CamNews

នាយករដ្ឋមន្ដ្រីកាណាដា រត់ជ្រោកក្នុងកូន​ទូរ ពេលមាន ការបាញ់ប្រហារកើតឡើង នៅក្រៅសភា

នាយករដ្ឋមន្ដ្រី កាណាដា លោក Stephen Harper ត្រូវបង្ខំចិត្ត រត់ចូលជ្រោក លាក់ខ្លួន ក្នុងទូរ
ប្រហែល ១៥នាទី នៅពេលខ្មាន់កាំភ្លើងម្នាក់ សម្រុកចូលអាគាររដ្ឋសភា នៅរដ្ឋធានី Ottawa និង
បានបាញ់រះជាច្រើនគ្រាប់។

តំណាងរាស្ដ្រ កាណាដា យកកៅអីទប់ទ្វារសាលប្រជុំ នៅពេលហេតុការណ៍បាញ់រះ
បានកើតឡើង។ រូប ៖ ABC News

ដំបូង មានព័ត៌មានជាច្រើន និយាយថា លោក Harper ត្រូវបានក្រុមសន្ដិសុខ នាំទៅកាន់កន្លែង
សុវត្ថិភាព ប៉ុន្ដែ តាមពិត លោក Harper ត្រូវលាក់ខ្លួនក្នុងទូរតូចមួយ នៅពេលខ្មាន់កាំភ្លើង Michael
Zehaf-Bibeau  បង្កភាពចលាចល នៅខាងក្រៅសភា។

ចំណែក Telegraph ឱ្យដឹងថា អង្គរក្សរបស់នាយករដ្ឋមន្ដ្រី បែរជានៅខាងក្រៅនៃសាលប្រជុំ ជា
កន្លែងដែលលោក Harper រួមនឹងតំណាងរាស្ដ្រ ១៥០នាក់របស់បក្ស អភិរក្សនិយម បើកកិច្ចប្រជុំ
មួយ។ ពេលមានអាសន្ន តំណាងរាស្ដ្រទាំងនេះ បានយករបស់ប្រើប្រាស់ក្នុងសាល ធ្វើជារបស់
ការពារ ទប់ទ្វារ ដោយសារតែភ័យខ្លាចថា ខ្មាន់កាំភ្លើង នឹងសម្រុកចូល វាយប្រហារមកលើថ្នាក់
ដឹកនាំបក្សកាន់អំណាច។

សូម្បីតែនៅ​ពេលការបាញ់រះ បានបញ្ចប់ ប៉ុន្ដែ តំណាងរាស្ដ្រ នៅតែមានការប្រុងប្រយ័ត្ន ដោយ
មិនអនុញ្ញាតឱ្យអ្នកណាទាំងអស់ ចូលមកក្នុងសាលប្រជុំ។ ព្រោះថា តំណាងរាស្ដ្រ ខ្លាចក្រែង​ជនល្មើសបន្លំជាអង្គរក្សរបស់នាយករដ្ឋមន្ដ្រី។ ចុងក្រោយ បន្ទាប់ពីមានការបញ្ជាក់ច្បាស់លាស់
ថា អ្នកនៅខាងក្រៅ គឺជាក្រុមសន្តិសុខ និងអង្គរក្ស ទើបតំណាងរាង បើកទ្វារឱ្យចូល។ នាយក
រដ្ឋមន្ដ្រី Harper ត្រូវបានក្រុមសន្តិសុខ និងអង្គរក្ស ការពារ និងនាំចេញពីអាគារ។

ការដែលនាយករដ្ឋមន្ដ្រីរបស់​ប្រទេស​ទាំង​មូល ត្រូវចូលជ្រោកក្នុងទូរខាងលើ និងមិនត្រូវបានគេ
ការពារត្រឹមត្រូវ បណ្ដាលឱ្យមានការរិះគន់យ៉ាងច្រើន ទៅលើបញ្ហាសន្តិសុខនៅអាគាររដ្ឋសភា
កាណាដា។

លោក Bob Paulson អគ្គមេបញ្ជាការកងនគរបាល កាណាដា បានប្រកាសថា នឹងមិនបណ្ដោយ
ឱ្យករណីដូចគ្នានេះ កើតឡើងម្ដងទៀត។ “យើងខ្ញុំនឹងនៅក្បែរនាយករដ្ឋមន្ដ្រី ដើម្បីការពារលោក
២៤/៧ បើទោះជាគាត់នៅទីណា”។

ការបង្កគ្រោះថ្នាក់របស់ជនល្មើស Zehaf-Bibeau គឺមិនមានកម្រិតខ្ពស់នោះទេ ព្រោះថា ជននេះ
កាន់កាំភ្លើង Winchester តែមួយដើម។ នគរបាលកំពុងតែស្រាវជ្រាវលើករណីនេះ ដើម្បីឱ្យដឹងថា
ជនល្មើសបានកាំភ្លើងមកពីណា។ បើយោងតាមច្បាប់របស់កាណាដា ជនល្មើសនេះ ត្រូវបាន
អាជ្ញាធរហាមមិនឱ្យប្រើកាំភ្លើង ព្រោះថា ជននេះធ្លាប់ប្រើប្រាស់គ្រឿងញៀន និងប្លន់ទ្រព្យសម្បត្តិ
អ្នកដទៃ។

Zehaf-Bibeau អាយុ ២៣ឆ្នាំ មកកាន់ក្រុង Ottawa កាលពីដើមខែ ដើម្បីសុំធ្វើអត្តសញ្ញាណប័ណ្ណ
ថ្មី និងមានបំណងទៅកាន់ប្រទេសស៊ីរី។ ប៉ុន្ដែ ជននេះ ត្រូវបានអាជ្ញាធរបដិសេធ ដោយសារបញ្ហា
អតីតកាល។ ប្រការនេះ ត្រូវបានគេយល់ថា ជាកត្តាមួយ ជម្រុញឱ្យជនល្មើសធ្វើសកម្មភាពសម្រុក
ចូលអាគាររដ្ឋសភា ដើម្បីបញ្ចេញកំហឹង៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ BBC