CamNews

ប្លែកៗ ៖ ប្តឹងប៉ូលីស (៩១១) សុំជំនួយ ក៏ព្រោះឡានប៉ូលីស តាមប្រមាញ់ខ្លួន

ប្លែកៗ ៖  ស្រ្តីម្នាក់ត្រូវបានរកឃើញថា ទូរស័ព្ទទៅសុំជំនួយជាបន្ទាន់ ពោលគឺទូរស័ព្ទទៅ
៩១១ (ភ្នាក់ងារប៉ូលីស) ដោយបានប្តឹងថា ខ្លួនកំពុងតែត្រូវបានឡានក្រុមប៉ូលីសមួយក្រុម
ដេញតាមប្រមាញ់ពីក្រោយ នេះបើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស  world-
newstoday ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ។

គួររំឭកផងដែរថា ករណីចម្លែកមួយនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅឯសហ
រដ្ឋអាមេរិក ហើយបើនិយាយពីមូលហេតុ  ដែលបានធ្វើអោយឡានក្រុមមន្រ្តីប៉ូលីសតាម
ប្រមាញ់រថយន្តរបស់នាង ​​  ក៏ព្រោះតែនាងមិនព្រមឈប់នោះទេ   បន្ទាប់ពីបើកឡានបុក
របងឃាំងរបស់ក្រុមមន្រ្តីប៉ូលីស ដើម្បីត្រួតពិនិត្យសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

ជំនួសអោយការឈប់អែបខាងផ្លូវ   បន្ទាប់ពីមានការតាមប្រមាញ់របស់ក្រុមមន្រ្តីប៉ូលីស
នាងបានបន្តបន្ថែមល្បឿន ហើយបែរជាទូរស័ព្ទទាក់ទងទៅ ៩១១ ទៅវិញ ដោយស្នើសុំ
អោយជួយអន្តរាគមន៍  ខណៈឡានប៉ូលីសតាមកៀកប្រកិតនឹងនាង ។ ជាលទ្ធផលនាង
ត្រូវបានចាប់ឃាត់ខ្លួន     ហើយបើតាមការអះអាង   នារីចិត្តសឿងរូបនោះ  ទំនងមកពី
ស្រវឹង៕

ដោយ ៖ ពិសី
ប្រភព ៖​worldnewstoday