CamNews

ឃាត់ខ្លួន អតីតអង្គរក្ស ថោង សារ៉ាត់ ប្រើប្រាស់ កំាភ្លើងជ័រ និងថ្នាំញៀន នៅក្នុងភូមិផ្អេរ

ភ្នំពេញ ៖ អតីតអង្គរក្ស ថោង សារ៉ាត់ ត្រូវបានកម្លាំង នគរបាល ប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួន ខណៈជន រូបនោះបានប្រើប្រាស់ កំាភ្លើងខ្លីជ័រសៀតចង្កេះ រួមជាមួយនិងថ្នាំញៀន ពីរកញ្ចប់ នៅក្នុងភូមិផ្អេ នៅ ម៉ោងប្រម៉ាណ១រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។

សាក្សីនៅកន្លែងកើត ហេតុបានឲ្យដឹងថា ជនសង្ស័យអតីតអង្ករក្ស ថោង សារ៉ាត់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីប្រជា ពលរដ្ឋក្នុងភូមិ បានរាយការមកនគរបាលប៉ុស្តិ៍ ពេលឃើញជនរូបនេះ ស្លៀកពាក់ ឯកសណ្ឋាន យោធាចូលទៅក្នុងភូមិផ្អេ ប្រដាប់ដោយកំាភ្លើងខ្លីមួយដើម។

សាក្សីបន្តទៀតថា ក្រោយពីទទួលដំណឹងនេះ ហើយកម្លំាងនគរបាលបានចុះទៅដល់មូលដ្ឋាន រួចក៏បានឃើញជនរូបនេះ សៀតកំាភ្លើងខ្លីនៅចង្កេះ ក្រោយឃាត់ខ្លួនទើបដឹងថា បុរសនោះកាន់កំាភ្លើងជ័រ ហើយនៅក្នុងខ្លួនមានថ្នាំញៀនពីរកញ្ចប់តូច។

មន្រ្តីនរគបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យនេះ ឈ្មោះ ឡេង សុខុន ជាអតីតអង្គរក្ស ថោង សារ៉ាត់ និងជាយោធា មានអាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគក៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល