ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស ៥ នាក់ បានស្លាប់បាត់បង់ជីវិត ខណៈ ២ នាក់ផ្សេងៗ រងរបួសធ្ងន់ និង ស្រាល នៅពេលដែលសហរដ្ឋអាមេរិក បានបើកការវាយប្រហារ តាម អាកាសទាំង យប់ ដោយធ្វើការបាញ់ម៉ីស៊ីល ទៅលើគោលដៅ តំបន់កុលសម្ព័ន្ធ ភាគ ពាយព្យ ប្រទេស ប៉ាគីស្ថាន ពោល តំបន់ South Waziristan នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីភ្នាក់ងារសារព័ត៌មាន ក្នុងស្រុក ។

ទូរទស្សន៍ Dawn TV បានអះអាងអោយដឹងថា យន្តហោះចម្បាំង សហរដ្ឋអាមេរិក បានធ្វើការវាយប្រ ហារកន្លែងធ្លាក់ខ្លួន របស់ក្រុមសកម្មប្រយុទ្ធ ដោយបានបាញ់ម៉ីស៊ីលទៅលើគោលដៅ ចម្បង តំបន់ Shawal នៃ South Waziristan ជាតំបន់កុលសម្ព័ន្ធមួយដែលមានភាពចលាចល នៅតាមបណ្តោយព្រំ ប្រទល់ដែន ប្រទេស ប៉ាគីស្ថាន និង អាហ្វហ្គានីស្ថាន ។

របាយការណ៍ ក៏បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា មុននឹងធ្វើ ការវាយប្រហារ ទៅលើតំបន់ កុលសម្ព័ន្ធខាងលើ អាមេរិកក៏បានបើកការវាយប្រហារ ស្រដៀងគ្នានេះ ដែរ ទៅលើតំបន់ North Wa - ziristan នាភូមិ Kandh Gara ។ ដោយឡែក ពុំទាន់ មានសេចក្តីរាយការណ៍ ណាមួយ អះអាងអោយ ច្បាស់នៅឡើយទេ ថាតើ ជនរងគ្រោះ ដែលបានស្លាប់នោះ ជា អ្នកណា អោយពិតប្រាកដ ក៏ប៉ុន្តែ បើ តាមការអះអាង ពីប្រជាជនក្នុងតំបន់ ជនរងគ្រោះ ទាំងនោះ គឺជា សមាជិក ក្រុមសកម្មប្រយុទ្ធជាន់ ខ្ពស់ ដែលជាគោលដៅ ចម្បងក្នុងការវាយប្រហារ លើកនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ