ព័ត៌មានអន្តរជាតិ ៖ ដូចដែលបានដឹងស្រាប់ហើយថា ករណីបាត់យន្តហោះ ប្រទេស ម៉ាឡេស៊ី រហូត ដល់ទៅ ៣ ថ្ងៃពេញ ពោរពេញទៅដោយភាព អាថ៍កំបាំងនោះ បានធ្វើអោយពិភពលោក ក៏ដូចជា បណ្តាសារព័ត៌មាន ល្បីៗមួយ ចំនួន មានការចាប់អារម្មណ៍ តាមដាន ឥតល្ហែស្តីពី ព័ត៌មានអាប់ដេត ដែលទាក់ទិន ។

យ៉ាងណាមិញ បើយោងតាមសេចក្តីរាយការណ៍អោយដឹងថា បណ្តារដ្ឋាភិបាល ប្រចាំប្រទេសក្នុងតំ បន់បានបញ្ជា អោយមានការចូលរួម ក្នុងប្រតិបត្តិការ រុករក នឹងស្រាវជ្រាវ តាមរយៈការបញ្ជូនភ្នាក់ ងារសង្គ្រោះរបស់ខ្លួន អមទៅដោយឧទ្ធម្ភាគចក្រ និង នាវា ជាច្រើនគ្រឿងជាដើម ពោលជួយរុករក នូវយន្តហោះ របស់ប្រទេសម៉ាឡេស៊ី Beoung 777 MH370 ដែលបានបាត់ខ្លួន កាលពីវេលាទាបភ្លឺ ថ្ងៃសៅរ៍កន្លងទៅនេះ ក្នុងដែនទឹក អធិបតេយ្យភាព ប្រទេស វៀតណាម ។

យ៉ាងណាមិញ បើយើងងាកក្រឡេកទៅមើល ប្រទេស ឥណ្ឌាឯណោះវិញ ទន្ទឹមនឹងមានការបញ្ជូន ភ្នាក់ងារទៅរុករក ក៏ដូចជា ចុះជួយក្នុងប្រតិការ ស្រាវជ្រាវ យន្តហោះដែលបានបាត់នោះ វិចិត្រករ លោក Sudarshan Patnaik ពិតជាទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពោលតាមរយៈ សិល្បៈនៃ ចម្លាក់ខ្សាច់របស់គាត់ អមទៅដោយ ពាក្យស្លោក សុំសេចក្តីសុខ ដល់បណ្តាអ្នកដំណើរ លើយន្ត ហោះដែលបានបាត់នោះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ កន្លងទៅនេះ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ ប្រ ទេសម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ ២២៧ នាក់ រួមមានទារក តូច ពីររូប និង បុគ្គលិក បម្រើការលើ យន្ត ហោះ ១២ នាក់ នោះ បានបាត់ខ្លួន ខណៈធ្វើដំណើរ ឆ្ពោះពីក្រុង Kuala Lumpur ទៅកាន់ទីក្រុង ប៉េកាំង ប្រទេសចិន ពោលបានបាត់ខ្លួន មួយម៉ោងក្រោយ បន្ទាប់ពីធ្វើការហោះហើរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញ៉ូវ