ភ្នំពេញ ៖ ប្ដីកំហូចម្នាក់ ដែលលបលួច ផិតក្បត់នាំស្រីស្នេហ៍ ចូលទៅដេករួមរក្ស មេត្រី នៅក្នុង
ផ្ទះសំណាក់ស្រែលាភ ម្ដុំវត្ដ នាគវ័ន ត្រូវបានប្រពន្ធ ដែលមានការ សង្ស័យ ជាយូរមកហើយនោះ
តាមរកឃើញ ផ្ទុះ ជម្លោះផ្អើលទាំងយប់ តាំងពីនៅក្នុងផ្ទះ សំ០ណាក់ រហូតដល់ចំណុចស្ដុបជល
ផល ក្នុង ទឹកដីខណ្ឌចំការមន ទើបសមត្ថកិច្ចឃើញ នាំខ្លួនយកទៅធ្វើការសួរនាំ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៣ ម្សិល
មិញនេះ ដោយលោកប្ដីកំហូច ត្រូវបានគេដឹងថាមានអាយុខ្ទង់៤០ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារ
ចាស់ ខណ្ឌដូន ពេញ រីឯភរិយា មានអាយុស្របាលគ្នា ។

ប្រភពព័ត៌មានជំហានដំបូងបានឱ្យដឹងថា កាលពីព្រលប់មុនកើតហេតុ លោកប្ដីកំហូច ខាងលើ
បានជិះរថយន្ដម៉ាកហាយឡេឌ័រ ពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ស្លាក លេខ 2L-6893 ដឹកស្រី
ស្នេហ៍ម្នាក់ ដែលគេ មិនស្គាល់អត្ដសញ្ញាណ ទៅហូបចុកនៅហាង មួយ ម្ដុំកោះពេជ្រ ។ បន្ទាប់
មកក៏បានបបួល គ្នាទៅច្រៀងខារ៉ាអូខេ នៅហាង មួយទៀត ម្ដុំព្រែកលៀប រហូតដល់យប់ជ្រៅ
ក្រោយពី ស្រវឹងរៀងៗខ្លួន ក៏នាំគ្នាមកដេកនៅក្នុងផ្ទះ សំណាក់ស្រែលាភ ។

ដោយឡែកស្ដ្រីជាភរិយា ដែលមានការ សង្ស័យ ជាយូរមក ហើយទៅលើប្ដីខ្លួនថា លួចលាក់មាន
ស្រីក្រៅផ្ទះ ព្រោះឧស្សាហ៍ចេញដើរផឹកស៊ីនៅ ពេលយប់នោះ ក៏បានពឹងពាក់ក្មួយប្រុសម្នាក់ ឱ្យ
ដឹកដើរ រកធ្វើដំណើរដោយម៉ូតូ SL មួយ គ្រឿង គឺ ដើររកស្ទើរគ្រប់ផ្ទះសំណាក់ ដែល ធ្លាប់ស្គាល់
តែរកមិនឃើញ រហូតដល់រំលងអាធ្រាត្រស្រាប់តែមកឃើញរថយន្ដប្ដីរបស់ខ្លួនចត យ៉ាងស្ងៀម
ស្ងាត់នៅក្នុងផ្ទះសំណាក់ស្រែលាភ ទើបទាមទារបើកបន្ទប់ចូលឱ្យឃើញជាក់ស្ដែង តែសន្ដិសុខ
មិនអនុញ្ញាតឱ្យចូល ទើបធ្វើឱ្យមានការ ឈ្លោះប្រកែកគ្នា ដែលក្រោយមកស្ដ្រីជាស្រីស្នេហ៍ ត្រូវ
បានបុគ្គលិកផ្ទះសំណាក់ ជួយជម្លៀស ឱ្យគេចចេញពីបន្ទប់តាមទ្វារផ្សេង ចេញបាត់ទៅ ទើបប្ដី
បើកទ្វារឱ្យប្រពន្ធចូលរកមើល ហើយខាងសន្ដិសុខក៏បានរារាំងមិនឱ្យប្ដីប្រពន្ធរូបនេះ ឈ្លោះរំខាន
នៅកន្លែងគេរកស៊ី ក៏នាំគ្នាចេញពីផ្ទះសំណាក់រៀងៗខ្លួន ដោយប្ដីបើករថយន្ដចេញ ប្រពន្ធជិះម៉ូតូ
ជាមួយក្មួយតាមពីក្រោយ ស្រែកជេរបញ្ចោរគ្នាតាមផ្លូវរហូតដល់ចំណុចស្ដុបជលផល ធ្វើឱ្យប្ដីរូប
នេះ ប្រតាយប្រតប់គ្នាជាមួយក្មួយប្រុសរបស់ប្រពន្ធ ដឹងដល់សមត្ថកិច្ច ចុះទៅធ្វើការអន្ដរាគមន៍
នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំ តែក្រោយពីដឹងថា ជម្លោះខាង
លើនេះ ផ្ដើមចេញពីរឿងប្រពន្ធតាមទាន់ប្ដីដេកជាមួយស្រីនៅក្នុងផ្ទះសំណាក់ ដែលជារឿងផ្ទៃក្នុង
គ្រួសាររួចមកនោះ សមត្ថកិច្ចក៏អនុញ្ញាតឱ្យពួកគេត្រឡប់ទៅវិញ ដោយឃាត់ទុកតែរថយន្ដ ដើម្បី
រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលព្រឹក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល