ក្នុងសម្លេងប្រកប់ដោយភាពរំជួលចិត្ត ទឹកភ្នែកហូរស្រោចលើផែនថ្ពាល់ លោកនាយករដ្ឋមន្ដ្រី
រូស្ស៊ី Vladimir Putin ប្រកាសជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតិ នៅចំពោះមុខអ្នក
គាំទ្ររាប់សែននាក់នៅ Moscow ។
ឈរនៅលើវេទិការ នៅឯទីលាន Manezh ជាមួយនឹងលោកប្រធានាធិបតិ Dmitry Medvedev
លោក Putin ថ្លែងថា ៖ "យើងបានទទួលជ័យជំនះនៅក្នុងការប្រជែងមួយប្រកប់ដោយតម្លា
ភាព។ "
លោក Putin បន្ថែមថា "ខ្ញុំបានសន្យាថាយើងនឹងឈ្នះ ហើយពេលនេះយើងបានឈ្នះ។ កិត្តិយសបានមកលើប្រទេសរូស្ស៊ីទាំងមូល។ អ្នកបោះឆ្នោតបានកំចាត់ចោលគម្រោងការ
អាក្រក់ដែលមានបំណង"បែងចែកប្រទេសរូស្ស៊ី"។
លោក Putin យំនៅពេលលោកឈ្នះឆ្នោត
យោងតាមលទ្ធផលដំបូង លោក Putin ទទួលបាន ៦០% ក្នុងចំណោមសន្លឹកឆ្នោតនៅក្នុង
ការបោះឆ្នោតកាលពីថ្ងៃទី ៤ មិនា។ គូប្រជែងសំខាន់របស់លោក Putin គឺលោក Gennady
Zyuganov មេដឹកនាំបក្សកុម្មុយនិស្ដ ដែលទទួលបានសម្លេងឆ្នោតត្រឹមតែ ១៨% (យោង
តាមការស្ទាបស្ទង់ក្រោយការបោះឆ្នោត)។ មហាសដ្ឋី Mikhail Prokhorov ជាប់លំដាប់លេខ
៣ ដោយទទួលបានសន្លឹកឆ្នោត ៧,៣%។ លោក Vladimir Zhirinovsky ឈរលំដាប់ទី ៤
ខណៈដែលអតីតប្រធានរដ្ឋសភា លោក Sergei Mironov ត្រូវបានអ្នកបោះឆ្នោត "ទុកអោយ
ស្ថិតនៅក្នុងលំដាប់លេខរៀងចុងក្រោយ" ដោយសម្លេងឆ្នោត ៣,៧% ។
គណកម្មធិការជាតិរៀបចំការបោះឆ្នោតរូស្ស៊ីបានអោយដឹងថា អ្នកចេញទៅបោះឆ្នោត មាន
ចំនួន ៦៤%។
បក្សប្រឆាំងមួយចំនួនបានប្រកាសថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ
បើទោះជានៅការិយាល័យបោះឆ្នោតមួយចំនួនត្រូវបានបំពាក់កាមេរ៉ាដើម្បីត្រួតពិនិត្យ ហើយ
អ្នករាល់គ្នាអាចតាមដាននៅលើអ៊ីធើរណែត។
ក្រោយពីលទ្ធផលនៃការស្ទាបស្ទង់ខាងលើត្រូវបានប្រកាស មហាមីទិញមួយនៅទីលាន
Manezh ត្រូវបានគេធ្វើឡើង ដោយមានមនុស្សចូលរួមជាង ១០០.០០០នាក់ ដើម្បីអបអរ
ជ័យជំនះ និងគាំទ្រលោក Putin ។
គួររំឮកថា លោក Putin តែងស្ថិតនៅក្នុងតំណែងជាអ្នកដឹកនាំប្រទេសរូស្ស៊ីជាង ១២ឆ្នាំមក
នេះ។ លោកបានជាប់ឆ្នោតជាប្រធានាធិបតិ និងបានគ្រប់គ្រងតំណែងនេះតាំងពីឆ្នាំ ២០០០
ដល់ឆ្នាំ ២០០៨។ នៅក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ លោក Putin បានកាន់កាប់តំណែង
នាយករដ្ឋមន្ដ្រី ខណៈដែលសម្ព័ន្ធមិត្តនយោបាយរបស់គាត់គឺលោក Medvedev គ្រប់គ្រង
តំណែងប្រធានាធិបតិ។ អាណត្តិប្រធានាធិបខាងមុខនឹងអូសបន្លាយ ៦ឆ្នាំ ប្រសិនជាប់ឆ្នោត
លើកនេះ លោក Putin ដែលបច្ចុប្បន្នមានអាយុ ៥៩ អាចនឹងគ្រប់គ្រងវិមានក្រឹមឡាំងរហូត
ដល់លោកមានវ័យ ៧២ឆ្នាំ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ PPDS