ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងការទទួលព័ត៌មានអោយដឹងថា ក្មេងតូចៗ ដែលជាសិស្ស
សាលាបឋម ២២ រូប បានស្លាប់បាត់បង់ជីវិត ដោយសារតែពុលអាហារមានជាតិគីមីរបស់
សាលានោះ ពិភពលោក ក៏ដូចជាបណ្តាសារព័ត៌មានបានចាប់អារម្មណ៍ចុះផ្សាយ ក៏ដូច
ជា សោកសង្រេងជាមួយនឹងការកើតមានឡើងនូវសោកនាដកម្មដ៏អាក្រក់មួយនេះ។

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញ នាវាលាថ្មើរនេះ ទំព័រសារព័ត៌មានយើងខ្ញុំ បានចុះ
ផ្សាយម្តងរួចមកហើយ ទាក់ទិនទៅនឹងសោកនាដកម្មមួយនេះដោយមានចំណងជើងថា
ខ្លោចចិត្ត ៖ សិស្សសាលាបឋម ២២ រូបស្លាប់ ក្រោយទទួលទាន អាហារមាន សារធាតុ
ពុល របស់សាលា (មានវីដេអូ) ។

យ៉ាងណាមិញ មកទល់នឹងខណៈនេះ បើតាមការអោយដឹង ពីគេហទំព័រសារព័ត៌មាន
បរទេស អាស៊ីវ័ន ទើបតែបានចេញផ្សាយអោយដឹងថា ក្មេងៗដែលត្រូវបានស្លាប់បាត់
បង់ជីវិតទាំងនោះ ត្រូវបានយកទៅបញ្ជុះហើយ ពោលគឺ យកទៅកប់នៅទីវាលមួយ
កន្លែង ដែលធ្លាប់តែជាទីវាលរត់លេងរបស់ពួកគេ កាលពីពេលកន្លងទៅ៕

ដោយ ៖ ពិសី
ប្រភព ៖ អាស៊ីវ័ន