CamNews

បទ “ស្រលាញ់បង គ្មានអនាគត” របស់ ខេមរៈ សិរីមន្ត ធ្វើឲ្យ ប៊ុត សីហា លើកពាន The Voice Cambodia យប់មិញ

ភ្នំពេញ៖ នៅក្នុងកម្មវិធី “The Voice Cambodia” នារាត្រីយប់មិញនេះ គឺជារាត្រីមួយ ដែល រន្ធត់និងរំជួលចិត្ត ស្ទើរតែទប់ទឹកចិត្តមិនជាប់ ខណៈដែល កម្មវិធីមួយនេះ បានស្វែងរកឃើញ ម្ចាស់ជ័យលាភី លើកពានរង្វាន់គឺ លោក ប៊ុត សីហា ដែលជាកូនក្រុមរបស់ តារាចម្រៀង លោក ឆន សុវណ្ណរាជ ដោយនៅក្នុងប្រឡង ផ្តាច់ព្រ័ត្រនេះ បេក្ខជនរូបនេះបានបកស្រាយ បទចម្រៀងមួយបទយ៉ាងពិរោះរណ្តំចិត្ត មានចំណងជើងថា “ស្រលាញ់បងគ្មានអនាគត” ដែលជាបទរបស់ លោក ខេមរៈ សេរីមន្ត ។

នៅទីបំផុតពានរង្វាន់ “The Voice Cambodia” បានស្វែងរកម្ចាស់ជ័យលាភី ឃើញហើយនារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ ដោយបេក្ខជន ប៊ុត សីហា ដែលជាកូនក្រុមរបស់ តារាចម្រៀង លោក ឆន សុវណ្ណរាជ ត្រូវបានទស្សនិកជនបោះឆ្នោតគាំទ្រ ឲ្យជាប់ ដោយសារ តែទឹកដមសំនៀងពិរោះ ក្រអួនក្រអៅ អាចបទបែនបានគ្រប់បទចម្រៀង ដែលគ្រូបង្វឹកដាក់ ឲ្យច្រៀង ជាក់ស្តែងថ្ងៃដែលលោក ប្រឡងវគ្គផ្តាច់ព្រ័ត្រ នារាត្រីយប់មិញនេះ គឺលោកបានបក ស្រាយបទ ចំរៀងមួយមានចំណងជើងថា“ស្រលាញ់បងគ្មានអនាគតទេ” របស់ លោក ខេមរៈ សេរីមន្ត បានឆក់យកបេះដូង ទស្សនិកជនដែល ទស្សនាកម្មវិធីនោះ បាននាំគ្នាផ្ញើរសារ បោះឆ្នោតជ្រើសយក រូបលោកឲ្យក្លាយជាអ្នកលើកពាន The Voice Cambodia នៅក្នុង រដូវ កាលនេះតែម្តង ។

ជាក់ស្តែងក្រោយពីម្ចាស់ជ័យលាភី លោក ប៊ុត សីហា បានបង្ហើរសំនៀង ជាមួយបទចម្រៀងមួយបទនេះចប់ភ្លាម គេសង្កេតឃើញថាគ្រូបង្វឹក លោក ឆន សុវណ្ណរាជ ក៏បានបង្ហាញពីចំណាប់ អារម្មណ៍និងមោទនភាពរបស់ខ្លួន ទៅលើកូនក្រុមថា “បងមិនជឿថាសីហា អាចបកស្រាយបទចម្រៀង ដ៏ពិបាកមួយបទនេះ តឹងស្ទើរតែគ្រប់កន្លែង ពេលហាត់បងភ័យមែនទែន តែសីហាអាចធ្វើបានយ៉ាងល្អឥតខ្ចោះគ្រប់កន្លែងទាំងអស់ បងពិតជាកោតសរសើរដល់សមត្ថភាពសីហា សីហាសមជាគ្រប់ពេជ្ររបស់ឆន សុវណ្ណរាជមែន ” ។

បេក្ខជន ប៊ុត សីហា គឺជាបេក្ខជនម្នាក់ ដែលមានជីវប្រវត្តិកំសត់ និងតស៊ូមួយរូប ដោយយុវជនរូបនេះ ជាកូនពៅ ដោយកើតនៅក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្ររស់នៅក្នុង ខេត្តកំពង់ស្ពឺ ហើយកាលពីអំឡុងការប្រកួតវគ្គ Live Show សប្ដាហ៍ទី៥ ឪពុករបស់ សីហា ក៏បានទទួលមរណៈភាពទៅ ក្រោមការអាលោះអាល័យ ពីក្រុមគ្រួសារ ពិសេសគឺ សីហាផងដែរ ។

អ្វីដែលរឹតតែកំសត់ និងរំជួលចិត្តស្ទើរស្រក់ទឹកភ្នែកនោះ គឺនៅអំឡុងពេលដែល យុវជន ប៊ុត សីហា ចូលរួមប្រកួតក្នុងកម្មវិធី The Voice Cambodia ដំបូងរូបគេមានការលំបាកខ្វះខាតប្រាក់ ធ្វើដំណើរមកប្រឡងរួមទាំងអត់ថវិកាទិញសំលៀកបំពាក់ល្អៗ ចូលរួមប្រកួតដូចបេក្ខជនដទៃទេ ប៉ុន្តែសំណាងល្អមានអ្នករស់នៅភូមិជាមួយ សីហា បានទៅរៃប្រាក់គ្នាឧបត្ថម្ភ ទាំងសំលៀកបំពាក់ ក៏ដូចជាថវិកា ក្នុងការធ្វើដំណើរធ្វើឱ្យ សីហា ព្រោះក្រោយពេលជាប់ជាជ័យលាភី សីហា ត្រូវចំណាយពេលឡើងចុះហ្វឹកហាត់សមជាមួយ Coach ។ នៅទីបំផុតអ្វីដែល ប៊ុត សីហា តស៊ូតាំងពីដើមមកមិន បានរំកិលទៅដោយ ឥតប្រយោជន៍នោះទេ ពោលការខំប្រឹងរបស់ សីហា បានទទួលជាផ្លែផ្កាហើយ ដោយ សីហា បានក្លាយជាម្ចាស់ជ័យលាភីទីមួយ និងដំបូងគេបង្អស់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទីមួយនេះ ៕

<object width="500" height="400" data="http://www.youtube.com/v/hIkoZGmm0lM&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/hIkoZGmm0lM&rel=1" /></object>

ផ្ដល់សិទ្ធិដោយ ៖ looking today