ភ្នំពេញ៖ ថ្មីៗនេះ បើយោងតាម ប្រភពជិតស្និទ្ធ ជាមួយតារាសម្តែង អភ័ព្វស្នេហ៍ ប៉ែន តុលា អតីតជា គូដណ្ដឹង នាង ភិនសុដាលីសកូនស្រី សំណព្វចិត្ត របស់ម្ចាស់ផលិតកម្ម មហាហង្ស គឺ លោក អ៊ិន សុភិន បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ជាថ្មីម្តងទៀតថា ប៉ែន តុលា ហាក់នៅមិនដាច់ អាល័យ និងកាត់ចិត្តដាច់ ពីអតីតគូដណ្តឹង ដ៏ស្រស់ស្អាតរូបនេះ បានឡើយ ព្រោះលោក ប៉ែន តុលា តែងតែរំឭក ពីរឿងអតីតកាល របស់លោកជាមួយកញ្ញា ភិន សុដាលីស ជាញឹកញាប់ ឲ្យតែជួបជាមួយ មិត្តភក្តិ បង្កប់ដោយទឹកមុខស្រងូតស្រងាត់ ហាក់បញ្ជាក់ពី ក្ដីអាល័យរាល់អនុស្សាវរីយ៍ ទាំងឡាយ។

មិនតែប៉ុណ្ណោះ សូម្បីតែនៅក្នុង ហ្វេសប៊ុក របស់ ប៉ែន តុលា ក៏នៅតែរក្សារូបភាព អនុស្សាវរីយ៍ជាច្រើន សន្លឹក របស់អតីតគូដណ្តឹង វ័យក្មេង សាច់សខ្ចី ទ្រលុកទ្រលន់ ភិន សុដាលីស ដើម្បីមើលលេងកម្សាន្ត និងរំឭកនូវអនុស្សារាប់មិនអស់ ។ ទាំងនេះគឺបង្ហាញឲ្យឃើញថា តារាសម្តែងរូបសង្ហា ប៉ែន តុលា ពិត ជានៅមានចិត្តអាឡោះអាល័យ អតីតគូដណ្តឹង ដ៏ស្រស់ស្អាត ដែលបានស្រឡាញ់គ្នាជាច្រើនឆ្នាំ កន្លង មក អមដោយការដឹងឮពី ចាស់ទុំទាំងសងខាង ។

ប្រភពខាងលើ បានបង្ហើបប្រាប់ ឲ្យដឹងថា ប៉ែន តុលា ក៏នៅទាក់ទង កញ្ញា ភិន សុដាលីស តាមហ្វេស ប៊ុក និងតាមទូរស័ព្ទ ម្តងម្កាលដែរ ។ តែខាងស្រីហាក់មិនសូវ រវីរវល់ជាមួយ លោកប៉ុន្មានឡើយ ពោល គឺនាងជាមិនចង់ ពាក់ព័ន្ធនឹងអតីតកាល ដ៏ឈឺចាប់នេះទៀតឡើយ។

បើតាមការអះអាង របស់ប្រភព ដែលបានបង្ហើបប្រាប់ បានឲ្យដឹងថា ចំពោះ Account Facebook របស់ ភិន សុដាលីស វិញ នាងបានលុបចោលរូប របស់ ប៉ែន តុលា ទាំងអស់គ្មានសល់ឡើយ បើទោះបីជា រូបដែលនាងធ្លាប់ ទៅដើរលេង នៅខាងក្រៅប្រទេស ជាមួយគ្នា កាលអំឡុងក្រោយពេល នាងភ្ជាប់ ពាក្យដែល នាងធ្លាប់បង្ហោះ នៅក្នុងហ្វេសប៊ុក កាលពីពេលមុន ក៏នាងបានលុបចោលអស់ដែរ ។

យ៉ាងណាក្តី ចំពោះរឿងរ៉ាវ ដែលប្រភពខាងលើបង្ហើបប្រាប់ គេហទំព័រ LookingTODAY មិនអាចទាក់ ទង សុំការស្រាយបំភ្លឺ ពីបុរសសង្ហា ប៉ែន តុលា បញ្ជាក់រឿង នេះបានទេ ។ ប៉ុន្តែសម្រាប់តារា សម្ដែងវ័យ ក្មេង ពូកែបញ្ចេញចរិកម៉ិកម៉្ញក់ គួរឲ្យក្នាញ់ ភិន សុដាលីស ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា នាងមិនអាច ត្រឡប់រកស្នេហ៍ ចាស់ពោរពេញ ដោយភាពឈឺចាប់នេះ វិញបានទេ ទោះបីជាភាគីខាងប្រុស មកលួង លោម និងសុខចិត្ត ទទួលស្គាល់កំហុស ដែលកើតឡើង កន្លងមកក៏ដោយ ក៏មិនអាចទៅរួចដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល