សក់ក្បាលជ្រុះ គឺជាបញ្ហាមួយដែលមនុស្សទូទៅ គ្រប់វ័យតែងតែ មានការព្រួយបារម្ភ ព្រោះថាសក់
ជ្រុះ អាចធ្វើបាត់បង់នូវភាពទាក់ទាញ មើលទៅឆាប់ចាស់ និង បាត់បង់នូវភាពជឿជាក់លើខ្លួនឯង។
បញ្ហាសក់ជ្រុះនេះគឺអាចបង្កឡើងដោយសារតែមូលហេតុមួយចំនួនដូចជា៖ ការវិវត្តន៍នៃអាយុមនុស្ស
អារម្មណ៍តានតឹង (ស្រេ្តស) ការជក់បារី និង បណ្តាលមកពីបរិស្ថាននៅជុំវិញខ្លួន។ មានមធ្យោបាយ
ជាច្រើនដែលអាចជួយកំចាត់ ឬ កាត់បន្ថយបញ្ហាសក់ជ្រុះ បានយ៉ាងមានប្រសិទ្ធិភាព ប្រសិនបើអ្នក
ឧស្សហ៍ព្យាយាម អត់ធ្មត់ ជឿជាក់លើខ្លួនឯង ធ្វើទៅតាមការណែនាំរបស់អ្នកជំនាញឯកទេស។

ខាងក្រោមនេះយើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីធម្មជាតិងាយៗមួយចំនួន ដែលជួយព្យាបាល
និង កាត់បន្ថយសក់ជ្រុះបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមលាយប្រេងដូង លាយជាមួយនឹង ប្រេង almond ប្រេង អូលីវ ប្រេង caster និង ប្រេង
amla កូរចូលគ្នាឱ្យសព្វ រួចលាប នៅលើស្បែកក្បាល ជាការស្រេច។ ប្រសិនបើ អ្នកទទួលបានលទ្ធិ
ផលឆាប់រហ័ស អាចបន្ថែមប្រេង rosemary និង ប្រេង base។
ចំណាំ៖ ប្រេងខាងលើទាំងនេះ អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីទី២៖ សូមយកផ្លែស្ពឺឥណ្ឌា កិនឱ្យម៉ដ្ឋ ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកក្រូចឆ្មារស្រស់ ១
ស្លាបព្រាកាហ្វេ រួចកូរចូលគ្នាឱ្យសព្វ យកមកលាបនៅលើស្បែកក្បាល ដោយម៉ាស្សាថ្នមៗ ទុករយៈ
១យប់ បន្ទាប់មកលាងសំអាតទឹកចេញ នៅពេលព្រឹក។

វិធីទី៣៖ សូមយកគ្រាប់ Fenugreek ដាក់ត្រាំក្នុងទឹករយៈពេល ១ ទៅ២ម៉ោង រួចយកមកកិនឱ្យម៉ដ្ឋ
ដើម្បីធ្វើម៉ាស បន្ទាប់មក យកវាមកលាបនៅស្បែកក្បាលរបស់អ្នក ទុករយៈពេល ៤០នាទី រួចលាង
សំអាតទឹកចេញ ជាការស្រេច៕

សូមទស្សនា វីដេអូ ខាងក្រោម

<object width="500" height="300" data="http://www.youtube.com/v/03Ax4qrO5g0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/03Ax4qrO5g0&rel=1" /></object>

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies