមានភរិយាបានធ្វើឲ្យគេមានការលំបាក កាយយ៉ាងធំធេង ប៉ុន្តែសុខ
ចិត្តស៊ូទ្រាំ ។

៣-យកលេសការងារ ដើម្បីសេរីភាពផ្ទាល់ខ្លួន

គេអាចយកលេសការងារជាមូលហេតុធ្វើឲ្យគេត្រូវត្រឡប់មកផ្ទះយប់ជ្រៅ ដែលធ្វើឲ្យភរិយាមិន
មានការ សង្ស័យឬបារម្ភ ។ ប៉ុន្តែជួនកាលក៏ត្រូវបែកការណ៍ ពេលទូរស័ព្ទទៅសួរ នៅការិយាល័យ
ធ្វើការ របស់គេ (មិនមែនទូរស័ពដៃទេ) ដើម្បី ជាការពិនិត្យមើលថាតើ គេនៅកន្លែងធ្វើការមែន
ឬយ៉ាងណា?

៤-ប្រៀបធៀបភរិយា និងសង្សារចាស់របស់គេៈ

ជួនកាលគេអាចលួចគិតថា បើគេមិនមកស្រឡាញ់ភរិយាសព្វថ្ងៃ នេះទេហើយនៅស្រឡាញ់ គូ
ស្នេហ៍ចាស់ គេប្រហែល ជាមាន សេចក្តីសុខ ជាងនេះ? ការសម្រេចចិត្តរួមរស់ ស្នេហាជាមួយ
ភរិយា សព្វថ្ងៃជាការសម្រេចិត្តខុសឆ្គង ។ ពេលគេ ខូចចិត្តឬក្រៀមក្រំ ដោយសារភរិយា ធ្វើឲ្យ
ចិត្តរបស់គេតែងតែ រវើរវាយ នឹកដល់គូស្នេហ៍ចាស់ថា នាងប្រហែលជាមិន ធ្វើឲ្យគេក្រៀមក្រំ
ដល់ថ្នាក់នេះទេ ។

៥-ធ្លាប់ក្បត់ចិត្តភរិយាៈ

វាគ្រាន់តែជាការគិតប៉ុណ្ណោះហើយតែងតែ កើតឡើងនៅពេលដែលភ្នែករបស់ គេបានឃើញ រូប
ស្រីស្អាត ត្រចៀករបស់ គេ បានឮសូររឿងរ៉ាវ របស់ស្ត្រី ដែលទាក់ទាញកាមារម្មណ៍ របស់បុរស
ដែលធ្វើឲ្យអារម្មណ៍គេ ពុះកញ្ជ្រោលឡើង ។ ប៉ុន្តែ នៅពេលមានភរិយាក្បែរកាយ គេប្រហែលជា
មិនគិតផ្តេសផ្តាស ទៅរកស្ត្រីផ្សេងនោះទេ គេគិតតែពីស្វែងរកសេចក្តីសុខ ជាមួយភរិយាប៉ុណ្ណោះ។

៦-តែងធ្វើពុតជាមិនចាប់អារម្មណ៍អើពើនឹងភរិយាៈ

ស្ត្រីតែងតែបង្ហាញថា ខ្លួនផ្តល់ការចាប់អារម្មណ៍គ្រប់យ៉ាងលើគូស្នេហ៍និងតែងតែបង្ហាញការហួង
ហែង កង្វល់ដែលមាន ចំពោះគូស្នេហ៍យ៉ាងច្បាស់និងមិនបានបិតបាំង អារម្មណ៍របស់ខ្លួន ។ ប៉ុន្តែ
ចំពោះ បុរសវិញ បែរជាធ្វើឫកជាមិនអើពើ មិន ខ្វាយខ្វល់ឬមិន ចាប់អារម្មណ៍ចំពោះស្ត្រីជាគូស្នេហ៍
ខណៈដែល ចិត្តពិតប្រាកដរបស់គេ មានការបារម្ភ និងស្រឡាញ់ ភរិយា ស្ទើរលេប ។

៧-មានខ្ទង់សន្សំផ្ទាល់ខ្លួនៈ

ចំពោះស្ត្រីក្រៅពីចាប់អារម្មណ៍រូបសង្ហានិងគុណសម្បត្តិ ជាសុភាពបុរសរបស់ស្វាមីហើយ ក៏ចាប់
អារម្មណ៍លើខ្ទង់ ចំណូល របស់គេដែរ ដើម្បីធានាជីវភាពរស់នៅឲ្យសមរម្យមិនខ្វះមុខខ្វះក្រោយ។
ប៉ុន្តែ បុរសខ្លះអាចមានខ្ទង់សន្សំ ផ្ទាល់ខ្លួន មិនឲ្យភរិយាដឹង ដូចជាលាក់ទុកក្នុងទីកំបាំងភ្នែក ឬបើក
គណនីសន្សំ នៅធនាគារឬធ្វើលិខិតស្នាម លាក់កំបាំង ចំណូលរបស់ខ្លួន ដើម្បីឲ្យភរិយាទុកចិត្ត ។

៨-លួងលោមឲ្យភរិយា ទន់ចិត្តដើម្បីគេចទៅសប្បាយៈ

ដើម្បីផ្តល់កិត្តិយស និងផ្តល់ភាពក្រែងចិត្តចំពោះភរិយា បុរសតែងសុំយោបល់ឬការអនុញ្ញាតពី
ភរិយានៅពេលចង់ធ្វើអ្វី មួយ ប៉ុន្តែគេដឹងថា ការសុំអនុញ្ញាតពាក្យសំដី ច្បាស់ជាមិនទាន់គ្រប់
គ្រាន់ឡើយ គេនឹងខិតមកជិតភរិយា បោះរង្វង់ដៃទៅក្រសោមកាយភរិយា រួចចាប់ផ្តើមប្រលោម
រហូតដល់ភរិយាទន់ចិត្ត និងយល់ព្រម …៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល