អន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលបានចេញផ្សាយកាល
ពីម្សិលមិញនេះ បានអោយដឹងថា មានមន្ទិលសង្ស័យមួយទាក់ទិនទៅនឹងថាតើ ជម្ងឺសា (Sars)
អាចនឹងផ្ទុះឡើងសាជាថ្មីឬយ៉ាងណា?

គួរបញ្ជាក់ផងដែរថា មន្ទិលសង្ស័យមួយនេះ ត្រូវបានកើតឡើង បន្ទាប់ពីបុរសវ័យ ៤៩ ឆ្នាំម្នាក់កំ
ពុងតែតស៊ូប្រយុទ្ធប្រឆាំងជាមួយនឹងជម្ងឹម៉្យាង ក្នុងការរស់រានមានជីវិត នៅក្នុងមន្ទីរពេទ្យ ទីក្រុង
ឡុងដ៍ ដែលត្រូវបានក្រុមវេជ្ជបណ្ឌិតបានអះអាងថា វាមានសភាពស្រដៀងទៅនឹងជម្ងឺសា (Sars)
ដូច្នោះដែរ។

មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ដដែលក៏បានបន្ថែមអោយដឹងផងដែរថា មកទល់នឹងពេលនេះ
ចក្រភពអង់គ្លេសក៏បានប្រកាសអាសន្នផងដែរ ទាក់ទិននឹងករណីមួយនេះ ។ បើនិយាយពីបុរស
វ័យ ៤៩ ឆ្នាំរូបនោះវិញ មិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណអោយដឹងនោះទេ គ្រាន់តែបាន
បញ្ជាក់ថា គាត់ត្រូវបានបញ្ជូនមកទីក្រុងឡុងដ៍ តាមរយៈជើងហោះហើរឯកជនចេញពីប្រទេសអា
រ៉ាប់ប៊ីសាអ៊ូឌីដ ខណៈពេលដែលរកឃើញថាគាត់មានជម្ងឺចម្លែកម៉្យាងដែលអ្នកវិទ្យាសាស្រ្តបានអះ
អាងជំហានដំបូងថា វាស្រដៀងទៅនឹងជម្ងឺសា (Sars)។

គួររំឮកផងដែរថា ករណីស្រដៀងគ្នាមួយផ្សេងទៀត ក៏បានឆក់យកអាយុជីវិតបុរសម្នាក់ផងដែរ
នៅក្នុងប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីដ ស្របពេលដែលមានមន្ទិលសង្ស័យថា តើជម្ងឺសា (Sars) អាច
នឹង ផ្ទុះឡើងសាជាថ្មីឬយ៉ាងណា ខណៈពេលដែលករណីដ៏ក្តៅគគុកមួយនេះ កំពុងតែស្ថិតនៅ
ក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕

ដោយ ៖ ពិសី
ប្រភព ៖ Daily