CamNews

ស្ទីលគូស និងលាបភ្នែកពណ៌​បៃតង សម្រាប់នារីចូលចិត្ត ជប់លៀង

អ្នកជា​នារី​ដែល​ចូល​ចិ​ត្ដ​ការ​ជប់លៀង ឬ​ចូលចិត្ត​បរិយាកាស​សប្បាយរីករាយ? ដូច្នេះ សូម make up តាម​ស្ទីល​ខាងក្រោម ដើម្បី​ប្រាកដថា ខ្លួន​ជានា​រី​លេចធ្លោ​ជាងគេ ក្នុង​ពិធីជប់លៀង​ចុង​សប្ដាហ៍។

នៅពេល​ផាត់មុខ​ដើម្បី​ទៅ​ចូលរួម​ពិធីជប់លៀង ឬ​ចូល​ក្លឹប​កំសាន្ដ អ្នក​គួរតែ​ជ្រើសរើស​ស្ទីល​ដ៏​គួរឱ្យ​ចាប់អារម្មណ៍ ដោយ​ភ្នែក​ត្រូវបាន​លាប​ពណ៌​លេចធ្លោ អាច​បញ្ចេញ​បាន​នូវ​ភាព​សិច​ស៊ី​ផ្ទាល់ខ្លួន។ តទៅ​នេះ យើង​សូម​ណែនាំ​មិត្ត​អ្នកអាន មក​ស្វែងយល់​អំពី​ស្ទីល​លាប​ភ្នែក​ដោយ​ពណ៌​បៃតង ដ៏​ទាក់ទាញ ជួយ​ឱ្យ​អ្នកមាន​មន្ដ​ស្នេហ៍​ពេញ​កែវភ្នែក។

ដំបូង មុននឹង​លាប​ពណ៌​ភ្នែក អ្នក​ត្រូវ​ផាត់​ក្រែ​ម​បំប៉ន និង​ម្សៅ​ទ្រនាប់ ក្រោយមក លាប​ក្រែ​ម​ស្រទាប់​លើ ឱ្យ​ពេញ​ផ្ទៃមុខ។ ពេលនេះ អ្នក​អាច​ចាប់ផ្ដើម​លាប​ពណ៌​ភ្នែក​បាន​ហើយ ៖

ពណ៌​បៃតង​នឹង​ជួយ​ធ្វើឱ្យ​ភ្នែក​ទាំង​គូ​របស់​អ្នក រលើបរលោង និង​ពេញ​ដោយ​ភាព​ទាក់ទាញ។ ជំហាន​ដំបូង ចូរ​លាប​ពណ៌​លឿងខ្ចី ទៅលើ​ត្របកភ្នែក​ខាងលើ។

បន្ទាប់មក ប្រើ​ពណ៌​បៃតង​រលោង លាប​លើ​ត្របកភ្នែក​លើ​ឱ្យបាន ២/៣ រួច​បន្ដ​លាប​ពណ៌​បៃតងចាស់​ជាង​នេះ ទៅលើ​តំបន់ ជាន់​ទី​ពីរ​នៃ​ត្របកភ្នែក​ខាងលើ ដែល​នៅក្បែរ​រោមភ្នែក។

ប្រើ​ជក់ គូស​ពណ៌​បៃតង​ទៅលើ​ត្របកភ្នែក​ក្រោម ដោយថ្នម។

ប្រើ​ខ្មៅ​ដៃ គូស​លើ​គល់​រោមភ្នែក​លើ និង​ក្រោម ឱ្យបាន ២/៣ រួច​គូស​កន្ទុយភ្នែក​ឱ្យមាន​រាង​ស្រួច​បន្ដិច។

ចុងក្រោយ ប្រើ mascara លាប​រោមភ្នែក ជាការ​ស្រេច!

ដោយ ៖ តារា
ប្រភព ៖ LD/XX