CamNews

កំពុងអង្គុយសាសង ជាមួយសង្សារ លេច មុខជនបង្ក៤នាក់ ចាក់៤-៥កាំបិតបញ្ជូនទៅ ពេទ្យ បានពាក់កណ្ដាលផ្លូវស្លាប់

ភ្នំពេញ  ៖ កម្មករបោះពុម្ភអាវយឺតម្នាក់ បានស្លាប់ពេលមិត្ដភក្ដិនិងសមត្ថកិច្ចជួយដឹក បញ្ជូនទៅ កាន់មន្ទីរពេទ្យលោកសង្ឃ បាន ពាក់កណ្ដាលផ្លូវ ក្រោយពីជន បង្ក៤នាក់បាន ចាក់និងកាំបិត ចុងស្រួច ៤ទៅ៥កាំបិតពីក្រោយខ្នង ខណៈដែលជនរងគ្រោះ កំពុងអង្គុយសាសង ស្នេហា ជាមួយសង្សាររបស់ខ្លួនធ្វើការជាមួយគ្នា កាលពីវេលាម៉ោង៧ និង០៥នាទី យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅមុខបន្ទប់ជួល គ្មានលេខ ផ្លូវលំ ក្រុមទី២ ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ។

សមត្ថកិច្ចមូលដ្ឋាន ដែលទៅជួយអន្ដរាគមន៍នៅកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះថេង ឆលីហ៊ាង អាយុ១៨ឆ្នាំ មុខរបរកម្មករ បោះពុម្ភ អាវយឺត ស្នាក់នៅកន្លែងបោះពុម្ភ តែម្ដង។ ដោយឡែកនារីជាសង្សារ ឈ្មោះផល សោភា អាយុ១៧ឆ្នាំ ធ្វើការនៅជាមួយគ្នា ។

សម្រាប់ករណីនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានអាចបណ្ដាលមកពីរឿងប្រច័ណ្ឌ ប៉ុន្ដែជនបង្កទាំង ៤នាក់ ស្ថិត ក្រោមការតាមប្រមាញ់ របស់សមត្ថកិច្ចហើយ ។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចរៀបចំចាត់ចែង ប្រគល់ទៅឱ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល