CamNews

ចាញ់ល្បែង បំប៉ោងរឿងថា មានចោរ ប្លន់រថយន្ត ផ្អើលអស់ សមត្ថកិច្ច មួយចំហៀងក្រុង

ភ្នំពេញ ៖ ចំពោះករណីថា មានបុរសម្នាក់ ត្រូវចោរធ្វើ សកម្មភាព ប្លន់រថយន្ត នៅជិតវិទ្យាល័យពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤នោះ គឺតាមការពិត ជារឿងប្រឌិត របស់ជនរងគ្រោះ ដោយសារតែ ចាញ់ល្បែង ធ្វើឲ្យកម្លាំងនគរបាល ស្ទើរមួយចំហៀង ក្រុងភ្នំពេញផ្អើល និងចេញជួយ អន្តរាគមន៍ភ្លាមៗ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌមួយរូប បាននិយាយថា ក្រោយទទួលព័ត៌មាន នេះភ្លាម ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ជួន ណារិន្ទ បានបញ្ជាឲ្យ កម្លាំង នគរបាលជំនាញ សហការជាមួយកម្លាំង នគរបាលខណ្ឌដង្កោ ធ្វើការស៊ើប អង្កេតជាបន្ទាន់ ។

មន្រ្តីនគរបាលរូបនេះ បានបន្តទៀតថា ក្រោយពីសួរនាំទៅលើជនរងគ្រោះ ស្រាប់តែជននេះ ឆ្លើយថា ពុំមានរឿងបែបនេះ កើតឡើងឡើយ ពោលជាការប្រឌិត តែប៉ុណ្ណោះ ពីព្រោះរូបគេចាញ់ល្បែង អស់លុយ ហើយយករថយន្ត ដែលជួលជិះ មួយគ្រឿង ម៉ាកព្រូស ទៅបញ្ចាំ ។

យ៉ាងណាក៏ដោយ ជននេះត្រូវបានសមត្ថកិច្ច សួរនាំបន្តទៀត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ពីព្រោះធ្វើឲ្យ មានការភាពចលាចល ក្នុងសង្គមយ៉ាងខ្លាំង និងនាំឲ្យកម្លាំង សមត្ថកិច្ចជាច្រើននាក់ ក្រពុលមុខ តាមរយៈការទាក់ទង និងជួយ អន្តរាគមន៍ជួយ ។

សូមបញ្ជាក់ថា មុខដំបូង ក្រោយពីការសួរនាំ ជនរងគ្រោះ ជាម្ចាស់រថយន្ដ បានអះអាងថា ខ្លួនឈ្មោះ កៅ ស៊ីថៃ អាយុ ២៧ឆ្នាំ ជាមន្ដ្រីយោធា នៅភូមិភាគទី៣ និងមានស្រុកកំណើតនៅភូមិ ផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្ដកំពង់ស្ពឺ ។

មុនពេលកើតហេតុជន រងគ្រោះ បានបើករថយន្ដរបស់ខ្លួនម៉ាក កាមរី ហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-7225 ឆ្ពោះមករាជធានីភ្នំពេញ លុះពេលបើករថយន្ដ ជិតដល់វិទ្យាល័យ ពងទឹក ក្បែរវត្ដស្លែង ក្នុងភូមិវត្ដស្លែង សង្កាត់ពងទឹក ខ្លួនក៏បានឈប់រថយន្ដក្រោម ដើមឈើ ។

ភ្លាមៗនោះ ស្រាប់តែលេចមុខ ជនសង្ស័យ ៤ទៅ៥នាក់ ជិះរថយន្ដលុច្ស ស៊ីស ៤៧០ ពណ៌ខ្មៅ ១គ្រឿង អត់មាន ស្លាកលេខមកឈប់ក្បែរ ហើយជនសង្ស័យ ម្នាក់ ចុះពីលើរថយន្ដមកក្របួចកអាវ ហើយជនសង្ស័យម្នាក់ទៀត បានចូលទៅ ក្នុងរថយន្ដនាំគ្នាជិះគេចខ្លួន ដោយសុវត្ថិ ភាព ហើយទុកឱ្យរូបគេនៅកន្លែងកើត ហេតុតែម្នាក់ឯង ។

ស្នងការរង នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ដែលដឹកនាំកម្លាំង នគរបាល ធ្វើការស៊ើប អង្កេតរឿងនេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ មិនត្រូវប្រឌិតរឿង ផ្តេសផ្តាស នាំឲ្យមានភាពចលាចល ក្នុងសង្គមនោះឡើយ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល