ព័ត៌មានអន្តរជាតិ ៖ រយៈពេល ៥ ថ្ងៃ ក្នុងប្រតិបត្តិការ រុករក ជនរងគ្រោះ ដោយសារតែគ្រោះធម្ម ជាតិ រអិល បាក់ដី នៅឯ រដ្ឋធានីវ៉ាស៊ិនតោន សហរដ្ឋអាមេរិកនោះ បានញ៉ាំងអោយចំនួនអ្នកស្លាប់ កើនឡើងដល់ទៅ ១៦ នាក់ ខណៈចំនួនអ្នកបាត់ខ្លួន ធ្លាក់មកនៅត្រឹមតែ ៩០ នាក់ នេះបើយោង តាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស្កាយ ។

ប្រភព បន្តអោយដឹងថាគ្រោះធម្មជាតិលើកនេះ ពោល មានរយៈចម្ងាយ ប្រមាណជាង ៥៥ ម៉ាយ ភាគខាងជើង ឆៀង ខាងកើត រដ្ឋ Seattle សហរដ្ឋអាមេរិក ។ លោក John Pennington ជានាយក គ្រប់គ្រង នាយកដ្ឋាន គ្រោះអាសន្នអោយដឹងថា ក្នុងចំណោមអ្នកបាត់ខ្លួនទាំងនោះ ក៏រួមមាន បុគ្គ លិក ចុះជួយសង្គ្រោះ និង អ្នកបើកម៉ូតូឆ្លងកាត់ផ្សេងទៀត ផងដែរ ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បន្តអោយដឹង មូលហេតុដែលនាំអោយមានករណីគ្រោះធម្មជាតិលើកនេះ គឺអាចបណ្តាលមកពី គ្រោះទឹកជំនន់ ក៏កំពុងតែវាយប្រហារ តំបន់កើតហេតុ ដោយនៅ ក្នុងនោះ របាយការណ៍ បញ្ជាក់ថា មិនត្រឹមតែមានមនុស្ស ស្លាប់ ក៏ដូចជា បាត់ខ្លួនតែប៉ុណ្ណោះទេតែនៅ ក្នុងនោះ ក៏បានបណ្តាល អោយក្រុមមនុស្ស ជាច្រើននាក់ ផ្សេងទៀត រងរបួសធ្ងន់ ដូចគ្នាដែរ ស្រប ពេលដែល ផ្ទះសម្បែង ច្រើនជាង ៣០ ខ្នង រងនូវការខូចខាត ទាំងស្រុង ៕

<object width="498" height="427" data="http://www.youtube.com/v/ZbMHYycc9to&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/ZbMHYycc9to&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ