ព័ត៌មានជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ របស់ទំព័រសារព័ត៌មានក្នុងស្រុក បានអោយ
ដឹងថា ស្នូគ្រាប់កាំភ្លើង ចំនួន២គ្រាប់ បាន ត្រូវគេឮឡើងនៅ តាមបណ្តោយផ្លូវ៩០ សង្កាត់វត្តភ្នំ
ខណ្ឌដូនពេញ ពោលគឺ នៅទល់មុខ សាលាខណ្ឌដូនពេញ តែម្តង បណ្តាលឲ្យបុរសម្នាក់បាន
ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ បាននិងកំពុងជិះម៉ូតូ កាលពីវេលាម៉ោង
ប្រហែល ១ និង ២០ នាទីយប់រំលង អាធ្រាត្រឈាន ចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២ ។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីបាញ់ប្រហារ សម្លាប់បុរសម្នាក់ ខាង
លើនេះគឺជាការប្លន់ម៉ូតូ ប៉ុន្តែសមត្ថកិច្ចជំនាញអះអាងថា ជាករណីគំនុំ ពីព្រោះក្រោយកើតហេតុ
ជនល្មើសមិនបាន យកម៉ូតូរបស់ ជនរងគ្រោះនោះទេ ។ បន្ថែមពីលើនេះ ប្រភពព័ត៌មានដដែល
បន្តទៀតថា ខណៈជនរងគ្រោះឈ្មោះ រិទ្ធ ដារ៉ា អាយុជាង៣០ឆ្នាំ មានមុខរបរជាអ្នកបើករថយន្ត
ឲ្យមន្រ្តីជាន់ខ្ពស់ម្នាក់ និងរស់នៅសង្កាត់ច្បាអំពៅ២ ខណ្ឌមានជ័យ បានជិះម៉ូតូមួយគ្រឿង ម៉ាក
ស្តុបពី ស្រាប់តែមកដល់មុខសាលាខណ្ឌដូនពេញ ត្រូវជនសង្ស័យ ចំនួនពីរម៉ូតូ វាយហើយបាញ់
ចំនួន២គ្រាប់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅកន្លែង កើតហេតុតែម្តង។

គួររំឭកផងដែរថា ក្រោយធ្វើសកម្មភាព ជនល្មើស បានជិះម៉ូតូ គេចខ្លួនបាត់ ។ សមត្ថកិច្ចបាន
បន្តថា ករណីនេះបើតាមការ ពិនិត្យជាក់ស្តែង អាចមិនមែន ជាការបាញ់ប្លន់យកម៉ូតូនោះទេ ពី
ព្រោះក្រោយបាញ់ហើយ ក្រុមជនល្មើសមិនបាន យកម៉ូតូរបស់ជនរងគ្រោះឡើយ។ យ៉ាងណា
ក៏ដោយ ការស្រាវជ្រាវ បាននិងកំះពុងធ្វើឡើង ពីសំណាក់ សមត្ថកិច្ចជំនាញ៕

ដោយ ៖ រិទ្ធី
ដកស្រង់អត្ថបទពី ៖ dap