ភ្នំពេញៈ ក្រុមជនសង្ស័យប្រមាណជា ៣-៤នាក់ បានដកកាំភ្លើងភ្ជង់គំរាម ប្លន់យកម៉ូតូស្កុបពី២
គ្រឿង បាន សម្រេច ដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណជា ១២អាធ្រាត្រថ្ងៃទី១៧
ខែកុម្ភៈ ឆ្នាំ២០១៣ នៅជិតអង់ ទែនទូរទស្សន៍ទួលគោក ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ
ខណ្ឌឬស្សីកែវ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនរងគ្រោះជាក្មេងស្ទាវ ដែលចូលចិត្តដើរ
លេងពេលរាត្រី លុះពេលពួកគេជិះដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យ ៤-៥នាក់
ជិះម៉ូតូកៀរឲ្យឈប់ និងភ្ជង់ប្លន់យក ម៉ូតូស្កុបពីស៊េរី ២០១១ និង ២០១២ ចំនួន២គ្រឿង ហើយ
ជិះគេចខ្លួនបាត់អស់ទៅ។

រហូតមកដល់ព្រឹកថ្ងៃចន្ទ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះ សមត្ថកិច្ចមិនទាន់បានកំណត់អត្តសញ្ញាណ
ឬមុខសញ្ញា ជនសង្ស័យបាននៅឡើយទេ។

ជាមួយគ្នានេះ កាលពីយប់មិញដូចគ្នា នៅខណ្ឌសែនសុខឯណោះវិញ ក៏មានករណីប្លន់ប្រដាប់
អាវុធយកម៉ូតូមួយ ករណីផងដែរ តែក្រោយកើតហេតុភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចតាមចាប់
ជនសង្ស័យបាន ៥នាក់ យកមកសួរ នាំភ្លាមៗផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល