យានយន្ដ៖ Cadillac គឺជាក្រុមហ៊ុនផលិតរថយន្ដប្រណិតមួយ ដែលកន្លងមកលោកអ្នកធ្លាប់បានស្គាល់ និងគាំទ្រស្ទើតែគ្រប់ស៊េរីនៃផលិតផលលើទីផ្សារ ពេលនេះក្រុមហ៊ុនសូមបង្ហាញស៊េរីថ្មីមួយទៀតសម្រាប់ឆ្នាំ ២០១៦ នោះគឺ Cadillac CTS-V 2016 ។

យោងតាមការបកស្រាយរបស់ក្រុមហ៊ុនលើគេហទំព័រពាណិជ្ជកម្ម Topspeed បានឲ្យដឹងថា ម៉ូដែល Cadillac CTS-V នេះបានបញ្ជ្រៀបចូលក្នុងទីផ្សារប្រកួតប្រជែងតាំងតែពីឆ្នាំ ២០០៤ មកម្ល៉េះ ដោយប្រសព្វមកជាមួយសមាសភាពនៃការសម្ដែងឡើង ជាលក្ខណៈប្រភេទរថយន្ដ ២ បាំងកន្លះ និង ពោពេញទៅដោយភាពទំនើប ព្រមទាំងប្រណិត។ រហូតមកដល់ការវិវត្ដន៍ នៃសម័យកាលឆ្នាំនីមួយៗ ក្រុមហ៊ុនបានកាន់តែពង្រឹង និងបង្កើននូវ ទឹកដៃឲ្យមានលក្ខណៈកាន់ប្រសើរឡើងថែមទៀត។ យ៉ាងណាមិញដូចជា ស៊េរីថ្មីនេះជាដើម ក្រុមហ៊ុនបានសម្រេចជាស្ថាពរ ហើយក៏ត្រៀមខ្លួន ចូលប្រឡូកក្នុងទីផ្សារនាដើមឆ្នាំថ្មីនេះតែម្ដង។

លក្ខណៈខ្លះៗដែលក្រុមហ៊ុនបានរៀបរាប់អំពីរថយន្ដ ដូចជាអ្វីដែលយើងកំពុងតែសម្លឹងមើលនៅពេលនេះអ៊ីចឹងដែរ គឺការភ្ជាប់មកជាមួយនូវបរិក្ខារៀបចំ ទាំងក្នុងទាំងក្រៅ សុទ្ធសឹងតែបង្ហាញពីភាពទំនើប ប្រណិត ដែលអាចផ្ដល់ឲ្យអ្នកដំណើរ ព្រមទាំងម្ចាស់កម្មសិទ្ធ កាន់តែមានទំនុកចិត្ដ និង សេចក្ដីស្រលាញ់ ស្ទើតែស្មានមិនដល់ ។ ចំពោះប្រព៏ន្ធគ្រប់គ្រងបញ្ជា Cadillac CTS-V 2016 មិនធ្វើឲ្យលោកអ្នកមានការអាក់អន់ចិត្ដឡើយ ដោយការរៀបចំឡើង ប្រើបន្ទះប៊ត ភ្ជាប់ដោយប្រព័ន្ធកំុព្យូទ័ (Smart Car) ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ។

រីឯតួអង្គម៉ាស៊ីនវិញ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនតែងតែផ្ដល់ ឲ្យនូវក្ដីជឿជាក់ដល់អតិថិជនជាសំខាន់បំផុតលើបញ្ហាគុណភាព ។ បើជាការប្រើប្រាស់បញ្ជាការលើរួបរាងស្រស់សង្ហា ប្រណិត ទាន់សម័យ ដោយគ្មានគុណភាពម៉ាស៊ីន នោះក៏មិនមែនជាក្ដីស្រម៉ៃចង់បានរបស់ អតិថិជនឡើយ សំខាន់រថយន្ដល្អ ត្រូវតែប្រកាន់ភា្ជប់ដោយ លក្ខខ័ណ ៣ ចំនុច គុណភាព ប្រណិតភាព និងទំនើបភាព ដោយអង្គទាំង ៣ នេះមិនអាចមានខ្វះខាតមួយណាបានឡើយ ។ ដូច្នោះស្របពេលជាមួយគ្នានេះផងដែរ Cadillac CTS-V 2016 បានភ្ជាប់មកជាមួយនូវ ថាមពល ៨ ម៉ាស៊ីន (V8) ខ្នាតរង្វាស់ ៦.២ liter ត្រូវនឹងសមាសភាពទំហំកម្លាំ ៦៤០ សេះ ប្រើប្រអប់លេខអូតូ ត្រូវនិង ៨ លេខដោយស្វ៏យប្រវត្ដិ ហើយអាចរត់បានល្បឿនលឿនបំផុតដល់ទៅ ៣២១ គីឡូមែត្រក្នុងមួយម៉ោង ។ ចំណែកឯតម្លៃលក់ក្នុងទីផ្សារពិភពលោកវិញគឺ ប្រហែលជា ៧០០០០ ដុល្លារ។

ចំណែកលក្ខណៈផ្នែកក្រៅខាងមុខ វិញ រថយន្ដត្រូវបានបំពាក់មកជាមួយនូវ រួបរាងចង្កៀងវែង ប្រើកែវជ័រថ្លា អមនិងអំពូល LED ដែលអាចបញ្ចេញពន្លឺខ្លាំង និង ថ្លា ។ កង់មុខក្រោយ ប្រើប្រព័ន្ធហ្វ្រាំងប្រេង ងាយស្រួលដល់រាល់ការធ្វើដំណើរ ខណៈពេលមានអាសន្នប្រថុចញ៉ុច ត្រូវប្រើយ៉ាងបង្ខំ ។ ដូចនេះ ជាមួយនិងការបង្កើនភាពស្រស់ថ្លារបស់អ្នក ពោពេញទៅដោយភាពទំនើបទាន់សម័យ សូមសាកល្បងងាកមកមើលជាមួយ Cadillac CTS-V 2016 លោកអ្នកប្រាកដជាដឹងច្បាស់។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Topspeed