យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥៥នាក់ និង ៤៤០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅ
Damascus។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីការបះបោរប្រឆាំងប្រធានាធិបតិ
Assad ។

ស្ថានទូតអាមេរិកនៅ Beirut (Lebanon)បានហៅការបំផ្ទុះគ្រាប់បែបនេះថា ជាអំពើ"គួរអោយថ្កោល
ទោស និងមិនអាចទទួលយកបាន" ខណៈដែលក្រុមប្រឆាំងនៅស៊ីរីនៅតែអំពាវនាវអោយធ្វើបាតុកម្ម
ទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលលោក Bashar al-Assad ។ នៅលើទំព័រសង្គមមួយ ក្រុមដែល
មានឈ្មោះថា បដិវត្តស៊ីរី ២០១១ បានសរសេរថា ៖ "ប្រជាជន Damascus ទាំងអស់ ចូរក្រោកឡើង
រំដោះទីក្រុងរបស់យើងអោយរួចផុតពីរបបរបស់ជនសម្លាប់មនុស្សនេះ"។

ការបំផ្ទុះគ្រាប់បែកនេះត្រូវបានគេធ្វើឡើងនៅម៉ោង ៨ព្រឹកថ្ងៃទី ១០ នៅក្នុងរដ្ឋធានី។ ទំព័រ Telegraph
ដកស្រង់របាយការណ៍មួយអោយដឹងថា តំបន់នៃការបំផ្ទុះគ្រាប់បែបគឺជាកន្លែងដែលពុកម្ដាយនាំកូន
ទៅសាលា ទីនោះក៏មានអ្នកធ្វើដំណើរទៅធ្វើការច្រើនផងដែរ។

អ្នករស់នៅក្បែរនោះបានប្រាប់ទំព័រ Reuters ថា អាគារដែលត្រូវស្រុតនោះគឺជាការិយាល័យស៊ើប
ការណ៍សម្ងាត់របស់កងទ័ព Palestine ប៉ុន្ដែអ្នកដែលបានស្លាប់ គឺសុទ្ធតែជាប្រជាជនសាមញ្ញ។ ផ្ទះ
មួយចំនួនរបស់ប្រជាជនក៏ត្រូវបំផ្លាញ នៅពេលមានការផ្ទុះកើតឡើង។ គ្រប់ទិសទីគឺជាទិដ្ឋភាពនៃ
ការឆាបឆេះ គំនរបាក់បែក និងឈាម។

<object style="display: block; margin-left: auto; margin-right: auto;" width="400" height="300" data="http://www.youtube.com/v/vrKx3s-w4ZU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/vrKx3s-w4ZU&rel=1" /></object>

ក្រុមប្រឆាំងដែលហៅខ្លួនឯងថា ជាកងទ័ពសេរីស៊ីរី បានអះអាងថា ខ្លួនមិនប្រើការវាយប្រហារ
ដោយគ្រាប់បែកភេរវកម្មក្នុងយុទ្ធនាការរបស់ខ្លួន បើទោះជាមានការបាញ់រះ ឬការបាញ់គ្រាប់ផ្លោង
មកលើទីតាំងរបស់ខ្លួនពីសំណាក់កងទ័ពរដ្ឋាភិបាលក៏ដោយ។ កងទ័ពសេរីស៊ីរី ក៏បានចោទប្រកាន់
ថារដ្ឋាភិបាលគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកភេរវកម្មនេះ គោលបំណងគឺ
ចង់ភ្ជាប់ក្រុមប្រឆាំងទៅនឹងក្រុមភេរវកម្មអន្ដរជាតិ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing