ជិរិតមនុស្សមួយចំនួនតែងតែជួបនូវបញ្ហាសុខភាពដែលមានខ្លះដល់ថ្នាក់ត្រូវវះកាត់ប្ដូរសេរីរាង្គ
ទៀតផង។ តែមនុស្សទាំងអស់ខាងក្រោមនេះពុំមែនសុទ្ធតែទទួលការវះកាត់ធម្មតានោះទេ
តែពួកគេបានជួបប្រទះរឿងប្លែកៗដែលទាក់ទងនឹងការវះកាត់នេះផងដែរ។
១.បរិច្ចាកកោសិការស់អោយបងប្រុសលុះណាតែឈប់គាំទ្រ Man City
អ្នកគាំទ្រក្រុម Manchester United ម្នាក់បានព្រមបរិច្ចាកកោសិការស់ទៅអោយបងប្រុសរបស់
គាត់ដែលកំពុងតែត្រូវការជាចាំបាច់នៅមន្ទីរពេទ្យលុះណាតែបងប្រុសរបស់ខ្លួនសន្យាថានឹង
ឈប់គាំទ្រក្រុម Man City។ លោក Martin Warburton អាយុ ៥០ឆ្នាំបាននាំបងប្រុសរបស់ខ្លួន
គឺលោក Paul Warburton អោយចូលជាសមាជិកក្រុម The United Fan Club ក្រោយពេល
ចេញពីមន្ទីរពេទ្យ។
២.បុរសម្នាក់ដែលបរិច្ចាកក្រលៀនអោយអ្នកគិតលុយដែលគាត់ពេញចិត្តបំផុត
លោក Dan Coyne ជាអ្នកស្រុករស់នៅទីក្រុង Evanston រដ្ឋ Illinois គាត់មិនដឹងអ្វីច្រើនពីនារី
ម្នាក់ដែលមានឈ្មោះថា Myra de la Vega នោះទេ គាត់គ្រាន់តែដឹងថានាងគឺជាអ្នកគិតលុយ
ម្នាក់ដែលគាត់ចូលចិត្តបំផុតនៅហាងលក់គ្រឿងទេសមួយកន្លែងដែលគាត់តែងតែឈប់នៅ
ក្បែនោះដើម្បីចូលទិញគ្រឿងទេសអស់១៨ឆ្នាំមកនេះ។ ក្រោយមកគាត់សង្កេតឃើញថា
នាងចុះស្គមជាខ្លាំងហើយគាត់ក៏ដាច់ចិត្តសួរនាង នាងបានប្រាប់ថានាងមានបញ្ហាជាខ្សោយ
ក្រលៀនដែលរុំារ៉ៃមកច្រើនឆ្នាំមកហើយ តែដោយសារតែក្រលៀនរបស់ប្អូនស្រីនាងមិនអាច
ត្រូវគ្នាបានហេតុនេះហើយនាងបានត្រឹមតែថែរក្សាសុខភាពតែប៉ុណ្ណោះ។ ក្រោយមកលោក
Dan Conye បានសម្រេចចិត្តបរិច្ចាកក្រលៀនម្ខាងរបស់គាត់អោយទៅនាង។
៣.បុរសម្នាក់ដែលទាមទារយកក្រលៀនដែលខ្លួនបរិច្ចាកអោយប្រពន្ធក្រោយពេលដាច់គ្នា
ក្រោយពេលដែលលោក Richard Bastista ត្រូវបានប្រពន្ធភិតក្បត់របស់គាត់យកសំនុំឯកសារ
សុំលែងលះមកទះមុខរបស់គាត់នោះ គាត់មិនអាចទ្រាំបានទៀតទេគាត់បានរៀបចំឯកសារ
ដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីប្ដឹងសុំក្រលៀនដែលលោកបានបរិច្ចាកទៅអោយភរិយា
លោករូបនេះដើម្បីជួយសង្គ្រោះជីវិតនាង ព្រមទាំងទាមទារជំងឺចិត្តប្រមាណ១.៥លានដុល្លា
អាមេរិកផងដែរ។
៤.ផ្លាស់ប្ដូរប្រភេទឈាមក្រោយពេលដែលទទួលការវះកាត់ប្ដូរថ្លើម
Demi Lee Brennan ជាក្មេងស្រីម្នាក់ដែលមានសំណាងបំផុត។ កាលពីនាងអាយុ១៥ឆ្នាំ
នាងមានបញ្ហាថ្លើមធ្ងន់ធ្ងរដោយសារតែគ្រឿងញៀន បានបង្កជាមេរោគបំផ្លាញថ្លើមរបស់
នាង គ្រូពេទ្យបានប្រាប់ថានាងអាចរស់បានតែប្រហែល៤៨ម៉ោងប៉ុណ្ណោះ តែជាសំណាង
ណាស់ដែលមានអ្នកព្រមបរិច្ចាកថ្លើមដើម្បីបណ្ដុះអោយនាង គ្រូពេទ្យបានប្រើពេលប្រមាណ
ជាង១០ម៉ោងក្នុងការវះកាត់នេះ។ ក្រោយមកប៉ុន្មានខែគ្រូពេទ្យបានភ្ញាក់ផ្អើលជាខ្លាំងក្រោយ
ពេលដែលគេសង្កេតឃើញថាគ្រាប់ឈាមរបស់នាងបានផ្លាស់ប្ដូរពីឈាម O ប្រភេទខ្សោយ
មកជាឈាម O ប្រភេទល្អ។
៥.ក្មេងស្រីដែលមានបេះដូង៣
ក្មេងស្រីម្នាក់នេះអាយុ១៦ឆ្នាំដែលនាងកំពុងរស់នៅដោយអាស្រ័យលើបេះដូងទី៣របស់នាង។
Debbie Ward កើតមកមានបេះដូងខ្សោយខុសពីធម្មតាដែលមិនអំណោយផលដល់ការបញ្ជូន
ឈាមចូលទៅខូរក្បាល នាងបានទទួលការវះកាត់ប្ដូរបេះដូងជាលើកដំបូងកាលពីនាង
មានអាយុ១៥ខែដោយសារតែបេះដូងរបស់នាងមានសភាពខ្យោយពេក។ ក្រោយមកនៅអាយុ
១៥ឆ្នាំនាងបានទទួលរងគ្រោះដោយសារមានអាការៈចុកទ្រូងជាខ្លាំង ក្រោយមកគ្រូពទ្យ
បានប្រាប់ថាបេះដូងដែលនាងកំពុងតែអាស្រ័យនេះពុំអាចទ្រទ្រង់បានទៀតឡើយ
ហើយឪពុក ម្ដាយរបស់នាងបានសម្រេចចិត្តអោយកូនវះកាត់ផ្លះបេះដូងថ្មី។ សព្វថ្ងៃនេះ
នាងរស់នៅជាធម្មតាជាមួយបេះដូងទី៣របស់នាង។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ Oddee