ភ្នំពេញ : ជនប្រដាប់អាវុធពីរនាក់ ធ្វើសកម្មភាពភ្ជង់លើនារីម្នាក់ ប្លន់យកម៉ូតូម៉ាកស្កុបពី បានដោយសុវត្ថិភាព នៅចំណុចផ្លូវបេតុងមួយកន្លែង ទល់មុខវិទ្យុសំបុកឃ្មុំ ស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង ៣០នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

នារីរងគ្រោះ ដែលត្រូវក្រុម ជនប្រដាប់អាវុធភ្ជង់ប្លន់ខាងលើ មានឈ្មោះ ជួន សានី ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ ៦៩បេតេ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមនារីរងគ្រោះ បានអោយដឹងថា នាងបានជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ 1CO-1005 ជិះតែ ម្នាក់ឯង មកពីផ្ទះបងប្អូននៅខេត្តកណ្តាល លុះមកដល់ចំណុចកើត ស្រាប់តែមានមនុស្ស ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីដែរ តែមិនចាំពណ៌ និងស្លាកលេខ ជិះមកពីក្រោយរួចដកកាំភ្លើងខ្លី ភ្ជង់មកលើនាង ហើយ គំរាមអោយចុះ ពីលើម៉ូតូ រួច ជនសង្ស័យម្នាក់ ដែលរួមដំណើរពីក្រោយ បានលោតឡើងជិះម៉ូតូរបស់នាង ហើយជិះចេញទៅបាត់ដោយសុវត្ថិភាព ។ ក្រោយកើតហេតុ នារីរងគ្រោះ បានទូរស័ព្ទទំនាក់ទំនង ទៅសាច់ញាតិ រួចនាំទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុន ដើម្បីសមត្ថកិច្ចកំណត់មុខសញ្ញា តាមចាប់ខ្លួនបន្ត រួចត្រឡប់ទៅគេហដ្ឋាន វិញធម្មតា។

ជាមួយគ្នានេះដែរ នៅយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ គឺមានករណីប្លន់យកម៉ូតូមួយគ្រឿងទៀត នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។ រហូតមកដល់ពេល នគរបាលខណ្ឌមានជ័យ នៅមិនទាន់កំណត់មុខសញ្ញាជន សង្ស័យបាននៅឡើយទេ ដោយហេតុថា ខណ្ឌមានជ័យ នៅមិនទាន់មានមេកើយត្រឹមត្រូវ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល