អន្តរជាតិ ៖ វត្ថុមានតម្លៃជាច្រើន ក្នុងនោះរួមមាន ៖ ឡានស្ព័រ គ្រឿងអលង្ការ ក៏ដូចជានាឡិកា
ដៃជាដើម របស់អតីតប្រធានាធិបតី  ប្រទេសទុយណេស៊ី ត្រូវបានដាក់ដេញថ្លៃជាផ្លូវការហើយ
នៅក្នុងប្រទេសនេះ  នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរទេស tel-
egraph ។

គួរបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីរូបនេះ មានឈ្មោះថា Zine El Abidine Ben Ali ត្រូវបាន
រដ្ឋាភិបាលប្រទេសនេះ ដេញចេញពីមុខតំណែងកាលពីពេលកន្លងមក ស្របពេលដែលលោក
គេចវេសខ្លួនទៅ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីដ  ស្របពេលដែលប្រទេសខ្លួនក៏កំពុងតែជួបវិបត្តិ
បដិវត្តផ្កាម្លិះ កាលពីអំឡុងឆ្នាំ ២០១០។

លើសពីនេះទៅទៀត  បើតាមប្រភពដដែលក៏បានបន្ថែមអោយដឹងផងដែរថា  នៅក្នុងការដាក់
ដេញថ្លៃនូវវត្តុមានតម្លៃ  របស់អតីតប្រធានាធិបតីរូបនេះ  គេឃើញមានរដ្ឋមន្រ្តីក្រសួងអប់រំយុវ
ជន និងកីឡា លោក Tarek Dhyab បានថ្លៃងសុន្ទរកថាបើកផងដែរ ដោយលោកបានតិះដៀល
នូវអតីតប្រធានាធិបតីរូបនេះ ថាការដឹកនាំរបស់លោក  គឺប្រៀបទៅបាន  ការដឹកនាំរបស់ក្រុម
ជនអន្ធពាលដូច្នេះដែរ។

គួររំឭកផងដែរ  លោក Tarek Dhyab  បានបន្ថែមថា សេដ្ឋកិច្ចជាតិរាងមានសំទុះងើបឡើងវិញ
បន្តិច និងមានលក្ខណៈប្រកួតប្រជែង ក្រោយពីបានទម្លាប់អតីតប្រធានាធិបតីរូបនេះ។ទន្ទឹមនឹង
នេះ  របាយការណ៍ដដែលបន្តថា ថវិកាដែលត្រូវរកបាន បន្ទាប់ពីមានការដាក់ដេញថ្លៃនេះ នឹង
ត្រូវចាត់ចូលជាគំរោងថវិកាជាតិ    ស្របពេលដែលវានឹងត្រូវយកទៅអភិវឌ្ឍន៍  នូវហេដ្ឋារចនា
សម្ព័ន្ធរូបវ័ន    ក៏ដូចជាគំរោងអភិវឌ្ឍន៍មួយចំនួនផ្សេងៗទៀតផងដែរ ។  រដ្ឋាភិបាលបានមានក្តី
សង្ឃឹមថា ការដាក់ដេញថ្លៃលើកនេះ នឹងត្រូវរកបានថវិកាប្រមាណជាង ១០ លាន អឺរ៉ូ៕

<object width="450" height="400" data="http://www.youtube.com/v/hZjleV57MiQ&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hZjleV57MiQ&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ telegraph