ក្រុមហ៊ុន Apple តាមរយៈព័ត៌មានបែកធ្លាយ គេជឿថា iPhone 6 ដែលនឹងមានអេក្រង់ ៥,៥ inch
ធំជាង HTC One 2014 នឹងក្លាយជា ទូរស័ព្ទ phablet ដំបូង របស់ Apple ។

ឯកសារដែលបានបែកធ្លាយ បង្ហាញអំពីរូបរាងរបស់ iPhone 6 ដោយមានអេក្រង់ ទំហំប្រមាណ
ជា ៥,៥ inch ធំជាងអេក្រង់របស់កំពូលស្មាតហ្វូន HTC One 2014 (HTC M8)។ ឯកសារនេះ ត្រូវ
បានប្រទះឃើញដោយ BGR នៅពេលវាត្រូវបានបង្ហោះនៅលើគេហទំព័រមួយរបស់ចិន ហើយ
ក្រោយមក ក៏បង្ហាញខ្លួននៅលើ blog Nowhereelse ជាភាសាបារាំង ដែលនៅទីនេះ គេតែងតែ
ឃើញមានព័ត៌មានគួរឱ្យទុកចិត្ត ស្ដីអំពីបណ្ដាផលិតផលបច្ចេកវិទ្យាដែលបានបែកធ្លាយ មុនពេល
វាបង្ហាញខ្លួនជាផ្លូវការ។

នៅលើប្លង់ យើងនឹងឃើញថា ម៉ាស៊ីននេះ មានបណ្ដោយ ៥,៩ inch និងទទឹង ៣,៣ inch។ ទំហំ
នេះ ធំជាងឆ្ងាយ ធៀបនឹង iPhone 5s បច្ចុប្បន្ន (4,87 x 2,32 inch) ។

ប្រសិនព័ត៌មានបែកធ្លាយនេះ ពិតជាត្រឹមត្រូវ នោះអេក្រង់ ៥,៥ inch គឺជាការបោះជំហានដ៏ធំមួយ
របស់ Apple ក្នុងផ្នែកទូរស័ព្ទកាត់ថេប្លេត ដែលគេហៅថា phablet (ទូរស័ព្ទ phablet Galaxy Note
ដំបូងរបស់ Samsung មានទំហំ ៥,៣ inch) ។ នៅលើទីផ្សារ គូប្រជែងធំៗមួយចំនួន របស់ Apple សុទ្ធតែបានបញ្ចេញទូរស័ព្ទប្រភេទកូនកាត់នេះ ក្នុងនោះ មានដូចជា HTC, Nokia និង LG ជាដើម។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable