កណ្តាលៈ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរមួយបានកើតឡើង ដែលបង្កឡើង ដោយជនជាតិ វៀតណាមម្នាក់ បើកម៉ូតូទៅបុកស្ត្រីម្នាក់ ដែលជាសមាជិកឃុំដីឥដ្ឋ គណបក្សប្រជាជន បណ្តាលឲ្យស្លាប់ ខណៈបញ្ជូនទៅកាន់នម្ទីរពេទ្យ នៅភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើង នៅចំណុច ភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចន្លោះគីឡូម៉ែត្រលេខ២៦ នឹង២៧ នៅម៉ោង១៨។

ជនបង្កមានឈ្មោះ វៀងយ៉ាំធី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បើក ម៉ូតូសង់កូរ៉េ ពណ៍ក្រហម ពាក់ស្លាកលេខ1C-1734 ពីភ្នំពេញ-អ្នកលឿង។ ចំណែក ជនរងគ្រោះឈ្មោះ ជ័យ សំអុល ភេទស្រី អាយុ៦២ឆ្នាំ មានទីលំនៅ ភូមិស្ដៅកន្លែង៤ ឃុំដីឥដ្ឋ ជាសមាជិកឃុំ គណៈបក្សប្រជាជន បានស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានដើរឆ្លងផ្លូវ លុះមកដល់ចំណុចកើត ហេតុ ក៏មានម៉ូតូមួយគ្រឿងបានបើកយ៉ាងលឿន ហើយបានជ្រុលចង្កូត ទៅបុក បណ្តាលឲ្យស្លាប់ខណៈត្រូវគេបញ្ជូនយក ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្នំពេញ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល