App Store - ជាទីផ្សារកម្មវិធីដ៏ល្បីឈ្មោះសំរាប់បណ្តាអ្នកប្រើប្រាស់ឧបករណ៍ដំណើរការ
លើប្រព័ន្ធប្រតិបត្តិការ iOS របស់ Apple កាលពីពេលថ្មីៗនេះមានចំនួនអ្នកទាញយកមក
ប្រើប្រាស់មានចំនួនឡើងរហូតដល់ ២៥ពាន់លានដងហើយ ដែលតួលេខនេះគឺមានចំនួន
ច្រើនជាងបីដងនៃចំនួនប្រជាជនសរុបនៅទូទាំងពិភពលោកទៅទៀត។ ហើយបើគិតជា
មធ្យមគឺមនុស្សម្នាក់បានទាញយកមកប្រើប្រាស់ចំនួនបីកម្មវិធី(ប្រសិនបើចែកស្មើ)។ តួលេខខាងលើនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីភាពសំបូរបែបរបស់ iDevice ប៉ុណ្ណោះនោះទេ តែថែមទាំងបានបង្ហាញអោយឃើញថា Apple អាចរកប្រាក់ចំណូលបានកាន់តែច្រើនឡើង
ផងដែរចេញពីកិច្ចការលក់និងចែកចាយកម្មវិធីរបស់ខ្លួនតាមរយៈ App Store នេះ (ក្រុម
ហ៊ុនទទួលបានចំណូលចំនួន ៣០% ពីតំលៃរាល់កម្មវិធីបង់ប្រាក់លើ App Store) ។
អ្នកប្រើប្រាស់ឧបករណ៍ដំណើរការ iOS (iPad, iPhone, iPod) ទាំងអស់មាននិន្នាការធ្វើការ
ទាញយកកម្មវិធីពី App Store នេះកាន់ច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើតាមការស្រាវ
ជ្រាវមួយកាលពីឆ្នាំ ២០១១ កន្លងទៅបានអោយដឹងថាអ្នកប្រើប្រាស់ iOS ម្នាក់បានទាញ
យកកម្មវិធីពី App Store ចំនួន ៦០ កម្មវិធី ដែលតួលេខនេះកាលពីឆ្នាំ ២០០៨ មានត្រឹមតែ
១០ កម្មវិធីប៉ុណ្ណោះ។
ហើយដើម្បីអបអរនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ Apple បានធ្វើសេចក្តីជូនដំណឹងមួយថាខ្លួន
នឹងប្រគល់រង្វាន់ជូនចំពោះអ្នកដែលបានចូលទៅទាញយកកម្មវិធីពី App Store ទី ២៥ពាន់
លាននេះជា App Store Gift Card ដែលមានតំលៃស្មើនឹង ១០.០០០ ដុល្លាអាមេរិកទៀត
ផង។
App Store សំរាប់អ្នកប្រើប្រាស់ឧបករណ៍ iOS ត្រូវបានបើកទ្វារកាលពីខែ កក្កដា ឆ្នាំ២០០៨
ដែលក្នុងនោះមានកម្មវិធីទាំងអស់ប្រហែលជា ៥០ ម៉ឺនកម្មវិធី។ ហើយត្រឹមតែក្នុងរយៈពេល
មួយឆ្នាំដំបូងប៉ុណ្ណោះចំនួនអ្នកចូលទៅទាញយកកម្មវិធីមានចំនួនឡើងរហូតដល់ ១,៥ពាន់
លានដងឯណោះ។ ចំនួនចូលទាញយកកម្មវិធីសំរាប់ឧបករណ៍ iOS និង Android បានកើន
ឡើងចំនួន ១ពាន់លានដងត្រឹមតែក្នុងរយៈពេលមួយសប្តាហ៍នៃឱកាសថ្ងៃបុណ្យណូអែល
ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ។ ខែមករា ឆ្នាំ ២០១១ App Store មានចំនួនអ្នកចូលទាញយក
មកប្រើប្រាស់រហូតដល់ ១០ពាន់លានដង និងរហូតដល់ខែកក្កដាឆ្នាំ ២០១១ តួលេខនេះបាន
កើនឡើង ១៥ ពាន់លានដង៕
ប្រភព៖ Mashable
ដោយ៖ រស្មី