CamNews

មន្រ្តីសាលាខេត្ត ចូលថ្វាយបង្គំ សម្ដេចព្រះទេពាចារ្យ ប៉ារ៉ាម៉ាហាមសាឥន្ទ្រីយ៉ាន់ ណាន់ដា និងសាវ័ក

សៀមរាប៖ កាលពីថ្ងៃសៅរ៍ ទី២៧ ខែធ្នូរ ឆ្នាំ២០១៤កន្លងទៅនេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិ បាលខេត្តសៀមរាប បានដឹកនាំមន្រ្តីសាលាខេត្តសៀមរាប ចូលថ្វាយបង្គំ និងសម្ដែងការគួរសមជាមួយសម្ដេចព្រះ ទេពាចារ្យ ប៉ារ៉ាម៉ាហាមសា ឥន្ទ្រីយ៉ាន់ណាន់ដា (Gospel of Paramahamsa Nithyananda) នៃប្រទេសឥណ្ឌា និងព្រះសង្ឃ និងសាវ័ករបស់ព្រះអង្គ ប្រមាណជា ៥០០នាក់ នៅសណ្ឋាគារ អឹមប្រិស អង្គរ ក្រុងសៀមរាប។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទទូលស្វាគមន៍ និងសម្ដែងការគួរសម ចំពោះព្រះវត្តមាន របស់សម្ដេច ព្រះទេពាចារ្យ និងអ្នកចូលរួមទាំងអស់ ដែលជាសាវ័ករបស់ព្រះអង្គ មកពីចម្រុះជាតិសាសន៍ ក្នុងការមកទស្សនា ស្វែងយល់អំពីវប្បធម៌ អារ្យធម៌ ជំនឿ សាសនា ស្ថាបត្យកម្ម ប្រាង្គប្រសាទ និងបច្ចុប្បន្នភាពរបស់កម្ពុជា។ ពិសេស ផងដែរ  គឺការមកតាំងសមាធិកម្មដ្ឋាន នៅលើទឹកដី ដែលពោរពេញទៅដោយសម្បត្តិបេតិកភណ្ឌ វប្បធម៌ប្រវត្តិ សាស្ត្រ និងជាទីក្រុងគោលដៅខាងឧស្សាហកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាល បានកំពុង និងកំពុងយកចិត្តទុក ដាក់ លើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ អារ្យធម៌ ជំនឿ សាសនា ស្ថាបត្យកម្មនេះ ប្រកបដោយការអភិរក្ស និង អភិវឌ្ឍន៍ខ្ពស់នោះ ។

ជំនួយការផ្ទាល់របស់សម្ដេចព្រះទេពាចារ្យ បានមានប្រសាសន៍ឲ្យដឹងថា សម្រាប់កម្មវិធីតាំងសមាធិកម្មដ្ឋាន មាន អ្នកចូលរួមសរុបជាង ៤៥០នាក់ ក្រោមកិច្ចផ្ដួចផ្ដើមរៀបចំ និងដឹកនាំដោយសម្ដេចព្រះទេពាចារ្យ ប៉ារ៉ាម៉ាហាមសា ឥន្ទ្រីយ៉ាន់ណាន់ដា ដើម្បីស្វែងយល់អំពីពន្លឺដ៏ល្បីល្បាញ នៃវប្បធម៌ អារ្យធម៌របស់កម្ពុជា (របស់ខ្មែរ)។ សាវ័កដែល បានចូលរួមជាមួយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មកពីជាង ៤០ប្រទេស ជុំវិញពិភពលោក ក្នុងរយៈពេលជិត ១ខែ ពេញ។

ជំនួយការរបស់សម្តេចទេពាចារ្យ បានបន្តថា គោលបំណងសំខាន់ ដែលសម្ដេចព្រះទេពាចារ្យ បានដឹកនាំពួកមក ទឹកដី នៃមហានគររបស់កម្ពុជា នៅពេលនេះ គឺដោយសារតែប្រទេសកម្ពុជាជាប្រទេស ដែលសម្បូរណ៍រុងរឿងទៅ ដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ អារ្យធម៌ និងមហាប្រាង្គប្រាសាទ ដ៏ពិសិដ្ឋ និងជាទីកន្លែងសម្រាប់ការគោរពបូជា ដែលជាមហាស្ថាបត្យកម្ម តាមបែបសាសនាដ៏ធំជាងគេ និងល្អដាច់គេនៅក្នុងពិភពលោក។

ហើយនៅពេលដែល សម្ដេចព្រះទេពាចារ្យ ព្រះអង្គមានព្រះបន្ទូល អំពីមហាប្រាង្គប្រាសាទ របស់ប្រទេសកម្ពុជា ព្រះអង្គតែងតែមានព្រះហទ័យស្រឡាញ់ជាប់ចិត្ត នូវរាល់ស្នាដៃ នៃមហាស្ថាបត្យកម្ម និងភាពល្អឆើត នៃការស្ថាប នាកាលពីរាប់ពាន់ឆ្នាំមុន។ ព្រះអង្គតែងតែមានបន្ទូលលើកឡើងថា មហាប្រាសាទទាំងនេះ គឺកសាងឡើងសម្រាប់ ការចម្រើនសមាធិកម្មដ្ឋាន ហើយអ្នកដែលបានធ្វើសមាធិកម្មដ្ឋាន និងការបួងសួងនៅទីនេះ នឹងទទួលបានបទពិ សោធន៍ និងបុណ្យកុសលបរិសុទ្ធខ្ពង់ខ្ពស់ណាស់។

សាវ័ករូបនេះ ក៏បានបន្តឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជាជាប្រទេស ដែលមានវប្បធម៌ អារ្យធម៌រឹងមាំ និង រុងរឿង ហើយកម្ពុជា គឺធ្លាប់មានទំនាក់ទំនង នៃវប្បធម៌ អារ្យធម៌ សាសនា សេដ្ឋកិច្ច នយោបាយ ជាមួយឥណ្ឌាផងដែរ។ ជារួមតាំងពីបុរាណកាល ក៏ដូចជាពេលបច្ចុប្បន្ន កម្ពុជា ជាទីឋានដ៏ពិសិដ្ឋអស្ចារ្យសម្រាប់មនុស្សទាំងឡាយទាំងពួង មកទស្សនា ហើយជាពិសេសជាងនេះទៅទៀតនោះ គឺជាទីឋានដ៏ពិសិដ្ឋសម្រាប់ អ្នកដែលមកប្រតិបត្តិខាងជំនឿ សាសនា និង ការចម្រើនសមាធិកម្មដ្ឋាន ។

លោកបានបន្ដឲ្យដឹងទៀតថា ពួកគាត់នឹងចងចាំជានិច្ចនូវស្នាមញញឹម និងរាល់សណ្ដានចិត្តដ៏ល្អរបស់ប្រជាជន កម្ពុជា ហើយពួកគាត់នឹងត្រឡប់មកកម្ពុជាជាថ្មីម្ដងទៀត ជាមួយមិត្តភ័ក្តិ គ្រួសារ សង្ឃ សាវ័ក និងសហគមន៍ដទៃ ជាច្រើនបន្ថែមទៀត។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត និងគណៈអភិបាលខេត្ត បានជួបពិភាក្សាបន្តជាមួយមន្ត្រីសង្ឃ និង ជំនួយការផ្ទាល់របស់សម្ដេចព្រះទេពាចារ្យ ប៉ារ៉ាម៉ាហាមសា ឥន្ទ្រីយ៉ាន់ណាន់ដា ដើម្បីពិភាក្សាផ្សារទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ដែលទាក់ទងនឹងការងារជំនឿ សាសនា វប្បធម៌ អរិយធម៌ និង ការងារពាក់ព័ន្ធមួយចំនួន ទៀត៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល