ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីរដ្ឋ មន្រ្តី ក្រសួងការពារជាតិ ប្រទេស កូរ៉េខាងត្បូង ទំព័រសារព័ត៌មានបរទេស ស៊ីអិនអិន កាលពីប៉ុន្មានម៉ោង មុននេះ បន្តិច បានចេញផ្សាយអត្ថបទ សារព័ត៌មានអោយ ដឹងថា យន្តហោះ គ្មានមនុស្សបើកមួយគ្រឿង បានធ្លាក់ និងផ្ទុះឆេះ នៅឯ កោះ ប្រទេស កូរ៉េខាងត្បូងមួយកន្លែង មានទីតាំងជិត ទៅនឹង ព្រំប្រទល់ដែនទឹក សមុទ្រ ជាមួយ នឹងកូរ៉េខាងជើង ។

បញ្ជាក់ ៖ រាល់រូបភាព ទាំងនេះ ជារូបភាព ឯកសារ តែប៉ុណ្ណោះ

ប្រភពដដែលបន្តអោយដឹងថា យន្តហោះ គ្មានមនុស្សបើកខាងលើ បានធ្លាក់ និងផ្ទុះឆេះ នៅឯ កោះ Baekryeong កាលពីរសៀល ថ្ងៃច័ន្ទ ម្សិលមិញនេះ ពោល ក្រោយពីមានករណី ប្រឈមមុខ ដាក់គ្នា រវាងកូរ៉េទាំងពីរ រហូតដល់ថ្នាក់ មានការបាញ់បោះ គ្រាប់ពិត នៅឯព្រំប្រទល់ដែនសមុទ្រ ។

ខណៈកំពុងតែមានការតាមដាន ស៊ើបអង្កេត ទីភ្នាក់ងារសារព័ត៌មាន Yonhap បានដកស្រង់ សម្តី មន្រ្តីផ្លូវការ សុំមិនបញ្ជេញឈ្មោះ អោយដឹងថា យន្តហោះ គ្មានមនុស្សបើក ខាងលើ បានធ្លាក់ និងផ្ទុះឆេះ នៅឯតំបន់ក្តៅ ពោលនៅ ជាប់ព្រំប្រទល់ដែន សមុទ្រ ភាគខាងលិច ប្រទេស ដែល ធ្លាប់មានការប្រឈមមុខ ដាក់គ្នា រហូតដល់ បាញ់គ្រាប់ពិត កាលពីព្រឹកថ្ងៃច័ន្ទ កន្លងទៅនេះ ដោយនៅ ក្នុងនោះ ជាជំហានដំបូង មានការអះអាងអោយដឹងថា យន្តហោះ គ្មានមនុស្សបើក ខាងលើ អាចជាយន្តហោះ ឈ្លបយកការណ៍ របស់ប្រទេស កូរ៉េខាងជើង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ីអិនអិន